ឆ្នាំអំណាចទំាងបួន ដែលល្អ ឥតខ្ចោះ នៅអំឡុង ៤ឆ្នាំក្រោយ!
តើលោកអ្នកធ្លាប់ដឹងថាឆ្នាំលោកអ្នកទាំងបួនខាងក្រោមនេះ ស្ថិតនៅក្នុងជំពូកឆ្នាំអំណាចទាំង ៤ទេ? ឆ្នាំអំណាចសំដៅដល់ ឆ្នាំដែលមានឫទ្ធីតេជះបារមីតាំងពីកំណើត លុះធំឡើងតែមានគេ ជួយជ្រុមជ្រែង និងរាល់កិច្ចការដែលខ្លួនគ្រោងនឹងបំពេញ ទោះជាមានភាពលំបាកខ្លះៗ កើត ឡើង ប៉ុន្តែនៅតែអាចជោគជ័យរហូត ។ តាមគេហទំព័រ Taiiwan Secret បានលាតត្រដាង អំពីឆ្នាំទាំងបួននោះថា នឹងមានលាភសំណាងធំជាទីបំផុត នៅអំឡុងពេល ៤ឆ្នាំ ក្រោយ ហើយ លោកគ្រូទស្សន៍ទាយ ឈ្មោះ Xiao Lixin បានបន្តទៀតថា ទោះជាគេចង់ក្រ ក៏មិនអាចក្របានដែរ ព្រោះថា ឆ្នាំទាំង ៤ នេះ បានដល់ឆ្នាំដែលអាចនិយាយបានថាឥតខ្ចោះ ទៅហើយ ។ មហាស្នេហាសូមរៀបរាប់ និងបកស្រាយលម្អិតដូចខាងក្រោម ៖
ឆ្នាំអំណាចទី1- ឆ្នាំជូត
អ្នកកើតឆ្នាំជូត ទោះជាមនុស្សប្រុស ឬក៏ស្រី នឹងបានក្លាយជាអ្នកមានទ្រព្យហូរហៀរ និង មានបរិវារអមជុំវិញជាច្រើននៅ អំឡុង ៤ឆ្នាំក្រោយ ព្រោះ គេជាមនុស្សដែលមានសេចក្តីព្យាយាម មិនដេកចាំសំណាង និងមានគំនិតគិតគូរក្នុងកិច្ចការងារ ដែលគេកំពុងធ្វើ ឬគ្រោងនឹងធ្វើ បានយ៉ាងល្អិតល្អន់ជាទីបំផុត ។ នៅ ៤ ឆ្នាំក្រោយនេះ លាភសំណាងដែលនឹងបណ្តាលឲ្យគេ ក្លាយជាមាន ធូរធារឡើយៗ គឺ ប្រាក់ចំណេញចេញអំពី ដីធ្លី ដែលជាអំណោយពីឪពុកម្តាយ ឬក៏ដូនតា ។
ឆ្នាំអំណាចទី2- ឆ្នាំថោះ
អ្នកកើតឆ្នាំថោះ បើជាមនុស្សស្រី នឹងទទួលលាភបានច្រើនជាងមនុស្សប្រុស ដល់ទៅ ៣ភាគ ពោលគឺ នៅអំឡុង ៤ឆ្នាំ ក្រោយ គេនឹងទទួលបានសមិទ្ធិផលចេញអំពីការប្រឹងប្រែងរបស់គេ អាចជាការធ្វើការរាជការ ឯកជន ឬការងារផ្ទាល់ខ្លួន ។ គេជាមនុស្សឆាប់បាក់ទឹកចិត្តបន្តិច ពេលបរាជ័យ ប៉ុន្តែទោះជាយ៉ាងណា គេនៅតែបន្តតស៊ូទៅមុខជានិច្ច ទោះជាគេយល់ថា គេនឹង មិនអាចសម្រេចគោលដៅដែលគេប្រាថ្នា ក៏ដោយ ។ ដោយហេតុនេះ ហើយ ទើបទេវត្តា ដែលតាមរក្សាកាយ និងដួងប្រលឹងរបស់គេ មានការរីករាយ យ៉ាងខ្លាំង ហើយនឹងព្រមផ្តល់ ឲ្យគេនូវរាល់ក្តីបំណង និងកិច្ចការដែលគេប្រាថ្នាឲ្យជោគជ័យ នោះ ប្រែទៅជាសម្រេច នៅក្នុងរយៈ ៤ឆ្នាំក្រោយ ដោយខ្លួនគេ ក៏មិនអាចនឹកស្មានដល់ដែរ ។
ឆ្នាំអំណាចទី3- ឆ្នាំវក
អ្នកកើតឆ្នាំវក មិនថាប្រុស មិនថាស្រី សុទ្ធតែត្រូវបានទទួលបាននូវអំណាយ ពីទឹកដីភ្លើងខ្យល់ ទាំងអស់ ហើយនៅអំឡុងពេល ៤ឆ្នាំ ក្រោយ គេនឹងអាចក្លាយទៅជាសេដ្ឋី ខាងផ្នែកសិប្បកម្ម ឬក៏ ខាងផ្នែកកសិកម្ម ផងដែរ ទោះជាបច្ចុប្បន្នគេកំពុងប្រព្រឹត្តនូវការងារ ឬក៏មុខរបរមិនពាក់ ព័ន្ធ នឹងរបស់អស់នោះក៏ដោយ ។ ឆ្នាំវក តំណាងដោយសត្វស្វាកាន់ផ្លែសុដា មាស បែបនេះ គេនឹងសំណាងជាង ឆ្នាំដទៃបន្តិច ត្រង់ថា គេនឹងមានសុខភាពល្អជាង ហើយចំពោះការងារ ទោះជាគេខ្ជិល ក៏នៅតែទទួលបានសម្បត្តិលាភទាំងនោះដែរ ។
ឆ្នាំអំណាចទី4- ឆ្នាំច
អ្នកកើតក្នុងឆ្នាំច មានភាពហត់នឿយបន្តិច ទោះមិនជាផ្លូវកាយ ក៏ផ្លូវចិត្តដែរ ហេតុដូចនេះ គេមិនដែលមានសង្ឃឹមក្នុងខ្លួន សូម្បីតែ ១% ថាគេនឹងអាចក្លាយជាអ្នកមាន ឬក៏សេដ្ឋី ប៉ុន្តែ ដោយសារតែសេចក្តីព្យាយាមរបស់គេនោះហើយ ទើបវត្ថុស័ក្តសិទ្ធ និងទេវត្តា ដែលតាម រក្សាដួងជីតារបស់គេ មិនអល់អែក ជូនពរដល់គេគ្រប់ពេលវេលាឲ្យបានសម្រេចនូវបំណង ប្រាថ្នារបស់គេក្នុងពេលឆាប់ៗ ។ ហេតុដូច្នេះហើយ គេប្រាកដជាក្លាយឆ្នាំ១ ក្នុងចំណោម ឆ្នាំទាំងអំណាចទាំងបួន ដែលនឹងត្រូវបានលាភសំណាងធំនៅអំឡុង ៤ ឆ្នាំក្រោយ និងបន្តទៅមុខ សឹងតែអស់មួយជីវិត ។ ប្រសិនអ្នកក្លាយជាប្តី ឬក៏ប្រពន្ធ របស់ឆ្នាំណាមួយក៏ដោយ ឆ្នាំនោះ នឹងមានសំណាង តាមអ្នកដែរជាក់ជាមិនខាន ។
Copyrighted: Moha Sneha

ទាយត្រូវបានល្អណាស់
ReplyDelete