មានមនុស្សចំនួនមិនសូវមានជំនឿប៉ុន្មានទេ ប៉ុន្តែការពិតទៅការរៀបចំបន្ទប់គេងអោយមានរបៀបរៀបរយ មិនត្រឹមតែអាចនាំលាភសំណាងដល់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើអ្នកគេងលក់ស្រួល និង បញ្ចៀសជំងឺផ្សេងៗបានទៀតផង។ បន្ទប់គេងស្អាត មានសណ្តាប់ធ្នាប់ ជួយអោយអ្នកមានអារម្មណ៍ស្រស់ស្រាយ។ ថ្ងៃនេះក្រុមការងារបែកធ្លាយយើងខ្ញុំនឹង ធ្វើការចែករំលែកវិធីរៀបចំបន្ទប់គេងដែលជួយលើករាសី និងមើលទៅមានសណ្តាប់ធ្នាប់ល្អ៖

- ជ្រើសគ្រែដែលមានក្បាំងរឹងមាំ។
- ជ្រើសរើសពូកដែលមានគុណភាពល្អ។
- គ្រែគេងត្រូវតែមានកំពស់ខ្ពស់ល្អ អាចមានខ្យល់ចេញចូលក្រោមគ្រែបាន
- ដាក់គ្រែកុំនៅទល់មុខមាត់ទ្វារចេញចូល
- ត្រូវតែមានក្បាំងគ្រែដែលអាចទប់ខ្នើយគេងបាន
- ដាក់តុតូចនៅអមសងខាងគ្រែអោយស្មើរគ្នា
- ដាក់គ្រែរបស់អ្នកអោយនៅឆ្ងាយពីទូរទស្សន៍, តុ រឺរបស់ផ្សេងដែលធ្វើអោយមានការរំខាន។
- ចៀសវាងការដាក់តាំងកញ្ចក់នៅប្រឈមនឹងគ្រែរបស់អ្នក។
- ចៀសវាងការដាក់គ្រែគេងរបស់អ្នកនៅក្រោមធ្នឹម។
- ចៀសវាងការដាក់តាំងផើងចិញ្ចឹមត្រី និង គំនូរដែលទាក់នឹងទឹកនៅក្បែរគ្រែគេង។
- យកដើមរុក្ខជាតិដែលដាំដាក់ផើងធំៗ រឺរញ៉េរញ៉ៃចេញពីក្នុងបន្ទប់របស់អ្នក។
- ចៀសវាងការពង្រាយ រឺរុញគ្រែទៅម្ខាងផ្អឹបជាប់នឹងជញ្ចាំង -ល-៕


0 comments:
Post a Comment