ដោយសារតែជំនាងផ្ទះ ឬហៅម៉្យាងទៀតថាទីជូអៀ ជាទេវត្តាដ៏ស័ក្តសិទ្ធិមួយនៅក្នុងផ្ទះ របស់យើងម្នាក់ៗ ហេតុនេះហើយ អ្នកគួរតែយល់ដឹងថា អ្នកគួរតែដាក់ទីជូអៀនោះ បែរទៅទិសខាងណា តាមឆ្នាំកំណើតរបស់ម្ចាស់ផ្ទះ ទើបទីជូអៀនោះ ស័ក្តសិទ្ធិ ហើយជួយ រាល់អ្វីៗដែលម្ចាស់ផ្ទះបន់ស្រន់ឆាប់បានក្លាយជាការពិត ។ ខាងក្រោមនេះគឺជាទិសបំរាមក្នុងការ ដាក់ទីជូអៀ តាមឆ្នាំកំណើតរបស់ម្ចាស់ផ្ទះ ហើយក្រៅពីទិសបំរាមនេះ ម្ចាស់ផ្ទះ អាចដាក់ ទីជូអៀ បែរទៅទិសណាក៏បាន៖

* ទិសហាមដាក់បែរហ៊ឹងជំនាងផ្ទះ (មិនមែនដាក់ផ្អែកទេ) តាមឆ្នាំកំណើតម្ចាស់ផ្ទះ :
- - ឆ្នាំជូត ហាមដាក់បែរទៅទិសខាងជើង ។
- - ឆ្នាំឆ្លូវ ហាមដាក់បែរទៅទិសឦសាន ។
- - ឆ្នាំខាល ហាមដាក់បែរទៅទិសឦសាន។
- - ឆ្នាំថោះ ហាមដាក់បែរទៅទិសខាងកើត ។
- - ឆ្នាំរោង ហាមដាក់បែរទៅទិសអាគ្នេយ៍ ។
- - ឆ្នាំម្សាញ់ ហាមដាក់បែរទៅទិសអាគ្នេយ៍ ។
- - ឆ្នាំមមី ហាមដាក់បែរទៅទិសខាងត្បូង ។
- - ឆ្នាំមមែ ហាមដាក់បែរទៅទិសនិរតី ។
- - ឆ្នាំវក ហាមដាក់បែរទៅទិសនិរតី ។
- - ឆ្នាំរកា ហាមដាក់បែរទៅទិសខាងលិច ។
- - ឆ្នាំច ហាមដាក់បែរទៅទិសពាយ័ព្យ ។
- - ឆ្នាំកុរ ហាមដាក់បែរទៅទិសពាយ័ព្យ ។
* លក្ខខណ្ឌជ្រើសទិញហ៊ឹងជំនាងផ្ទះ :
- ជ្រើសឲ្យសមស្របនឹងផ្ទះ ដែលរស់នៅបច្ចុប្បន្ន ទាំងថ្មកែវ និងឈើ ។
- ជ្រើសទំហំដែលមានតុល្យាភាពនឹងទំហំផ្ទះ ដូចជា ផ្ទះធំ ប្រើហ៊ឹងជំនាងផ្ទះ ឬទីជូអៀ តូចពេក ក៏គ្មានតុល្យាភាពដែរ ៘
- ជ្រើសរបស់ដែលមានភាពរឹងមាំ ធន់បានយូរ និងមានភាពស្រស់ស្អាត ៕

0 comments:
Post a Comment