តើស្អែកនេះឆ្នាំទាំង 12 នឹងមានរឿងល្អ រឿងមិនសូវល្អ អ្វីខ្លះ ដែលនឹងត្រូវកើតឡើងក្នុង ជីវិតរស់នៅ ការងារ និង ស្នេហា របស់ពួកគេ? ខាងក្រោមនេះ គឺជាហោរាសាស្រ្តសម្រាប់ ថ្ងៃស្អែកទី 6 ខែឧសភា ឆ្នាំ 2017 ។
1-ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចាប់ផ្តើមប្រកបកិច្ចការងារឬមានគម្រោងកិច្ចការសំខាន់អ្វីមួយ។ការរស់នៅមានភាពសុខដុមនិងមនុស្សជួយជ្រោមជ្រែង។ដោយឡែកអ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់និងមានភាពសុខដុមប្រពៃ៕
2-ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើទោះបីដំណើរជីវិតឃើញថាល្អប្រសើរក្តីប៉ុន្តែមុនសម្រេចចិត្តអ្វីមួយលោកអ្នកតោងតែគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនជះឥទ្ធិពលមិនល្អណាមួយនៅគ្រាខាងមុខ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើបន្តិចវិញ ឯផលកម្រៃក៏ច្រើនគ្រាន់ល្មមគួរជាទីពេញចិត្ត។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់រៀបអាពាហ៍ពិពាហ៍ឬចូលស្តីដណ្តឹងដល់ចាស់ទុំជាឱកាសល្អប្រពៃបំផុត៕
3-ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារសំខាន់ឬធំដុំទេពីព្រោះថាផលអាក្រក់នោះងាយកើតឡើងផង។ក្នុងថ្ងៃនេះដែរបើជាអ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសំបូរទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នទិស”ពាយ័ព្យ”បន្តិចព្រោះងាយជួបបញ្ហាយាយី ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការឆាប់ទាំងប្រេះឆាហើយក៏ឆាប់ត្រូវគ្នាវិញផង៕
4-ឆ្នាំថោះ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវវល្អប្រសើរទេ ពីព្រោះថាតែងជួបបញ្ហាសៅហ្មងនិងរឿងរាវមិនល្អយាយីនាំឱ្យមិនសូវសុខស្រួលចិត្តឡើយ។ចំពោះបើលោកអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញតែងអាចទាក់ទាញអតិថិជនចាស់ថ្មីមួយចំនួនបានមកវិញនិងពិសេសបើចង់ផ្លាស់មុខរបរថ្មីផងតែងសមដូចប្រកបដូចគ្នា។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាឱកាសល្អប្រពៃបំផុត៕
5-ឆ្នាំរោង
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតោងតែចេះត្រួតពិនិត្យឱ្យបានល្អទើបពុំមានបញ្ហាមិនល្អណាមួយចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរការបោះទុនអ្វីត្រូវធ្វើដោយសន្សឹមៗបានហើយកុំបំបោលព្រោះបើហ៊ានចំណាយទុនធំតែងពុំផ្តល់ផលល្អដូចជាទីគាប់ចិត្តឡើយ។ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសនិងមានបញ្ហាចោទច្រើនម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានដំណើរប្រឆាំងគ្នាច្រើនហើយពិសេសងាយផ្ទុះរឿងរាវតូចធំដែលរកនឹកស្មានមិនដល់ផង៕
6-ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើទោះបីដួងរាសីល្អប្រសើរពិតមែនក្តីប៉ុន្តែទោះធ្វើអ្វីលោកអ្នកតោងតែប្រយ័ត្នប្រយែងផងដែរពីព្រោះថាផលជាផ្លែផ្កានោះមិនងាយបានដូចគាប់បំណងប៉ុន្មាននោះទេ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្តតែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខដុមដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់៕
7-ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតក្រឡាប់ចាក់ពីព្រោះដួងរាសីស្រុតចុះខ្លាំងហេតុនេះធ្វើឱ្យជួបបញ្ហាមិនល្អចូលយាយីច្រើនចំពោះមុខ។នៅថ្ងៃនេះដែរលោកអ្នកឱ្យប្រយ័ត្នបញ្ហាឈឺខ្លួនប្រាណឬឧប្បត្តិហេតុណាមួយកើតឡើងរកនឹកស្មានមិនដល់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរកាំចិត្តច្រើនដោយសារម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕
8-ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដោយសារដួងរាសីមិនល្អប្រសើរម្ល៉ោះហើយលោកអ្នកទទួលរងការហត់នឿយនិងមានបញ្ហាមិនល្អយាយីច្រើន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំផ្តល់ផលល្អប៉ុន្មានទេចំពោះការចង់ផ្លាស់ប្តូរមុខរបរឬបើករបរថ្មីអ្វីមួយ។ការធ្វើដំណើរឆ្ងាយជិតពុំសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបភាពនឿយណាយនិងអស់សង្ឃឹមចំពោះគ្នាច្រើន៕
9-ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ហេតុនេះមិនថាលោកអ្នកប្រកបកិច្ចការតូចធំក៏តែងអាចទម្លុះទម្លាយនិងសម្រេចជោគជ័យគ្រាន់កក់ក្តៅមួយចំនួនផង។អ្នកប្រកបរបររកស៊ីជួញដូរប្រៀបដូចបានជា“ភ្លៀងធ្លាក់មួយមេឃស្រទ្បះ”ព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកពុំទាន់មានគូគាប់អាចមានដំណឹងលេចឮមិនដូច្នេះយ៉ាងហោចណាស់ក៏មានក្រុមមនុស្សចាប់អារម្មណ៍ផងដែរ៕
10-ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកក្រឡាប់ចាក់បានផ្លាស់ប្តូរមកធ្លាក់ស្រុតចុះវិញ ប៉ុន្តែយ៉ាងណាការប្រកបការងារឃើញថាបើ មានការប្រយ័ត្នប្រ យែងនោះបញ្ហាអាក្រក់ៗក៏មិនអាចចូលមកយាយីកើតដែរ។ការប្រកបការងាររាជការឬក្រុមហ៊ុនឯកជនទោះធ្វើអ្វីសន្សឹមៗបានហើយមិនអាចតក់ក្រហល់ឬយកកម្លាំងបាយមកប្រើបានឡើយនាំបញ្ហាខ្លះតូចតាចសោះបែររីកជាធំហួសពីការគិតទុកទៅទៀត។ សម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីប្រព្រឹត្តិល្បែងកាមគុណប្រយ័ត្នត្រូវរែកពន់ទុក្ខសោកដាក់ខ្លួនហើយខូចអនាគតភ្លឺស្វាងឥតអំពើ៕
11-ឆ្នាំច
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកបើមានការតស៊ូខ្លាំងនោះឃើញថាផលឆ្លើយតបមកវិញក៏ឡើងខ្ពស់ទៅតាមនោះដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានការចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាឱ្យប្រយ័ត្នការកើតជម្លោះវិវាទព្រោះតែក្រុមមនុស្សចាក់ដោតឆ្កឹះស្គៀល។ចំណែកការប្រកបការងារអ្វីលោកអ្នកមិនអាចលោភលន់បានឡើយព្រោះនាំឱ្យជះឥទ្ធិពលអាក្រក់នៅពេលណាមួយមកវិញនាំពិបាកក្នុងការតតាំង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពកក់ក្តៅដោយសារម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នា៕
12-ឆ្នាំកុរ
រាសីស្រុតចុះ។នៅថ្ងៃនេះបើជាស្ត្រីមុនធ្វើអ្វីតោងតែចេះគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេផលលំបាកពិតជាមិនងាយចៀសរួចណាស់។ក្នុងថ្ងៃនេះដែរបើលោកអ្នកសម្រេចចិត្តធ្វើអ្វីក៏ដោយត្រូវមានការប្រយ័ត្នប្រយែងបន្តិចព្រោះថាផលល្អនិងផលអាក្រក់ដើរទន្ទឹមគ្នាជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការជួញផ្លូវឆ្ងាយពុំសូវកាក់កបប៉ុន្មានទេហើយបើរកស៊ីនាយអាយក្បែរៗផ្ទះបានគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការកើតទុក្ខឥតសូវស្បើយដែរទេដោយសាររឿងរាវប្រទាំងប្រទើសកើតឡើងបន្តបន្ទាប់នាកន្លងមក៕

Copyrighted: Moha Sneha

0 comments:
Post a Comment