-ដុសធ្មេញមើលជញ្ជាំងបណ្តើរ

ជា សញ្ញាប្រាប់ឱ្យដឹងថា មនុស្សនេះខ្វះការជឿជាក់លើខ្លួនឯង ។ យកល្អតោងហ្វឹក ហាត់យល់ដឹងពីវិធីបង្កើនទំនុកចិត្តដល់ខ្លួនឯងមានសមត្ថភាពអាចធ្វើ អ្វីៗបានច្រើន យ៉ាង ។ សម្រាប់រឿងស្នេហាវិញអ្នកមានទម្លាប់អាក្រក់ម្យ៉ាង គឺចូលចិត្តបណ្តែត បណ្តោយឱ្យរឿងរ៉ាវរីករាលដាល ទោះបីជាធាតុពិតអ្នកមានសមត្ថភាពដោះស្រាយ បានឆាប់ក៏ដោយចុះ ។ យកល្អលើកក្រោយប្រសិនបើកើតមានបញ្ហាត្រូវប្រញាប់ដោះ ស្រាយ បើពុំនោះទេប្រយ័ត្នរឿងរ៉ាវរាលដាលទៅជាធំដុំ ។
-ដុសបណ្តើរងាកឆ្វេងងាកស្តាំបណ្តើរ

ជា មនុស្សប្រយ័ត្នប្រយែងមុខក្រោយហើយព្រួយបារម្ភសព្វសារពើមិនថារឿងតូច ឬរឿងធំឡើយ ។ ក៏ប៉ុន្តែគេមានចំណុចល្អក្នុងរឿងស្នេហា ព្រោះមនុស្សនេះចេះក្រែងរអែងចិត្តអ្នកដទៃមិនចង់ឱ្យកើតមានបញ្ហា អ្វីទាំងអស់ ។ ភាពប្រយ័ត្នប្រយែងបានធ្វើឱ្យមនុស្សនេះក្លាយទៅជាមនុស្សម្នាក់គួរឱ្យ ស្រឡាញ់បំផុត ។ អាចពោលយ៉ាងខ្លីបានថា ប្រសិនបើនរណាម្នាក់បានអ្នកជាគូគ្រងជីវិតពិតជាសំណាងល្អមិនខាន ។
-ដុសបណ្តើរមើលខ្លួនឯង មើលក្បាលរ៉ូប៊ីណេ មើលអាង និងមើលបន្ទប់ទឹក បណ្តើរ

ជាមនុស្សគួរឱ្យស្រឡាញ់មានអធ្យាស្រ័យល្អនរណាៗ ក៏គេចង់រស់នៅក្បែរទោះបីគេរស់នៅទីណាក៏មានសាច់សាលោហិតញាតិសន្តាន មិនចេះខ្វះដែរ ។ បើនិយាយពីរឿងស្នេហាវិញមិនចាំបាច់និយាយដល់នោះឡើយ ព្រោះគេជាមនុស្សដែលសម្បូរទៅដោយភាពកក់ក្តៅធ្វើឱ្យនរណាៗដែលបាន សេពគប់គេហើយ មិនងាយនឹងដកចិត្តរួច ឡើយ ។
ដោយសារហេតុផលខាងលើ នេះហើយទើបមនុស្សនេះមួយឆាកជីវិតរបស់គេមិនសូវអភ័ព្វរឿងស្នេហានោះទេ ផ្ទុយទៅវិញគេបែរជាទទួលជោគជ័យគួរឱ្យពេញចិត្តបំផុត ។
-ដុសបណ្តើរឆ្លុះកញ្ចក់មើលបណ្តើរ

អាច ពោលបានថា ជាមនុស្សមានអត្តចរិតបែបជាអ្នកលេងហ៊ានស៊ីហ៊ានសងមានភាព ទទួលខុសត្រូវខ្ពស់ ។ ជាប្រភេទមនុស្សដែលធ្វើការងារអ្វីមួយមិនសូវចេះបង្អែបង្អង់ យូរប្រសិនបើមានកិច្ចការអ្វីមួយគេនឹងធ្វើភ្លាមៗដោយមិនរង់ចាំទៅ ថ្ងៃក្រោយឡើយ។
ជាមនុស្សដែលសម្បូរទៅដោយភាពផ្តួចផ្តើមថ្មីៗ ប្រសិនបើគេនឹកឃើញអ្វីមួយគេនឹងលើកជាសំណើភ្លាមៗដោយមិនចេះលាក់លៀម ។ ជាងនេះទៅទៀត គេជាមនុស្សត្រង់ទៅត្រង់មក ហើយបើមានបញ្ហាណាមួយគេបានសួរចំៗមុខមិនចេះលាក់លៀមឬនិយាយពីក្រោយ ខ្នងនោះទេ ។
ចំណែករឿងស្នេហាវិញ គេមានការជឿជាក់លើស្នេហារបស់ខ្លួនបំផុត ព្រោះឧបនិស្ស័យរបស់មនុស្សនេះក្រោយពេលគេសម្រេចចិត្តហើយ គឺមិនរារែកចិត្តជាដាច់ខាត ។ ក៏ប៉ុន្តែក្នុងរឿងស្នេហាប្រសិនបើគេមើលឃើញថា មានសភាពមិនល្អ គេអាចកាត់ចិត្តបានភ្លាមៗដោយមិនបណ្តោយខ្លួនឱ្យលិចលង់នៅក្នុង ទុក្ខសោកយូរជាដាច់ខាត ៕
ប្រភពពី៖ CEN.com.kh

0 comments:
Post a Comment