1-សាប៊ូប្រភេទមានពពុះច្រើន
អ្នកមាន ចំណូលចិត្តជ្រើសរើសសាប៊ូប្រភេទនេះមកប្រើ គឺជាមនុស្សដែលមានសម្តីផ្អែម ជាពិសេសចូលចិត្តធ្វើអ្វីដោយសន្យាទុកមុន ដែលពាក្យសន្យាទាំងនោះរសាត់ទៅតាមខ្យល់មិនដែលក្លាយទៅជាការពិតម្តង ណាទ្បើយ។ ក៏ប៉ុន្តែនៅពេលមានមនុស្សណាម្នាក់គេដើរទាន់ជាន់កែងមនុស្សនោះ រមែង មានការអះអាងយ៉ាងទ្បេះទ្បោះជាដរាប។
2-សាប៊ូមានក្លិនផ្លែឈើ
សម្រាប់ មនុស្សមានចំណូលចិត្តលើសាប៊ូមានក្លិនផ្លែឈើវិញអាច ចាត់ទុកថា ជាកំពូលមនុស្សអភិរក្សស្នេហ៍ដ៏កំពូលម្នាក់ តែក៏អាចចរិតខិលខូចមិនអន់ប៉ុន្មានដែរ ។ ក៏ប៉ុន្តែមនុស្សបែបនេះបែរជាមានកំលោះ ឬ ក្រមុំចោមរោមមិនដាច់ទៅវិញ។
អាចពោលបានយ៉ាងលឿនថា ជាមនុស្សចរិតទន់ភ្លន់សុភាពរាបសាគូរឱ្យស្រលាញ់មានសន្តានចិត្តល្អ ។ ក៏ប៉ុន្តែគួរឱ្យសោកស្តាយព្រោះមនុស្សនេះ ក្រោយពេលគេលះបង់ភាពបរិសុទ្ធមានដៃគូរជីវិតហើយនោះ មនុស្សនេះនឹងក្លាយទៅជាមនុស្សម្នាក់កំពូលប្រច័ណ្ឌជាទីបំផុត ។ អាក្រក់ជាងនេះទៅទៀត អារម្មណ៍របស់គេឆេវឆាវ និងសែនកាចសាហាវហួសពីការស្មានទៀតផង។
3-សាប៊ូមានខ្សែចង
ជា ប្រភេទមនុស្សគួរឱ្យយល់ចិត្តគេ ព្រោះទាំងកាយវិការពាក្យសំដីដែលគេសំដែងចេញមកនោះការ ពិតសុទ្ធតែចង់ទាក់ទាញចំណាប់អារម្មណ៏ពីភាពគីមាងទ្យេត បើនិយាយឱ្យត្រង់ទៅ គឺចង់ឱ្យអ្នក ឬគេស្រលាញ់នោះឯង។ ទោះបីយ៉ាងណាក្តីប្រសិនបើអ្នកចង់ជួបមនុស្សប្រភេទនេះតោងអត់ធ្មត់ បន្តិច ព្រោះអ្វី ដែលគេធ្វើដើម្បីមនុស្សគេស្រលាញ់ទាំងអស់។
4-ប្រភេទសាប៊ូទឹក
ជា មនុស្សដែលព្យាយាមអ្វីសព្វបែបយ៉ាងដើម្បីឱ្យភាគីម្ឌាងទៀតមាន អារម្មណ៏អាណិត ហើយស្រឡាញ់ព្រមទាំងក្តីប្រាថ្នាទៅលើភាគីម្ឌាងទៀត មានថាអារម្មណ៏ថាខ្លួនឯងមានតម្លៃសំរាត់គេយ៉ាងលើសលប់ទៀតផង។
ក៏ប៉ុន្តែ ទន្ទឹមនឹងមានចំណុលល្អក៏មានចំណុលអាក្រក់ផងដែរ ដែលគេជាមនុស្សឆាប់ធុញថប់។ ហេតុដូច្នេះអ្នកតោងរកកិច្ចការណាមួយដែលមានភាពរំភើបភ្ញាក់ផ្អើលមក ធ្វើរួមគ្នាដើម្បីបំបាត់ភាពធុញថប់។
5-សាប៊ូប្រភេទលាយថ្នាំ
ចុងក្រោយបង្អស់សម្រាប់អ្នកមានចំណូលចិត្តទៅលើសាប៊ូប្រភេទមានលាយ ផ្សំទៅដោយឱសថនោះ ប្រសិនបើយើងមើលសើៗពីសំបកក្រៅប្រាកដជាមិនអាចដឹងពីធាតុពិតរបស់ គេបានឡើយ ។ ក៏ប៉ុន្តែតាម ការពិតមនុស្សនេះមានចរិតទន់ភ្លន់សុភាពរាបសានិងមានភាពរ៉ូមេន ទិកបំផុត ។
ក៏ប៉ុន្តែក្នុងនោះមានចំណុចអាក្រក់តែមួយគត់ គឺច្រើនមានគំនិតមន្ទិលសង្ស័យនេះសង្ស័យនោះមិន ចេះអស់មិនចេះហើយដែលពេលខ្លះអាចជះផលអាក្រក់ដល់ខ្លួនឯងវិញ ។ ជាពិសេសរឿងដែលគេព្រួយ បារម្ភជាងគេបំផុតនោះ គឺបញ្ហាសុខភាពហួសពីការពិត ។ រីឯចំណុចល្អវិញ នោះជាសុភាពបុរសមិនចេះលេងសើចស្រីញីអូនបងស្មោះមួយទល់និងមួយឱ្យ តែដៃគួរចេះយល់ចិត្តនិង ថ្នមចិត្តព្រមទាំងស្មោះត្រង់មិនមានកលល្បិចពិសពុលឡើយ ។
ទាំងអស់នេះ ក៏អាចចាត់ទុកចា ជាចំណេះដឹងមួយសម្រាប់ស្វែងយល់ពីមនុស្សនៅក្បែរកាយ ឬ សម្រាប់ជ្រើសរើសរកដៃគូជីវិតបានដូចគ្នា៕



0 comments:
Post a Comment