អ្នកកើតខែ កក្កដា សីហា និង កញ្ញា ត្រូវអាន​!


អ្នកធ្លាប់ដឹងអំពីការទស្សន៍ទាយ អំពីឆ្នាំកំណើតតាមបែបខ្មែរ (ជូត...ឆ្លូវ... -ល-) ឥឡូវនេះ មហាស្នេហា សូមនាំអារម្មណ៍លោកអ្នក មកមើលការទស្សន៍ទាយតាមប្រភេទខែ ក្នុងប្រតិទន្ទ សុរិយគតិ វិញម្តង តើវាមានភាពខុសគ្នា ឬក៏ដូចគ្នា យ៉ាងដូចម្តេចខ្លះ។ ខណៈនេះ យើងខ្ញុំ សូមធ្វើការបកស្រាយអំពីខែ កក្កដា សីហា និង កញ្ញា សិន ឯខែ តុលា វិច្ឆិកា និង ធ្នូ ទុកបកស្រាយ ជូនពេលបន្ទាប់ ។ សូមតាមដាន ដូចតទៅ!
(ចុចទីនេះ៖1-[សូមអាន] សម្រាប់អ្នកកើតខែមករា និងកុម្ភៈ
2-[សូមអាន] សម្រាប់អ្នកកើតខែមីនា និង មេសា
3-[សូមអាន] សម្រាបអ្នកកើតខែ ឧសភា និង មិថុនា)

7-អ្នកកើតខែកក្កដា
  • លេខសំណាងគឺលេខ ៖ ៥, ៨, និង ៩
  • ថ្ងៃសំណាងគឺថ្ងៃទី ៖ ៥, ៨, ១៩, ២៥, ២៩
ជាប្រភេទមនុស្សគួរឲ្យចង់សើច និងធ្វើឲ្យគេមិនងាយយល់ពីចិត្ត តាំងពីកំណើត ។ គេជាមនុស្សស្ងប់ស្ងាត់ លុះត្រាតែមានការរំភើបអ្វីមួយកើតឡើងដល់គេ ។ គេចូលចិត្តចំណាយពេលមោទនភាពទៅលើខ្លួនឯង ជាជាងអ្នកដទៃ ។ គេមនុស្សមានកេរ្តិ៍ឈ្មោះ ប៉ុន្តែងាយស្រួលឲ្យគេលួងលោមប្រើមែនទែន ។ ពីធម្មជាតិគេមានភាពស្មោះត្រង់ ការព្រួយបារម្ភអំពីអារម្មណ៍អ្នកដទៃ ព្រោះខ្លាចថាធ្វើឱ្យគេទាស់ចិត្ដ ។ មនុស្សនេះមានជំនាញពិសេសខាងដឹក នាំមនុស្ស បង្ហាត់បង្រៀនមនុស្ស ដោយប្រុងប្រយ័ត្ន ។ គេស្រលាញ់មនុស្សស្មើៗគ្នា មិនលម្អៀងចិត្តឡើយ ។ ជម្ងឺដែលគេងាយនឹងជួបប្រទះគឺពាក់ព័ន្ធនឹងក្រពះ ។ ចំពោះស្នេហា គេងាយនឹងរងគ្រោះ ឈឺចាប់ ហើយត្រូវប្រើពេលវេលាច្រើនដើម្បីព្យាបាលឲ្យសះវិញ ។

8-អ្នកកើតខែសីហា
  • លេខសំណាងគឺលេខ ៖ ១, ៣, ៧ និង ៩
  • ថ្ងៃសំណាងគឺថ្ងៃទី ៖ ១, ៣, ៧, ១១, ១៣, ២០
ជាប្រភេទមនុស្សចូលចិត្តកំប្លែង ហើយគេជាមនុស្សដែលគួរឲ្យទាក់ទាញ ពូកែប្រុងប្រយ័ត្ន ក្លាហាន ពូកែដឹកនាំ ពូកែដោះស្រាយបញ្ហា សប្បុរធម៌ មានអំនួត ងាយខឹង ពូកែសងសឹក ច្រណែនប្រច័ន្នច្រើន មានគំនិតឯករាជ្យ មិនចូលចិត្តរឿងនឿយហត់ និង ចូលចិត្តសង្កេត ពីមនុស្សនៅជុំវិញខ្លួន ។ តែទោះជាយ៉ាងណា គេជាមនុស្សរ៉ូមែនទិច ចូលចិត្ត និងខ្វល់ខ្វាយ អំពីក្តីស្នេហា និងចូលចិត្តសាងមិត្តជាងសត្រូវ ។ ប៉ុន្តែគេជាមនុស្សដែលមានសុខភាពខ្សោយ បន្តិច ដែលងាយនឹងមានជម្ងឺ ព្រោះប្រព័ន្ធភាពសាំុក្នុងខ្លួនរបស់គេមិនសូវល្អ ។

9-អ្នកកើតខែកញ្ញា
  • លេខសំណាងគឺលេខ ៖ ៣, ៦ និង ៩
  • ថ្ងៃសំណាងគឺថ្ងៃទី ៖ ៣, ៦, ៩, ១២, ១៨
ជាប្រភេទមនុស្សដែលទទួលបានការស្ងើចសរសើរ ព្រោះតែភាពប្រយ័ត្នប្រយ៉ែង និងការរៀបចំដ៏ល្អរបស់គេ ។ គេជាមនុស្សចូលចិត្តបង្ហាញអំពីកំហុសរបស់អ្នកដទៃ ហើយរិះគន់គេ ចំៗមុខ ដើម្បីឲ្យគេកែតម្រូវ ។ ទន្ទឹមនឹងនេះ គេក៏ជាមនុស្សរឹងរូស មិនសូវមាត់ក ប៉ុន្តែជាដៃគូពិភាក្សាដ៏ល្អទៅវិញ ហើយគេជាមនុស្សដែលមានចិត្តល្អ អាណិតអាសូរគេឯង មានទំនុកចិត្តលើខ្លួនឯង ឆេវឆាវម្តងម៉្កាល គិតគូជួយគេជួយឯង មានការចងចាំល្អ ឆ្លាត មានចំណេះដឹងច្រើន ចូលចិត្តមើលព័ត៌មាន ចេះគ្រប់គ្រងខ្លួនឯងកុំឲ្យអ្នកដទៃរិះគន់ ចេះអភិវឌ្ឍខ្លួនឯងជានិច្ច ចូលចិត្តមានអាថ៌កំបាំង ។ មនុស្សនេះមិនងាយឈឺផ្តេសផ្តាសទេ ។ គេជាមនុស្សចិត្តដាច់ម៉ាំងៗ និងមានជម្រើសច្រើនក្នុងរឿងស្នេហា ។

Copyrighted: Moha Sneha
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment