អ្នកកើតខែ តុលា វិច្ឆិកា និង ធ្នូ ត្រូវអាន!


អ្នកធ្លាប់ដឹងអំពីការទស្សន៍ទាយ អំពីឆ្នាំកំណើតតាមបែបខ្មែរ (ជូត...ឆ្លូវ... -ល-) ឥឡូវនេះ មហាស្នេហា សូមនាំអារម្មណ៍លោកអ្នក មកមើលការទស្សន៍ទាយតាមប្រភេទខែ ក្នុងប្រតិទន្ទ សុរិយគតិ វិញម្តង តើវាមានភាពខុសគ្នា ឬក៏ដូចគ្នា យ៉ាងដូចម្តេចខ្លះ។ ខណៈនេះ យើងខ្ញុំ សូមធ្វើការបកស្រាយអំពីខែ កក្កដា សីហា និង កញ្ញា សិន ឯខែ តុលា វិច្ឆិកា និង ធ្នូ ទុកបកស្រាយ ជូនពេលបន្ទាប់ ។ សូមតាមដាន ដូចតទៅ!

(ចុចទីនេះ៖1-[សូមអាន] សម្រាប់អ្នកកើតខែមករា និងកុម្ភៈ
2-[សូមអាន] សម្រាប់អ្នកកើតខែមីនា និង មេសា
3-[សូមអាន] សម្រាប់អ្នកកើតខែ ឧសភា និង មិថុនា
4-[សូមអាន] សម្រាប់អ្នកកើតខែ កក្កដា សីហា និងកញ្ញា)

10-អ្នកកើតខែតុលា
  • លេខសំណាងគឺលេខ ៖ ៤, ៥, និង ៨
  • ថ្ងៃសំណាងគឺថ្ងៃទី ៖ ១, ៤, ៨, ១៤, ១៨, ២៨
ជាប្រភេទមនុស្សចូលចិត្តជជែកច្រើន ទៅកាន់មនុស្សដែលមានចិត្តស្រលាញ់មកលើខ្លួន ។ គេជាមនុស្សមានតម្លាភាព មិនងាយខឹង ចូលចិត្តបង្កើនមិត្ត មានគំនិតច្រើន ពូកែសម្រេចចិត្ត ចូលចិត្តដើរលំហែរ យុត្តិធម៌ មានទំនុកចិត្តខ្ពស់ ងាយនឹងមានការព្រួយបារម្ភចំពោះសាច់​ញាតិ ឬមនុស្សដែលខ្លួនស្រលាញ់ ស្រលាញ់កូន (ពេលមានកូន) មិនចូលចិត្តកុហក និង អត់ចេះច្រណែនគេឯងឡើយ ។ មនុស្សនេះមិនងាយឈឺ ទោះជាឈឺក៏១ថ្ងៃ ២ថ្ងៃ ជាវិញហើយ ។ គេជាប្រភេទមនុស្សសុបន្តិទាំងថ្ងៃ និងងាយរងគ្រោះក្នុងរឿងស្នេហា ។

11-អ្នកកើតខែវិច្ឆកា
  • លេខសំណាងគឺលេខ ៖ ១, ២, ៣ និង ៦
  • ថ្ងៃសំណាងគឺថ្ងៃទី ៖ ១, ១២, ១៣, ១៦, ២១, ២៣, ២៦
ជាប្រភេទមនុស្សពោពេញដោយគំនិត ពិបាកយល់ គិតវែងឆ្ងាយ មានគំនិតសុទ្ធតែល្អៗ និងចេះវិភាគវែកញែកបានល្អ ។ មនុស្សកើតខែនេះ តែមានអាថ៌កំបាំងផ្ទាល់ខ្លួន មិនចង់ឲ្យគេដឹង ប៉ុន្តែចូលចិត្តជីកឬស ជីកគល់ រឿងអ្នកដទៃណាស់ ។ គេជាមនុស្សគិតធ្វើអ្វី ធ្វើហ្នឹង ហើយ សម្រេចចិត្តបានលឿន និងត្រឹមត្រូវ ។ ទន្ទឹមនឹងនេះផងដែរ គេក៏ជាមនុស្ស ចូលចិត្តនៅតែឯង គិតតែឯង មិនងាយបោះបង់គោលដៅចោល មានសមត្ថភាពខ្ពស់​ ឧស្សាហ៍ ពូកែច្នៃប្រឌិត មិនទោទន់ទៅលើការសរសើររបស់អ្នកដទៃ ពូកែរកវិធីអភិវឌ្ឍខ្លួនឯងឲ្យជោគជ័យ និងជាមនុស្សដែលមានតម្លៃគួរជាទីទុកចិត្តរបស់អ្នកផងទាំងពួង ។ មនុស្សប្រភេទនេះ មិនសូវចេះឈឺ ហើយជាប្រភេទមនុស្សម៉្យាងដែលទៅណាចោលផ្ទះមិនបានយូរ ព្រោះស្រលាញ់ ផ្ទះជាងទីកន្លែងដទៃ ។ ចំពោះស្នេហាវិញមនុស្សនេះ គឺរ៉ូមែនទិច ប៉ុន្តែមានទំនាក់ទំនង មិនសូវជាប្រាកដប្រជាសោះ ព្រោះគេមិនអាចគ្រប់គ្រងអារម្មណ៍ស្នេហ៍របស់ខ្លួនបាន ។

12-អ្នកកើតខែធ្នូ
  • លេខសំណាងគឺលេខ ៖ ២, ៥, ៦, ៧ និង ៩
  • ថ្ងៃសំណាងគឺថ្ងៃទី ៖ ២, ៥, ១៦, ១៧, ១៩, ២៥, ២៦, ២៧
ជាប្រភេទមនុស្សស្មោះត្រង់ និង សប្បុរសធម៌ ចូលចិត្តសិចស៊ី តែមិនសូវហ៊ាន ។ គេរមែងមានភាពសកម្មខ្លាំងណាស់ចំពោះការងារ ទំនាក់ទំនង និង ហ្គេម ។ ទោះជាយ៉ាងណា គេក៏ជាមនុស្សម្នាក់ដែលមានមហិច្ឆតាខ្ពស់ មានឥទ្ធិពល កំប្លែង ចូលចិត្តសង្គម ចូលចិត្តគេសរសើរ ចូលចិត្តការយកចិត្តទុកដាក់ក្នុងរឿងស្នេហា ពោលគឺស្រលាញ់គេ គឺចង់ឲ្យគេស្រលាញ់វិញ ហើយគេក៏ជាមនុស្សមិនចេះពុតត្បុត លាក់លៀម និងផ្លាស់ប្តូរលឿនៗដែរ ។ គេជាមនុស្សដែលពូកែខឹង តែឆាប់បាត់ មានមោទនភាពលើខ្លួនឯងជាខ្លាំង ស្អប់ភាពតឹងរឹង រឹតត្បិតលើសេរីភាពរបស់គេ ចូលចិត្តភាពកំប្លុកកំប្លែង ហើយគេក៏មនុស្សពូកែលេងសើច តែមានហេតុផលត្រឹមត្រូវ ។ មនុស្សនេះធន់នឹងជម្ងឺណាស់ ឈឺល្មមៗមើលទៅដូចអត់ឈឺ ។

Copyrighted: Moha Sneha
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment