ជូត រោង វក និង រកា ស៊ែរ​ចេញ ដើម្បីឲ្យការទាយបាន​ឆុត ១០០% ក្នងថ្ងៃនេះ !




តាមការទស្សន៍ទាយ ក្នុងថ្ងៃនេះ (12/05/2017) ឆ្នាំដែលមានរាសីឡើងខ្ពស់ទាំងបួន រួមមាន ឆ្នាំជូត រោង វក​ និង រកា ដូច្នេះ សូមបារមីវត្ថុ ស័ក្តសិទ្ធិ ព្រះអង្គគ្រប់ព្រះអង្គ និង ទេវត្តាឆ្នាំថ្មី ព្រមទាំងទេវត្តាតាមថែរក្សាឆ្នាំទាំង ១២ តាមជួយប្រោសព្រំពួកគេ ដែលបានស៊ែរទៅ ក្នុងរយៈពេល ៩៩ វិនាទី ឲ្យ សម្រេចបាន ជោគជ័យគ្រប់ភារកិច្ច និងសម្រេចរាល់ ក្តីបំណងរបស់គេផងចុះ ព្រមទាំងធ្វើឲ្យការទស្សន៍ទាយខាងក្រោម បានពិត និង ឆុត ១០០% ផងដែរ ! សាធុ...សាធុ...សាធុ...

____________________________
ខាងក្រោមគឺជាការទស្សន៍ទាយ របស់ឆ្នាំ ទាំង ៤ ដែលមានរាសីឡើងខ្ពស់ត្រដែត៖
____________________________

ឆ្នាំជូត រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញ​ថា​តែង​សម្រេច​ជោគជ័យ​និង​អាច​ទម្លុះទម្លាយ​ចប់​ចុង​ចប់​ដើម​ថែម​ទៀត​។​លោកអ្នក​អាច​សម្រុក​ការងារ​តូចធំ​បាន​យ៉ាង​ពេញទី​ពីព្រោះ​ឈាន​ដល់​ខែ​ក្រោយ​នេះ​ផល​ល្អៗ​នឹង​ចាំ​ហុច​ឱ្យ​ជានិច្ច​។​ចំពោះ​លោក​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​តក់ៗ​សម្រាប់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​រៀបចំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕


ឆ្នាំរោង ​រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​និង​សម្រេច​ជោគជ័យ​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ផ្លាស់​ប្តូរ​មុខរបរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជា​និច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​និង​ក្រុម​មនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំវក ​រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​អាច​ទទួល​ដំណឹង​ល្អ​ឬ​មាន​បញ្ហា​អ្វី​មួយ​ចូល​មក​ឱ្យ​សប្បាយ​ចិត្ត​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់​បាន​ខ្លះៗ​វិញ​ហើយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោក​អ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕


ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​លោកអ្នក​អាច​សម្រុក​ការងារ​បាន​ពេញទី​ហើយ​ពីព្រោះ​ផល​ល្អៗ​កំពុង​រង់ចាំ​ជានិច្ច​។​ការប្រកប​ការងា​រ​សព្វបែបយ៉ាង​បើទោះបីជួ​បការ​លំបាកលំបិន​និងត្រូវ​ការ​ពេលវេលា​ក្តី​តែ​ក៏​អាច​ទទួល​លទ្ធផល​ល្អៗ​ជានិច្ច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ​របើ​លោកអ្នក​ចង់​បើក​របរ​រកស៊ី​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​រកស៊ី​ជួញដូរ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជា​និច្ច ។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ណាត់​គូ​ស្នេហា​ឬ​សាសង​អ្វីមួយ​តែង​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕


Copyrighted: Moha Sneha
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment