សូមឲ្យឆ្នាំទាំង ៣ ខាងលើ មានឆ្នាំ ថោះ មមែ និង ច មានរាសីឡើងខ្ពស់ត្រដែត មានតែរឿងល្អៗ ចូលក្នុងជីវិត មានមនុស្សម្នាជាច្រើននាំគ្នាស្រលាញ់រាប់អាន សារទរ និង អបអររាល់រឿងរ៉ាវដែលអ្នកបំពេញ ព្រមទាំង មានតែមនុស្សល្អៗចាំជួយជ្រុមជ្រែង គ្រប់កាលៈទេសៈ ។ ចំពោះរឿងលុយកាក់វិញ សូមកុំឲ្យខ្វះខាត គឺមានតែចាយវាយបរិបូណ៌ មិនចេះអស់ ។ ទៅទីជិតទីឆ្ងាយ ជួបតែសុខ ជួបតែរឿងសប្បាយ បើមានសត្រូវមកពីមុខ សូមអោយរំលង បើមក ពីក្រោយខ្នង សូមអោយវិនាស បើមានអ្នកណាក្តីប៉ងអាក្រក់ មកលើអ្នក សូមអោយ ធ្លាក់ ទៅលើរូបគេវិញចុះ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ ជួបតែ ស្នាមញញឹម និង សុភមង្គល កុំបីខានឡើយ ។ សាធុ...សាធុ...សាធុ...
___________________________
ខាងក្រោមនេះ ជាមូលហេតុដែល ថោះ មមែ និង ច ត្រូវស៊ែរ ដើម្បីបួងសួង!!
___________________________
ហោរាសាស្រ្តប្រចាំថ្ងៃស្អែក ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧ របស់ឆ្នាំ ៣ ខាងលើ៖
1-ឆ្នាំថោះ រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះដូចនេះលោកអ្នកត្រូវរក្សាភាពនឹងធឹងហើយមិនត្រូវធ្វើអ្វីតក់ក្រហល់ឡើយបើពុំនោះនឹងជះឥទ្ធិពលអាក្រក់មកវិញពុំខានឡើយ។ការរស់នៅមានភាពប្រទាំងប្រទើសច្រើនហើយពិសេសងាយកើតជម្លោះវិវាទជាមួយមនុស្សនៅក្បែរខ្លួនទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរថយក្រោយច្រើន ហើយពិសេសបើចង់បើកការធ្វើជំនួញតូចធំតែងមិនសមដូចប្រកបឡើយគប្បីមានការប្រយ័ត្នប្រយែង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមុនសម្រេចចិត្តធ្វើអ្វីមួយគប្បីមានការប្រយ័ត្នប្រយែងពីព្រោះងាយមានទំនាស់គ្នាណាស់៕

2-ឆ្នាំមមែ រាសីស្រុតចុះ។ នៅថ្ងៃនេះបើមានលេងហ៊ុនឬបណ្តាក់ទុនរយៈពេលវែងគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាងាយកើតបញ្ហាប្រឈមមុខជាមួយបញ្ហាមិនល្អកើតមានឡើងណាស់។អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលំនឹងល្អពោលគឺការរកផលចំណូលលោកអ្នកអាចបានគ្រាន់បំពេញក្រពះផង។ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសនិងបញ្ហាយាយីច្រើន។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំគប្បីភ្លើតភ្លើនហួសព្រំដែនប្រយ័ត្នរែកពន់ទុក្ខសោកមកវិញហើយនាំមានវិបត្តិទៅគ្រាក្រោយ៕

3-ឆ្នាំច រាសីស្រុតចុះ។ នៅថ្ងៃនេះបញ្ហាតូចធំសម្រុកចូលមកយាយីមិនតិចដែរទេម្ល៉ោះហើយលោកអ្នកត្រូវរក្សាភាពនឹងធឹងដោយធ្វើមិនដឹងមិនឮចំពោះរឿងរាវខ្លះទើបប្រសើរ។ការរស់នៅក្នុងផ្ទះសម្បែងក៏ដូច្នេះដែរគឺងាយទទួលរងប៉ះទង្គិចផងដូចនេះត្រូវចេះអត់ឱនឱ្យគ្នាទើបគ្មានបញ្ហាចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយជួបការលំបាកក្នុងការរកផលចំណូលហើយថែមទាំងមានការរំលោភបំពានពីអ្នកមានមុខរបរដូចគ្នាទៀតផង។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីងាយទាំងឆាប់ប្រកែប្រកាន់និងតានតឹងសម្តីដាក់គ្នា៕


0 comments:
Post a Comment