១.ឆ្នាំមមី
បុគ្គលទាំងឡាយណាដែលមានកំណើតកើតឆ្នាំមមី លោកអ្នក នឹងត្រូវបានពរខាងទេវត្តាទ្រព្យ នា ៥ ថ្ងៃក្រោយ គឺ លោកអ្នក នឹងមានលុយកាក់ចំណូលហោប៉ៅ បន្ថែម តែលោកអ្នក ហាក់មិនសូវជាសប្បាយចិត្តសោះ ព្រោះសព្វថ្ងៃ លោកអ្នកនៅ មានរឿងរញ៉េរញ៉ៃ កើតឡើងក្នុង ជីវិតនៅឡើយ ។ ទោះយ៉ាងណា លោកអ្នកគឺជាមនុស្សម្នាក់ ដែលតែងតែ អាចដោះស្រាយ រាល់ចំណោទបញ្ហាចំពោះមុខ បានជានិច្ច ។
ដោយហេតុនេះ សូមកុំបារម្ភទៀតទៅ ត្រូវញញឹមឲ្យច្រើនចុះ ផុតពេល ៥ ថ្ងៃអ្នកនឹង បានធូរស្បើយ មិនមែនតែទ្រព្យ ទេដែល បន្ថែមក្នុងជីវិតអ្នក សូម្បីតែ ទេវត្តាសិរី ក៏នឹងនាំ យក សិរីសួស្តី មកបន្ថែមឲ្យអ្នកដែរ អ្នកនឹងអស់រឿងសៅម៉ង ក្នុងពេលឆាប់ៗនេះ ហើយ!

២.ឆ្នាំរកា
បុគ្គលទាំងឡាយ ដែលមានកំណើត កើតឆ្នាំរកា អ្នកនឹងបានទទួលនូវលទ្ធផលល្អចេញពីការខំប្រឹងរបស់ អ្នក ដែលបានខំប្រឹង កាលកន្លងមក អ្នកជាមនុស្សគិតច្រើន និង បារម្ភច្រើន ព្រោះ អ្នកជាមនុស្សមាន មហិច្ឆិតា ច្រើន មិនទាន់សម្រេចនៅឡើយ តែទោះយ៉ាងណា ក៏គ្មាន អ្វី ត្រូវគិតច្រើន ខ្វល់ច្រើនទៀត ដែរ ព្រោះ នៅ ៥ថ្ងៃ ក្រោយ អ្នក នឹងទទួលពរ ទ្វេរដង ពីទេវត្តាទ្រព្យ និង ទេវត្តាសិរី ពោល គឺ ទាំងប្រាក់កាស់ ទាំងសេចក្តីសុខ ត្រូវចូលមកបន្ថែម ក្នុងដួងជីតា ជីវិត របស់លោក អ្នក ជាក់ជាមិនខានឡើយ!
ហេតុដូចនេះ អ្នកត្រូវតែធ្វើជាមនុស្ស ញញឹម ២៤ ម៉ោង ដើម្បី នាំសិរី ដល់ខ្លួនឯង ឲ្យកាន់ តែច្រើន តទៅមុខទៀត ។


0 comments:
Post a Comment