អ្នក​កើត​ថ្ងៃទី 7 - 8 - 10 - 14 - 16 - 18 - 19 - 20 - 22 - 26 - 27 - 30 - 31 សូម​អាន​ការ​ទស្សន៍​ទាយ​នេះ!!




តើអ្នកកើតថ្ងៃទីប៉ុន្មាន ? ប្រសិនបើលោកអ្នកកើតចំថ្ងៃទី 7 - 8 - 10 - 14 - 16 - 18 - 19 - 20 - 22 - 26 - 27 - 30 និង 31 សូមអានការទស្សន៍ទាយខាងក្រោម! ប៉ុន្តែបើលោកអ្នក មិនបានកើតចំថ្ងៃខាងលើ ទេ ក៏អាចស៊ែរ បានដែរ ដើម្បីអោយ មនុស្សដែលអ្នកស្គាល់ ហើយ កើតចំថ្ងៃខាងលើ នេះ បានដឹង ថាវាត្រូវបាន ប៉ុន្មានភាគរយ ឬក៏ត្រូវទាំងអស់ តែម្តង ។

1-ការទស្សន៍ទាយអ្នកកើតថ្ងៃខ្ទង់រាយ
ខ្ទងរាយមានថ្ងៃទី ៧ និង ៨ ដូច្នេះតាមការទស្សន៍ទាយ អ្នកគឺជាប្រភេទមនុស្សចិត្តល្អ តែរឹងរូស និងមិនងាយចុះញ៉ម ។ អ្នកកើតចំថ្ងៃនេះ មានឆន្ទះមួសមុត គំនិតល្អិតល្អន់ និងងាយខឹងជាទីបំផុត ។ គេជាមនុស្សគួរជាទីទាក់ទាញ និងជាទីស្រលាញ់ ចំពោះអ្នកដទៃ ព្រោះគេមានគំនិតជ្រៅជ្រះ ។ ហេតុនេះគេជាមនុស្សម្នាក់ដែលប្រកាន់ជំហរ របស់ខ្លួនជានិច្ច ។ ទន្ទឹមនឹងនេះផងដែរ គេមនុស្សស្រលាញ់ក្តីសុបិន្ត មានការយល់ដឹងច្រើន ស្រលាញ់សិល្បះ និងអក្សរសាស្រ្ត ចូលចិត្តការធ្វើដំណើរកំសាន្តជាជាងនៅតែផ្ទះ ។ ម៉្យាងទៀតនោះ គេក៏ជាប្រភេទមនុស្សតស៊ូ អង់អាច និងឧស្សាហ៍ព្យាយាមក្នុងជីវិតណាស់ ។ គេជាមនុស្សដែល មិនមានកូនច្រើនទេ ។

2-ការទស្សន៍ទាយអ្នកកើតថ្ងៃខ្ទង់ដប់
ខ្ទងដប់មានថ្ងៃទី ១០, ១៤,​១៦,​១៨, និង ១៩ ដូច្នេះតាមការទស្សន៍ទាយ អ្នកគឺជាប្រភេទមនុស្សគិតគូរវែងឆ្ងាយ ជាមួយនឹងទស្សនៈត្រឹមត្រូវមួយ ងាយនឹងទទួលផលអាក្រក់ចេញពីអំពើល្អរបស់ខ្លួន តែទោះយ៉ាងណា គេនៅតែជាមនុស្សម្នាក់ដែល មិនក្រអឺត ក្រទម និយាយសើៗ មានគំនិតច្រើន មានគំនិតរស់រវើក ស្អប់ការយឺតយ៉ាវ កំប្លុកកំប្លែង និយាយច្រើន រួសរាយរាក់ទាក់ ចេះគោរពចាស់ទុំ ចូលចិត្តទុយនុយស្អាតបាត ងាយនឹងធុញ ងាយនឹងអផ្សុក រឹងរូសម្តងម្កាល ចូលចិត្តគិតពីអ្វីដែលថ្មីហើយទំនើប សុបិន្តច្រើន និង មានជំនាញពិសេសខាងតស៊ូមតិ ពោលគឺនិយាយចាញ់ ងាប់ចោល!

3-ទស្សន៍ទាយអ្នកកើតថ្ងៃខ្ទង់ម្ភៃ
ខ្ទងម្ភៃមានថ្ងៃទី ២០, ២២, ២៦ និង ២៧ ដូច្នេះតាមការទស្សន៍ទាយ អ្នកគឺជាប្រភេទមនុស្សគួរឲ្យចង់សើច និងធ្វើឲ្យគេមិនងាយយល់ពីចិត្ត តាំងពីកំណើត ។ គេជាមនុស្សស្ងប់ស្ងាត់ លុះត្រាតែមានការរំភើបអ្វីមួយកើតឡើងដល់គេ ។ គេចូលចិត្តចំណាយពេលមោទនភាពទៅលើខ្លួនឯង ជាជាងអ្នកដទៃ ។ គេមនុស្សមានកេរ្តិ៍ឈ្មោះ ប៉ុន្តែងាយស្រួលឲ្យគេលួងលោមប្រើមែនទែន ។ ពីធម្មជាតិគេមានភាពស្មោះត្រង់ ការព្រួយបារម្ភអំពីអារម្មណ៍អ្នកដទៃ ព្រោះខ្លាចថាធ្វើឱ្យគេទាស់ចិត្ដ ។ មនុស្សនេះមានជំនាញពិសេសខាងដឹក នាំមនុស្ស បង្ហាត់បង្រៀនមនុស្ស ដោយប្រុងប្រយ័ត្ន ។ គេស្រលាញ់មនុស្សស្មើៗគ្នា មិនលម្អៀងចិត្តឡើយ ។ ចំពោះស្នេហា គេងាយនឹងរងគ្រោះ ឈឺចាប់ ហើយត្រូវប្រើពេលវេលាច្រើនដើម្បីព្យាបាលឲ្យសះវិញ ។ ប៉ុន្តែមនុស្សដែលនាំឲ្យបេះដូង ប្រេះស្រាំរបស់គេ សះស្បើយ ម្នាក់នោះ គឺជាគូ ពីបុព្វជាតិរប​ស់គេហើយ!

4-ទស្សន៍ទាយអ្នកកើតថ្ងៃខ្ទង់សាម
ខ្ទងសាមមានថ្ងៃទី ៣០ និង ៣១ ដូច្នេះតាមការទស្សន៍ទាយ អ្នកគឺជាប្រភេទមនុស្សចូលចិត្តកំប្លែង ហើយគេជាមនុស្សដែលគួរឲ្យទាក់ទាញ ពូកែប្រុងប្រយ័ត្ន ក្លាហាន ពូកែដឹកនាំ ពូកែដោះស្រាយបញ្ហា សប្បុរធម៌ មានអំនួត ងាយខឹង ពូកែសងសឹក ច្រណែនប្រច័ន្នច្រើន មានគំនិតឯករាជ្យ មិនចូលចិត្តរឿងនឿយហត់ និង ចូលចិត្តសង្កេត ពីមនុស្សនៅជុំវិញខ្លួន ។ តែទោះជាយ៉ាងណា គេជាមនុស្សរ៉ូមែនទិច ចូលចិត្ត និងខ្វល់ខ្វាយ អំពីក្តីស្នេហា និងចូលចិត្តសាងមិត្តជាងសត្រូវ ។ ប៉ុន្តែគេជាមនុស្សដែលមានសុខភាពខ្សោយ បន្តិច ដែលងាយនឹងមានជម្ងឺ ព្រោះប្រព័ន្ធភាពសាំុក្នុងខ្លួនរបស់គេមិនសូវល្អ ។ តែយ៉ាងណាមនុស្សនេះ បើចូលចិត្តហាត់ប្រាណវិញ គេនឹងមានសុខភាពល្អ ជាមនុស្សកើតថ្ងៃដទៃដាច់!

Copyrighted: Moha Sneha
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment