មើលជោគ​វាសនា និង និស្ស័យ​ស្ត្រី តាម​ទម្រង់​សុដន់


មនុស្សក្នុងយុគសម័យបុរាណ បើចង់មើលពីលក្ខណៈនិស្ស័យនិងជោគវាសនារបស់ ស្ត្រីណាម្នាក់ គេតែងសង្កេតមើលពីទម្រង់សុដន់របស់ស្ត្រីនោះ។
ខាងក្រោមនេះជាទម្រង់សុដន់ដែលបញ្ជាក់ពីនិស្ស័យនិងផលបុណ្យរបស់ស្ត្រីម្នាក់ៗ ។

-ស្ត្រីដែលមានសុដន់ធំ, ចង្អូរសុដន់ទូលាយ, រង្វង់សុដន់ក្រហមឬខ្មៅ, សុដន់ត្រង់ បាន បញ្ជាក់ថាជាមនុស្សស្រីដែលមានវាសនាល្អ, មានបញ្ញាឆ្លាតវាងវៃ, មានឋានៈខ្ពស់, ការ រស់នៅល្អ និងសម្បូរមិត្តភក្តិ។

-ស្ត្រីដែលមានសុដន់តូច, រង្វង់សុដន់ស, សុដន់មិនត្រង់ ឬមិនលេចចេញជារូបទម្រង់ ស្អាត បញ្ជាក់ថាជាមនុស្សអភ័ព្វទទួលរងទុក្ខលំបាក, ដំណើរជីវិតត្រូវឆ្លងកាត់ភាព រដិបរដុបច្រើន និងគ្មានញាតិជាទីពំនាក់ ។

-ស្ត្រីដែលមានចង្អូរសុដន់ទូលាយ ជាមនុស្សមានសម្បុរស, មានសេចក្តីសុខ, មាន សេចក្តី ក្លាហាន និងជាមនុស្សគួរជាទីជឿជាក់។

-ស្ត្រីដែលមានចង្អូរសុដន់តូច តែងជាមនុស្សល្ងង់កម្សាក សតិបញ្ញាមិនវាងវៃ រាប់អាន ជាមួយអ្នកដទៃមិនបានយ៉ឺនយូរនិងអាត្មានិយម។

-ស្ត្រីដែលមានក្បាលសុដន់ធំនិងខ្មៅ ជាមនុស្សមានសតិបញ្ញាវាងវៃ មានកូនច្រើន និង ចេះដោះស្រាយបញ្ហាប្រកបដោយបញ្ញាវាងវៃ។

-ស្ត្រីដែលមានក្បាលសុដន់តូច ជាមនុស្សដែលមានសុខភាពមិនបរិបូរណ៍ តែងមាន រោគជំងឺបៀតបៀន ហើយបើស្ត្រីនោះមានក្បាលសុដន់កោងវៀចទៀតនោះ ជាមនុស្ស អភ័ព្វរមែងមានការវិនាសព្រាត់ប្រាស់កូនចៅ និងចិញ្ចឹមបីបាច់កូនបានយ៉ាងលំបាក។

-ស្ត្រីដែលមានក្បាលសុដន់ធំ ជាមនុស្សចិញ្ចឹមបីបាច់កូនចៅបានល្អ ហើយបើក្បាល សុដន់មានរាងបួនជ្រុងផង កូនៗអាចក្លាយជាទីពំនាក់ទៅថ្ងៃខាងមុខមិនខាន។

-ស្ត្រីដែលមានក្បាលសុដន់ពណ៌ផ្កាឈូក ជាមនុស្សដែលជួបការលំបាកក្នុងការចិញ្ចឹម បីបាច់កូនចៅ ហើយបើក្បាលសុដន់មានពណ៌ក្រហមដូចក្បឿងផងកូនចៅតែងមាន អំណាចនិងឋានៈយសស័ក្តិខ្ពង់ខ្ពស់។

-ស្ត្រីដែលមានក្បាលសុដន់ដុះរោមនិងធំ ជាមនុស្សស្លូត ចិត្តស្រាល ឆាប់ជឿអ្នកដទៃ តែងឆាប់ចាញ់ល្បិចកលគេ និងតែងត្រូវគេបោកប្រាស់។

-ស្ត្រីដែលមានក្បាលសុដន់មានប្រជ្រុយ តែងបានកូនដែលជាមនុស្សមានអំណាច, មានវាសនាខ្ពស់ និងអាចជាទីពឹងពាក់នៅពេលចាស់ជរាបាន ៕

Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment