1-ការទស្សន៍ទាយអ្នកកើតថ្ងៃខ្ទង់រាយ
ខ្ទង់រាយមានថ្ងៃទី ៤, ៦ និង ៩ បានប្រាប់អោយដឹងថា អ្នកជាប្រភេទមនុស្សដែលទទួលបានការស្ងើចសរសើរ ព្រោះតែភាពប្រយ័ត្នប្រយ៉ែង និងការរៀបចំដ៏ល្អរបស់គេ ។ គេជាមនុស្សចូលចិត្តបង្ហាញអំពីកំហុសរបស់អ្នកដទៃ ហើយរិះគន់គេ ចំៗមុខ ដើម្បីឲ្យគេកែតម្រូវ ។ ទន្ទឹមនឹងនេះ គេក៏ជាមនុស្សរឹងរូស មិនសូវមាត់ក ប៉ុន្តែជាដៃគូពិភាក្សាដ៏ល្អទៅវិញ ហើយគេជាមនុស្សដែលមានចិត្តល្អ អាណិតអាសូរគេឯង មានទំនុកចិត្តលើខ្លួនឯង ឆេវឆាវម្តងម៉្កាល គិតគូជួយគេជួយឯង មានការចងចាំល្អ ឆ្លាត មានចំណេះដឹងច្រើន ចូលចិត្តមើលព័ត៌មាន ចេះគ្រប់គ្រងខ្លួនឯងកុំឲ្យអ្នកដទៃរិះគន់ ចេះអភិវឌ្ឍខ្លួនឯងជានិច្ច ចូលចិត្តមានអាថ៌កំបាំង ។ មនុស្សនេះមិនងាយឈឺផ្តេសផ្តាសទេ ។ គេជាមនុស្សចិត្តដាច់ម៉ាំងៗ និងមានជម្រើសច្រើនក្នុងរឿងស្នេហា ។
2-ការទស្សន៍ទាយអ្នកកើតថ្ងៃខ្ទង់ដប់
ខ្ទង់រាយមានថ្ងៃទី ១១, ១៥ និង ១៧ បានប្រាប់អោយដឹងថា អ្នកជាប្រភេទមនុស្សស្មោះត្រង់ និង សប្បុរសធម៌ ចូលចិត្តសិចស៊ី តែមិនសូវហ៊ាន ។ គេរមែងមានភាពសកម្មខ្លាំងណាស់ចំពោះការងារ ទំនាក់ទំនង និង ហ្គេម ។ ទោះជាយ៉ាងណា គេក៏ជាមនុស្សម្នាក់ដែលមានមហិច្ឆតាខ្ពស់ មានឥទ្ធិពល កំប្លែង ចូលចិត្តសង្គម ចូលចិត្តគេសរសើរ ចូលចិត្តការយកចិត្តទុកដាក់ក្នុងរឿងស្នេហា ពោលគឺស្រលាញ់គេ គឺចង់ឲ្យគេស្រលាញ់វិញ ហើយគេក៏ជាមនុស្សមិនចេះពុតត្បុត លាក់លៀម និងផ្លាស់ប្តូរលឿនៗដែរ ។ គេជាមនុស្សដែលពូកែខឹង តែឆាប់បាត់ មានមោទនភាពលើខ្លួនឯងជាខ្លាំង ស្អប់ភាពតឹងរឹង រឹតត្បិតលើសេរីភាពរបស់គេ ចូលចិត្តភាពកំប្លុកកំប្លែង ហើយគេក៏មនុស្សពូកែលេងសើច តែមានហេតុផលត្រឹមត្រូវ ។ មនុស្សនេះធន់នឹងជម្ងឺណាស់ ឈឺល្មមៗមើលទៅដូចអត់ឈឺ ។
3-ទស្សន៍ទាយអ្នកកើតថ្ងៃខ្ទង់ម្ភៃ
ខ្ទង់រាយមានថ្ងៃទី ២១, ២៤, និង ២៩ បានប្រាប់អោយដឹងថា អ្នកជាប្រភេទមនុស្សពោពេញដោយគំនិត ពិបាកយល់ គិតវែងឆ្ងាយ មានគំនិតសុទ្ធតែល្អៗ និងចេះវិភាគវែកញែកបានល្អ ។ មនុស្សកើតខែនេះ តែមានអាថ៌កំបាំងផ្ទាល់ខ្លួន មិនចង់ឲ្យគេដឹង ប៉ុន្តែចូលចិត្តជីកឬស ជីកគល់ រឿងអ្នកដទៃណាស់ ។ គេជាមនុស្សគិតធ្វើអ្វី ធ្វើហ្នឹង ហើយ សម្រេចចិត្តបានលឿន និងត្រឹមត្រូវ ។ ទន្ទឹមនឹងនេះផងដែរ គេក៏ជាមនុស្ស ចូលចិត្តនៅតែឯង គិតតែឯង មិនងាយបោះបង់គោលដៅចោល មានសមត្ថភាពខ្ពស់ ឧស្សាហ៍ ពូកែច្នៃប្រឌិត មិនទោទន់ទៅលើការសរសើររបស់អ្នកដទៃ ពូកែរកវិធីអភិវឌ្ឍខ្លួនឯងឲ្យជោគជ័យ និងជាមនុស្សដែលមានតម្លៃគួរជាទីទុកចិត្តរបស់អ្នកផងទាំងពួង ។ មនុស្សប្រភេទនេះ មិនសូវចេះឈឺ ហើយជាប្រភេទមនុស្សម៉្យាងដែលទៅណាចោលផ្ទះមិនបានយូរ ព្រោះស្រលាញ់ ផ្ទះជាងទីកន្លែងដទៃ ។ ចំពោះស្នេហាវិញមនុស្សនេះ គឺរ៉ូមែនទិច ប៉ុន្តែមានទំនាក់ទំនង មិនសូវជាប្រាកដប្រជាសោះ ព្រោះគេមិនអាចគ្រប់គ្រងអារម្មណ៍ស្នេហ៍របស់ខ្លួនបាន ។
Copyrighted: Moha Sneha

0 comments:
Post a Comment