តើថ្ងៃ ១០/០៤/២០១៧ នេះមានឆ្នាំណាខ្លះទៅ ដែលមានរាសីឡើងខ្ពស់ត្រដែត?
តាមជើងលេខទស្សន៍ទាយអំពីរាសីប្រចាំថ្ងៃរបស់ទស្សនាវត្តី Weibo របស់ប្រទេសចិន ឃើញថាមានរាសីឆ្នាំកំណើតដល់ទៅ ៦ ដែលមានរាសីឡើងខ្ពស់ត្រដែត លើសពីឆ្នាំដទៃ ។ ហេតុដូចនេះមហាស្នេហា សូមធ្វើការបកស្រាយរៀបរាប់ជូនដូចតទៅ៖
១. រាសីឆ្នាំជូត
លោកអ្នកដែលកើតឆ្នាំជូត រាសីរបស់លោកអ្នកគឺឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារការបណ្តាក់ទុនចរចាឬធ្វើកិច្ចសន្យាអ្វីមួយផង។ទោះបីយ៉ាងណាសម្រាប់ស្ត្រីនាពេលនេះតោងតែប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់ងាយកើតឡើងណាស់ផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយបើចង់ជួញឆ្ងាយទៀតសោតក៏ហុចផ្លែផ្កានិងសុខដុមល្អប្រពៃ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើលោកអ្នកមិនទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកបំផុត។

២. រាសីឆ្នាំម្សាញ់
រាសីលោកអ្នកថ្ងៃនេះ គឺឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លាហើយធ្វើអ្វីក៏ឃើញថាតែងមានភាពរលូនល្អនិងមានជោគមានជ័យត្រឡប់មកវិញផង។សម្រាប់កិច្ចការងារវិញឃើញថាមានការចម្រើនលូតលាស់ច្រើនរឿងពិសេសធ្វើតិចទទួលបានផលច្រើនថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនត្រូវអសាបង់ប្រាក់កាសដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការស្រុះស្រួលនិងផ្អែមល្ហែមល្អប្រពៃ។

៣. រាសីឆ្នាំមមី
ថ្ងៃនេះអ្នកកើតឆ្នាំមមី មានរាសីឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីលោកអ្នកអាចសម្រុកពេញទីបានហើយពីព្រោះថាផ្លែផ្កាល្អៗឃើញថាតែងទទួលបានមកវិញផងដែរ។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពស្រស់ស្រាយនិងក្រុមមនុស្សជួយជ្រោមជ្រែង ។រីឯសេចក្តីស្នេហាប្រុសស្រីមានភាពភ្លឺថ្លានិងផ្អែមល្ហែមចំពោះគ្នាប្រពៃ។

៤. រាសីឆ្នាំរកា
អ្នកកើតឆ្នាំរកា ថ្ងៃនេះមានរាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងប្រាក់កាសឬការបណ្តាក់ទុនក្នុងរឿងអ្វីមួយផង។អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនបើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅដែរ។ចំណែកបើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមិនត្រូវយកភាពមោហៈទោសៈច្រើនទេប្រយ័ត្នឥតការអ្វីសោះនាំរឿងរាវដាក់ខ្លួនហើយជះឥទ្ធិពលអាក្រក់នៅពេលក្រោយថែមទៀត។ រីឯសេចក្តីស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់។

៥. រាសីឆ្នាំច
លោកអ្នកកកើតឆ្នាំច ថ្ងៃនេះអ្នកមានរាសីឡើងខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ដោយសារដួងរាសីឡើងខ្ពស់ដូចនេះ បើទោះបីធ្វើអ្វីក៏តែងសម្រេចជោគជ័យដូចគាប់បំណងមួយចំនួនត្រឡប់ មកវិញជានិច្ច ។ ការរស់នៅទោះជួប ផលលំបាកបន្ដិចក្ដី តែបើមានការពុះ ពារតែងហុចផ្លែផ្កាគួរជាទីពេញចិត្ដ។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទី ជិតឆ្ងាយ មិនថាផ្លូវទឹកផ្លូវគោក ឬផ្លូវអាកាសក្ដី តែងអាចប្រមូលផលកម្រៃ គ្រាន់ជាទីកក់ក្ដៅ ។ ការធ្វើដំណើរទីជិតឆ្ងាយជួប សេចក្ដីសុខក្សេមក្សាន្ដទាំងពេលទៅនិង ត្រឡប់មកវិញ។ បញ្ហាសេចក្ដីស្នេហាកំលោះ ក្រមុំ បើលោកអ្នកចង់រៀបចំផ្សំផ្គុំគ្រួសារ ជាពេលវេលាល្អប្រពៃបំផុត។

៦. រាសីឆ្នាំកុរ
ឯលោកអ្នកកើតឆ្នាំវកវិញ ថ្ងៃនេះរាសីលោកអ្នកឡើងខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ផ្ដល់ផលល្អសម្រាប់លោកអ្នកដំណើរ កិច្ចការងារ ពីព្រោះថាតែងមានការ សហការពីអ្នកដទៃនិងហុចផ្លែផ្កាមក វិញគ្រាន់ជាទីពេញចិត្ដជានិច្ច ។ អ្នកប្រកបការងាររកស៊ីជួញដូរ លោកអ្នកកុំសោះអង្គើយត្រូវរវាសរវៃដៃ ជើង ព្រោះមិនដូច្នេះទ្រព្យលាភ ដែលបម្រុងធ្លាក់ដល់ដៃនឹងត្រូវបោល ហួសធ្លាក់ទៅលើអ្នកដទៃវិញជាក់ជា ពុំខាន។ រីឯបញ្ហាសេចក្ដីស្នេហាកំលោះ ក្រមុំមានភាពស្រស់ស្រាយនិងមាន ការចេះអត់ឱនឱ្យគ្នាល្អប្រពៃ។
Copyrighted: Moha Sneha


0 comments:
Post a Comment