ស្នាមប្រជ្រុយ ដែលមានពីកំណើត លើផ្ទៃមុខ ឬរាងកាយ គឺជាភាពទាក់ទាញមួយបែប ប៉ុន្តែទន្ទឹមនឹងនោះដែរ វាក៏អាចបញ្ជាក់ពីអត្ថន័យ ជាច្រើនផ្សេងទៀត ដែលអ្នកប្រហែលជាមិនធ្លាប់បានដឹងពីមុនមក។
មិនថាអ្នកជឿ ឬមិនជឿនោះទេ សាកល្បងតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖
១. ប្រជ្រុយនៅនឹងសៀតផ្កា ៖ ប្រជ្រុយនៅត្រង់នេះ អាចបង្ហាញថា អ្នកជាមនុស្សដែលនឹងទទួលបានឱកាស ធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស បានយ៉ាងច្រើន មិនថាគ្រាន់តែទៅធ្វើការ ឬទៅលេងនោះទេ។

២. ប្រជ្រុយនៅត្រង់ខ្ទង់ច្រមុះ ៖ ប្រជ្រុយនេះ បញ្ជាក់ថា អ្នកនឹងមានអនាគតល្អពីអាជីពការងារ នៅពេលណាមួយខាងមុខ អាចឡើងតំណែង ឡើងប្រាក់ខែ ឬទទួលបានការងារដែលសក្តិសមបំផុត។

៣. ប្រជ្រុយនៅក្រោមរោមចិញ្ចើម ៖ ប្រជ្រុយ ដែលស្ថិតនៅចន្លោះ រោមចិញ្ចើម និងភ្នែកនេះ មានន័យថាអ្នកជាមនុស្ស ដែលចេះបត់បែនជាមួយមនុស្សជុំវិញមិនថាស្ថានភាពអ្វីនោះទេ។ ជាពិសេស អ្នកអាចក្លាយជាខ្លួនជា មេដឹកនាំថែមទៀតផង។

៤. ប្រជ្រុយនៅលើបបូរមាត់ ៖ មនុស្សដែលមានប្រជ្រុយត្រង់នេះ ពិតជាមានភាពទាក់ទាញ និងរួសរាយណាស់ ជាពិសេស ជាតារាលេចធ្លោជាងគេ ក្នុងចំណោមមិត្តភក្តិទាំងអស់។ ពួកគេក៏ជាមនុស្សដែលខ្វល់ខ្វាយរឿងរ៉ាវជាច្រើន ជុំវិញខ្លួនផងដែរ។

៥. ប្រជ្រុយនៅលើឆ្អឹងថ្ពាល់ ៖ លក្ខណៈពិសេសនៃប្រជ្រុយត្រង់នេះ គឺបង្ហាញថាអ្នកជា មេដឹកនាំដ៏រឹងមាំម្នាក់។ ភាគច្រើន អ្នកដែលមានប្រជ្រុយនេះ ច្រើនតែជាមនុស្សដែលជោគជ័យ និងឡើងរាសីខ្ពស់ គួរឲ្យកត់សម្គាល់។

៦. ប្រជ្រុយនៅលើបាតដៃ ៖ ប្រជ្រុយនៅបាតដៃ បញ្ជាក់ពីលក្ខណៈរបស់មនុស្សដែល ចូលចិត្តស្ថេរភាព។ ពួកគេកម្រ មានជម្លោះជាមួយនឹងនរណាម្នាក់ណាស់ ជាពិសេស ពួកគេមានជំនាញខាងផ្នែកសេដ្ឋកិច្ចតែម្តង។

៧. ប្រជ្រុយនៅនឹងបាតជើង ៖ ប្រជ្រុយនេះបញ្ជាក់ពី មនុស្សដែលចូលចិត្តអ្វីថ្មីៗ ចូលចិត្តធ្វើដំណើរកម្សាន្ត ចូលចិត្តភ្លក់របស់ញ៉ាំប្លែកៗ ជាពិសេស ចូលចិត្តការទំនាក់ទំនង។ ពួកគេមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមហ្វូងមនុស្ស និងងាយនឹងដឹកនាំគេ៕

0 comments:
Post a Comment