ចំណាត់ថ្នាក់ជោគជតារាសី ឆ្នាំទាំង១២ នៅក្នុងឆ្នាំថ្មីឆ្នាំរកា!
មិនថាអ្នកស្ថិតនៅក្នុងចំណាត់ថ្នាក់ណាមួយ នៅក្នុងឆ្នាំថ្មី ឆ្នាំរកាខាងមុខនេះ អ្នកត្រូវតែឆក់យកឱកាសទាំងអស់ដែលមាន ជាមួយនឹងការប្តេជ្ញាចិត្ត និងការខិតខំធ្វើការ។
ឆ្នាំរោង ស្ថិតនៅចំណាត់ថ្នាក់លេខមួយ ដែលមានជោគជតារាសីល្អពេញមួយឆ្នាំថ្មី ឆ្នាំរកាខាងមុខនេះ ដោយសារតែមានផ្កាយ “Zi Wei” និង “Long De” ជាអ្នកឧបត្ថម្ភគាំពារ។ ដូច្នោះអ្នកដែលកើតក្នុងឆ្នាំរោង ទាំងអស់គួរតែយកឱកាសនេះ លេងទាំងអស់នូវអ្វីដែលខ្លួនមាន ដើម្បីទទួលបានជោគជ័យ។ ចំណែកឯ អ្នកកើតឆ្នាំវក ឆ្នាំថោះ និងឆ្នាំម្សាញ់ ត្រូវប្រុងប្រយ័ត្នខ្ពស់ នៅក្នុងគ្រប់កិច្ចការទាំងអស់នៃជីវិត។ ដោយគ្មានជំនួយពីផ្កាយសំណាង អ្នកកើតក្នុងឆ្នាំទាំង៣ ត្រូវស៊ូទ្រាំ និងការសាងភាពធន់ក្នុងការជំនះ នូវបញ្ហាប្រឈមនានាដែលបង្កឡើង ដោយហ្វូងតារាអពមង្គលជាច្រើន។
១. តើអ្នកកើតឆ្នាំណាខ្លះ ដែលអាចទទួលបានការអភិវឌ្ឍទៅលើអាជីព ឬទទួលបានការដំឡើងប្រាក់ខែ នៅក្នុងឆ្នាំថ្មីឆ្នាំរកានេះ?
ទី១ អ្នកកើតឆ្នាំរកា (មាន់)
ទី២ អ្នកកើតឆ្នាំរោង (នាគ)
ទី៣ អ្នកកើតឆ្នាំចរ (ឆ្កែ)
២. តើអ្នកកើតឆ្នាំណាខ្លះ ដែលអាចស្វែងរកភាពជោគជ័យ ក្នុងការចាប់ផ្តើម ឬរក្សាអាជីវកម្មបាន នៅក្នុងឆ្នាំថ្មីឆ្នាំរកានេះ?
ទី១ អ្នកកើតឆ្នាំមមី (សេះ)
ទី២ អ្នកកើតឆ្នាំចរ (ឆ្កែ)
ទី៣ អ្នកកើតឆ្នាំខាល (ខ្លា)
៣. តើអ្នកកើតឆ្នាំណាខ្លះ ដែលទំនងក្លាយជាជនរងគ្រោះ ពីការនិយាយបង្កាច់បង្ខូច ឬការនិយាយដើមផ្សេងៗ នៅក្នុងឆ្នាំថ្មីឆ្នាំរកានេះ?
ទី១ អ្នកកើតឆ្នាំ មមែ (ពពែ)
ទី២ អ្នកកើតឆ្នាំ កុរ (ជ្រូក)
ទី៣ អ្នកកើតឆ្នាំ ជូត (កណ្ដុល)
៤. តើអ្នកកើតឆ្នាំណាខ្លះ ដែលទំនងតែងតែមានការបំរែបំរួលអារម្មណ៍ ឬការធ្លាក់ទឹកចិត្តនៅក្នុងឆ្នាំថ្មីឆ្នាំរកានេះ?
ទី១ អ្នកកើតឆ្នាំ មមែ (ពពែ)
ទី២ អ្នកកើតឆ្នាំ ឆ្លូវ (គោ)
ទី៣ អ្នកកើតឆ្នាំ រកា (មាន់)
៥. តើអ្នកកើតឆ្នាំណាខ្លះ ដែលទំនងជានឹងទទួលបាននូវការគាំទ្រពីអ្នកឧបត្ថម្ភ នៅក្នុងឆ្នាំថ្មីឆ្នាំរកានេះ?
ទី១ អ្នកកើតឆ្នាំ រោង (នាគ)
ទី២ អ្នកកើតឆ្នាំ ម្សាញ់ (សេះ)
ទី៣ អ្នកកើតឆ្នាំ ចរ (ឆ្កែ)
៦. តើអ្នកកើតឆ្នាំណាខ្លះ ដែលសមស្របបំផុតក្នុងការធ្វើ វិនិយោគ នៅក្នុងឆ្នាំថ្មីឆ្នាំរកានេះ?
ទី១ អ្នកកើតឆ្នាំ រោង (នាគ)
ទី២ អ្នកកើតឆ្នាំ រកា (មាន់)
ទី៣ អ្នកកើតឆ្នាំ មមី (សេះ)
៧. តើអ្នកកើតឆ្នាំណាខ្លះ គួររៀបការ ឬចាប់ផ្ដើមគ្រួសារ នៅក្នុងឆ្នាំរកា ២០១៧នេះ?
ទី១ អ្នកកើតឆ្នាំ រោង (នាគ)
ទី២ អ្នកកើតឆ្នាំ មមី (សេះ)
ទី៣ អ្នកកើតឆ្នាំ ជូត (កណ្ដុរ)
៨. តើអ្នកកើតឆ្នាំណាខ្លះ គួរតែយកចិត្តទុកដាក់បន្ថែមទៀត ទៅលើសុខភាព និងសុវត្ថិភាព នៅក្នុងឆ្នាំថ្មីឆ្នាំរកានេះ?
ទី១ អ្នកកើតឆ្នាំ ឆ្លូវ (គោ)
ទី២ អ្នកកើតឆ្នាំ ថោះ (ទន្សាយ)
ទី៣ អ្នកកើតឆ្នាំ វក (ស្វា)

0 comments:
Post a Comment