តើអ្នកកើតខែឧសភា ឬ មិថុនា មែនទេ?



អ្នកធ្លាប់ដឹងអំពីការទស្សន៍ទាយ អំពីឆ្នាំកំណើតតាមបែបខ្មែរ (ជូត...ឆ្លូវ... -ល-) ឥឡូវនេះ មហាស្នេហា សូមនាំអារម្មណ៍លោកអ្នក មកមើលការទស្សទាយតាមប្រភេទខែ ក្នុងប្រតិទន្ទ សុរិយគតិ វិញម្តង តើវាមានភាពខុសគ្នា (ឧសភា និង មិថុនា) មកបកស្រាយសិន ថាតើពួកគាត់ មានចរិកលក្ខណៈ លាភសំណាង និងចំណុចពិសេសៗ យ៉ាងម៉េចខ្លះសិន ។
(អត្ថបទមុន៖1-[សូមអាន] សម្រាប់អ្នកកើតខែមករា និងកុម្ភៈ
2-[សូមអាន] សម្រាប់អ្នកកើតខែមីនា និង មេសា)

5-អ្នកកើតខែឧសភា
  • លេខសំណាងគឺលេខ ៖ ២
  • ថ្ងៃសំណាងគឺថ្ងៃទី ៖ ១៦, ២៥
ជាប្រភេទមនុស្សចិត្តល្អ តែរឹងរូស និងមិនងាយចុះញ៉ម ។ អ្នកកើតខែនេះ មានឆន្ទះមួសមុត គំនិតល្អិតល្អន់ និងងាយខឹងជាទីបំផុត ។ គេជាមនុស្សគួរជាទីទាក់ទាញ និងជាទីស្រលាញ់ ចំពោះអ្នកដទៃ ព្រោះគេមានគំនិតជ្រៅជ្រះ ។ ហេតុនេះគេជាមនុស្សម្នាក់ដែលប្រកាន់ជំហរ របស់ខ្លួនជានិច្ច ។ ទន្ទឹមនឹងនេះផងដែរ គេមនុស្សស្រលាញ់ក្តីសុបិន្ត មានការយល់ដឹងច្រើន ស្រលាញ់សិល្បះ និងអក្សរសាស្រ្ត ចូលចិត្តការធ្វើដំណើរកំសាន្តជាជាងនៅតែផ្ទះ ។ ម៉្យាងទៀតនោះ គេក៏ជាប្រភេទមនុស្សតស៊ូ អង់អាច និងឧស្សាហ៍ព្យាយាមក្នុងជីវិតណាស់ ។ ជម្ងឺដែលគេតែងតែជួបប្រទះ គឺពាក់ព័ន្ធ នឹងត្រចៀក និង ក ហើយគេជាមនុស្សដែល មិនមានកូនច្រើនទេ ។


6-អ្នកកើតខែមិថុនា
  • លេខសំណាងគឺលេខ ៖ ៨ និង ៩
  • ថ្ងៃសំណាងគឺថ្ងៃទី ៖ ៣, ៩, ១២, ១៨, ២១, ២៧, ៣០
ជាប្រភេទមនុស្សគិតគូរវែងឆ្ងាយ ជាមួយនឹងទស្សនៈត្រឹមត្រូវមួយ ងាយនឹងទទួលផលអាក្រក់ចេញពីអំពើល្អរបស់ខ្លួន តែទោះយ៉ាងណា គេនៅតែជាមនុស្សម្នាក់ដែល មិនក្រអឺត ក្រទម និយាយសើៗ មានគំនិតច្រើន មានគំនិតរស់រវើក ស្អប់ការយឺតយ៉ាវ កំប្លុកកំប្លែង និយាយច្រើន រួសរាយរាក់ទាក់ ចេះគោរពចាស់ទុំ ចូលចិត្តទុយនុយស្អាតបាត ងាយនឹងធុញ ងាយនឹងអផ្សុក រឹងរូសម្តងម្កាល ចូលចិត្តគិតពីអ្វីដែលថ្មីហើយទំនើប សុបិន្តច្រើន និង មានជំនាញពិសេសខាងតស៊ូមតិ។ ជម្ងឺដែលគេឧស្សាហ៍ជួបជាញឹកញាប់គឺ ផ្តាសសាយ ។


Copyrighted: Moha Sneha
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment