១. មនុស្សកើតឆ្នាំជូត៖
បុគ្គលទាំងឡាយដែលមានកំណើតកើតក្នុងឆ្នាំជូត មិនថាប្រុស ឬក៏ស្រីទេ សុទ្ធមានសំណាង ក្រៃលែង ពោលគឺ មានសំណាង៣ យ៉ាងដែលកំពុងសំដៅមករកខ្លួន៖ ទី១ គឺ ទ្រព្យសម្បត្តិ, ទី២ គឺ សុខសម្បត្តិ, និងទី៣ គឺ គូគាប់សម្បត្តិ ឬបុត្រសម្បត្តិ ។ ដោយសារតែមនុស្សកើតឆ្នាំជូតនេះ គឺជាមនុស្សម្នាក់ដែលមានពង្សជាទេវត្តាប្រុស ហេតុនេះ រាល់កិច្ចការងារទាំងឡាយ ក្នុងជីវិតរបស់គេ ត្រូវតែប្រឹងសាងដោយដៃរបស់ខ្លួនទាំងទ្វេរ ទើបអាច សម្រេច បានលទ្ធផលជាទីគាប់ចិត្ត ។ ក្នុងខែ ៥ ខាងមុខនេះ គេនឹងបានទទួលនូវ សម្បត្តិណាមួយ ឬក៏ទាំងអស់ ខាងលើ ជាក់ជាមិនខាន ព្រោះថា ដល់ពេលវេលាស័ក្តសិទ្ធិ ឬក៏និយាយបាន ថា រាសីជីវិតរបស់គេ បើក ហើយ ហេតុដូច្នេះ ទោះធ្វើកិច្ចការងារអ្វី ក៏មិនអាចមាន ភាពរាំងស្ទះ កើតឡើងដែរ ។ បើសិនជាមានមនុស្សតាមប៉ុនប៉ងអាក្រក់ដាក់គេ ឬក៏មានចេតនា បំផ្លាញនូវ កិច្ចការងារដែលគេកំពុងធ្វើ នោះ អ្នកនោះ នឹងវិនាសខ្លួនឯងវិញជាក់ជាមិនខាន!

២. មនុស្សកើតឆ្នាំច៖
បុគ្គលទាំងឡាយដែលមានកំណើតកើតក្នុងឆ្នាំច បើជាមនុស្សប្រុស នឹងទទួលលាភបានច្រើនជាងមនុស្សស្រី ដល់ទៅ ២ភាគ ពោលគឺ នៅក្នុងដើមខែ ៥ ខាងមុខនេះ គេនឹងទទួលបានសមិទ្ធិផលចេញអំពីការប្រឹងប្រែងរបស់គេ អាចជាការធ្វើការរាជការ ឯកជន ឬការងារផ្ទាល់ខ្លួន ។ គេជាមនុស្សស្វាហាប់ ឧស្សហ៍ ប៉ុន្តែរាងឆាប់បាក់ទឹកចិត្តបន្តិច ពេលដែល ប្រឈមនឹងរឿងបរាជ័យម្តងៗ ប៉ុន្តែទោះជាយ៉ាងណា គេនៅតែបន្តតស៊ូទៅមុខជានិច្ច ទោះជាគេយល់ថា គេនឹង មិនអាចសម្រេចគោលដៅដែលគេប្រាថ្នា ក៏ដោយ ។ ដោយហេតុនេះ ហើយ ទើបទេវត្តា ដែលតាមរក្សាកាយ និងដួងប្រលឹងរបស់គេ ព្រមទាំងទេវត្តាឆ្នាំថ្មី ឆ្នាំរកា (មាន់ភ្លើង) មានការរីករាយ យ៉ាងខ្លាំង ហើយនឹងព្រមផ្តល់ ឲ្យគេនូវរាល់ក្តីបំណង និងកិច្ចការដែលគេប្រាថ្នាឲ្យជោគជ័យ នោះ ប្រែទៅជាសម្រេច នៅក្នុងដើមខែ ៥ នេះ ដោយខ្លួនគេ ក៏មិនអាចនឹកស្មានដល់ដែរ ។ ប្រសិនបើប្រុសស្រី ដែលកើតឆ្នាំច នេះ មិនទាន់រក បានគូស្រករដែលសមប្រកបទេនោះ ដើមខែ ៥ នេះ គឺជាចំណុចផ្តើមហើយ!

៣. មនុស្សកើតឆ្នាំកុរ៖
គ្រប់បុគ្គលទាំងឡាយដែលមានកំណើតកើតក្នុងឆ្នាំកុរ មិនថាប្រុស ឬក៏ស្រីទេ សុទ្ធតែ នឹងត្រូវទទួលបានលាភជ័យ និង ភោគទ្រព្យ ជាច្រើន នៅដើមខែ ៥ ខាងមុខនេះ ។ គួររំលឹកបន្តិច មនុស្សកើតឆ្នាំកុរនេះ មិនសូវជាមានភាពឧស្សាហ៍ប៉ុន្មានទេ តែ មានភាពហត់នឿយច្រើន ទៅវិញ ព្រោះគេជាមនុស្សលោភ ចង់បាននូវរបស់ជាច្រើនមុខ ច្រើនយ៉ាង មិនថាលុយ មិនថា គូស្នេហ៍ មិនថាក្តីស្រលាញ់ពីអ្នកដទៃ ។ ហេតុដូចនេះ គេមិនដែលមានសង្ឃឹមក្នុងខ្លួន សូម្បីតែ ១% ថាគេនឹងអាចជោគជ័យ ឬក៏ ក្លាយជាអ្នកមាន ឬក៏សេដ្ឋី នោះទេ ប៉ុន្តែ ដោយសារតែចិត្តមេត្តា និង ការចង់បានមិនចេះចប់របស់គេនោះហើយ ទើបវត្ថុស័ក្តសិទ្ធ និងទេវត្តា ដែលតាមរក្សាដួងជីតារបស់គេ ព្រមទាំងទេវត្តាឆ្នាំថ្មី ឆ្នាំរកា (មាន់ភ្លើង) មិនអល់អែក ជូនពរដល់គេគ្រប់ពេលវេលាឲ្យបានសម្រេចនូវបំណង ប្រាថ្នារបស់គេក្នុងពេលឆាប់ៗ ។ ហេតុដូច្នេះហើយ គេប្រាកដជាក្លាយឆ្នាំ១ ដែលវិសេស និងអាចត្រូវបានលាភសំណាងធំ នៅក្នុងដើមខែ ៥ ខាងមុខនេះ តែបើយូរ អាចឈានដល់ដើម ខែ ៦ ។ ចាប់ពីពេលនេះតទៅ ដើម្បីទទួលបានលាភសំណាងនេះ គេគួរតែប្រតិបត្តិនូវអំពើល្អ ដើម្បីជាកុសល្យ ដើម្បីជាកូនសោរ បើកផ្លូវលាភ ផ្លូវជ័យនេះ មកដល់រូបគេក្នុងពេលឆាប់ៗ ។ ប្រសិនអ្នកក្លាយជាប្តី ឬក៏ប្រពន្ធ របស់ឆ្នាំណាមួយក៏ដោយ ឆ្នាំនោះ នឹងមានសំណាង តាមអ្នកដែរជាក់ជាមិនខាន ។

Copyrighted: Moha Sneha

0 comments:
Post a Comment