ចុងខែនេះ ឆ្នាំឆ្លូវ និង ខាល មានរឿងល្អអ្វីកើតឡើង?



ផ្អែកលើការទស្សន៍ទាយ ក្នុងគេហទំព័រ Taiiwan Secret ជាភាសាចិន បានបង្ហាញឲ្យដឹងថា មានឆ្នាំចំនួន ៦ ដែលនឹងហេងៗ និងអាចមានលាភសំណាង តែគ្រាន់តែអ្នកខ្លះ មានលាភតិច អ្នកខ្លះមានលាភច្រើនប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ មហាស្នេហា សូមធ្វើការបកប្រែផ្សាយជូន ម្តងពីរឆ្នាំសិន ប៉ុន្តែមិនបាច់កង្វល់ទេ ឆ្នាំដែលនៅសល់ នឹងត្រូវបកស្រាយជូនជាបន្តបន្ទាប់ ដើម្បីឲ្យលោកអ្នកបានទទួលជ្រាប ។ ជាដំបូងសូមធ្វើការបកស្រាយអំពីឆ្នាំ ឆ្លូវ និង ខាល សិន ។

​១.ឆ្នាំ​ឆ្លូវ

បុគ្គលទាំងឡាយណាដែលមាន​កំណើត​កើត​ឆ្នាំ​ឆ្លូវ​ កាលពីដើមខែ ៤ នេះ លោកអ្នក ហាក់ មិនសប្បាយចិត្ត និងមានរឿងរញ៉េរញ៉ៃ កើតឡើង គ្រាន់តែតិច ឬច្រើន ប៉ុណ្ណោះ ហើយ លោកអ្នកតែងតែទន្ទឹងរង់ចាំលាភសំណាង របស់លោកអ្នកថា ពេលណាទើបដល់ រីឯ រឿងទុក្ខកង្វល់កាលណា បានចប់ បានរលាយចេញពីជីវិត របស់អ្នកមែនទេ ?

សូមកុំបារម្ភទៀតទៅ ត្រូវញញឹមឲ្យច្រើនចុះ ​នៅមុន​ចុងខែ​នេះ អ្នក​នឹង​អាច​ទទួលបាន​លាភ​សំណាងមួយ ដែលអ្នកនឹកស្មានមិនដល់ ពោលគឺមានមនុស្សម្នាក់នាំលាភនោះមកអោយអ្នក ។ លាភសំណាងនោះអាច ស្នេហា ឬទ្រព្យសម្បត្តិ ប៉ុន្តែក្នុងពេលចុងខែនេះ ចំពេលអ្នកមានរាសីល្អ ថាមិនបានអ្នកអាចទទួលបាន របស់ទាំងពីរយ៉ាងនេះក៏ថាបាន ។

២.ឆ្នាំខាល

​បុគ្គលទាំងឡាយ ដែលមានកំណើត កើតឆ្នាំឆ្លូវ កាលពីដើមខែ ៤ នេះ គេមានភាពតស៊ូ ក្នុង ជីវិតរស់នៅ ជីវិតការងារ និង ជីវិតស្នេហារបស់គេណាស់ ប៉ុន្តែគេនៅតែមិនទាន់ បានទទួល នូវលទ្ធផលល្អចេញពីការខំប្រឹងរបស់គេនេៅឡើយទេ បែរជាពេលខ្លះធ្វើឲ្យគេ កើតទុក្ខ គេង មិនសូវបាន ចេះតែមានរឿងស្មុគស្មាញក្នុងចិត្ត តែមិនដឹងត្រូវនិយាយប្រាប់អ្នកណា ។

ទោះជាបែបនេះក៏ដោយ គេនឹងអាចមានក្តីសុខឡើងវិញ ញញឹមឡើងវិញ នៅមុន​ចុងខែ​ ៤ នេះ ព្រោះ គេ​នឹង​អាច​ទទួលបាន​សំណាង​ពី​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក ដោយ​ធ្វើឲ្យ​អ្នក​អាច​ចំណេញ​បានទ្រ​ព្យធំ​មួយ​ចូល​ផ្ទះ អាចជាលុយកាក់ ឬក៏វត្ថុមួយ ដែលមានតម្លៃ ជាទី​ពេញចិត្ត ។​ ប្រសិនលោកអ្នកមានការបណ្តាក់ទុនកាលពីពេលកន្លងមក នោះ លាភនេោះអាច កើតចេញពីការបណ្តាក់ទុននោះយ៉ាងច្រើនសន្ធឹកសន្ធាប់ ឬជាទីពេញចិត្ត ផងដែរ ។

Copyrighted: Moha Sneha
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment