ផ្អែកលើការទស្សន៍ទាយ ក្នុងគេហទំព័រ Taiiwan Secret ជាភាសាចិន បានបង្ហាញឲ្យដឹងថា មានឆ្នាំចំនួន ៦ ដែលនឹងហេងៗ និងអាចមានលាភសំណាង តែគ្រាន់តែអ្នកខ្លះ មានលាភតិច អ្នកខ្លះមានលាភច្រើនប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ មហាស្នេហា សូមធ្វើការបកប្រែផ្សាយជូន ម្តងពីរឆ្នាំសិន ប៉ុន្តែមិនបាច់កង្វល់ទេ ឆ្នាំដែលនៅសល់ នឹងត្រូវបកស្រាយជូនជាបន្តបន្ទាប់ ដើម្បីឲ្យលោកអ្នកបានទទួលជ្រាប ។ លើកទី២ នេះ សូមធ្វើការបកស្រាយអំពីឆ្នាំពីរទៀត មាន ឆ្នាំម្សាញ់ និង ឆ្នាំមមី ។
(ចុចទីនេះ ដើម្បីអានពីឆ្នាំឆ្លូវ និង ខាល)
៣.ឆ្នាំម្សាញ់
បុគ្គលទាំងឡាយណាដែលមានកំណើតកើតឆ្នាំម្សាញ់ គេគឺជាមនុស្សមានសំណាងខ្លះណាស់ គ្រាន់តែពេលនេះ មានអ្នកខ្លះសំណាងក៏ បានមកដល់ ឯអ្នកខ្លះទៀតមិនទាន់មកដល់ ព្រោះ មនុស្សម្នាក់កើតឆ្នាំដូចគ្នា តែខែ និងម៉ោង គឺខុសគ្នា ។ យ៉ាងណាមិញ មនុស្សឆ្នាំម្សាញ់ នេះ ជាមនុស្សអត់ធ្មត់នឹងការងារណាស់ ស៊ូធ្វើការគ្រប់បែបយ៉ាង ដោយមិនចេះទំរុណ ឬត្អូញ ត្អែរ ឡើយ ឲ្យតែមនុស្សជុំវិញ សាទរ សរសើរ និង ជួយជ្រុមជ្រែង ។
ហេតុដូចនេះហើយ គេជាមនុស្សមួយក្នុង ១០០០ ដែលនឹងអាចទទួល លាភសំណាង នៅមុនចុងខែ ៤ នេះ ហើយលាភសំណាងរបស់គេនោះ ភាគច្រើនគឺបានមកពីគំរោងការរបស់អ្នកនៅដើមខែ៤ ដែលវាជាហេតុដែលធ្វើឲ្យ ឬនាំឲ្យ គេ ទទួលបានផលនៅចុងខែ៤នេះ។ ទន្ទឹមនឹងនេះ គេក៏អាចមានលាភចេញពីមនុស្សផ្ទុយភេទនាំមកឲ្យផងដែរ ។

៤.ឆ្នាំមមី
បុគ្គលទាំងឡាយណាដែលមានកំណើតកើតឆ្នាំមមី បើជាមនុស្សប្រុសរាងក្បាលខូចបន្តិច ប៉ុន្តែឆ្លាត បើមនុស្សស្រីវិញ ច្រើនលែងឬកជាស្រីស្អាត ហើយក៏មានមនុស្សប្រុសជាច្រើន តាមលួងលោមស្រលាញ់ដែរ តែទោះជាយ៉ាងណាមនុស្សទាំងពីរភេទនេះ មិនងាយ ប្រគល់ ក្តីស្រលាញ់របស់គេឲ្យ ទៅនរណាផ្តេសផ្តាស ដោយមិនបានពិចារណាគ្រប់ជ្រុងជ្រោយឡើយ ។
ដោយសារតែកត្តានេះហើយ ទើបវត្ថុស័ក្ត ប្រសិទ្ធពរជ័យដល់គេ ឲ្យហេងៗ និងអាចមាន លាភសំណាង នៅមុនចុងខែ ៤ នេះ ដែលលាភសំណាងមួយនោះ អាចចេញពីការខិតខំរបស់គេ អស់រយៈពេលជាយូរណាស់មកហើយ ឬក៏អាចត្រូវមេតំឡើងប្រាក់បៀរវត្សន៍ ឋានៈ និង តួនាទី ឲ្យផងក៏ថាបាន ហើយថែមទាំងទទួលបានការយកចិត្តទុកដាក់ពីឪពុកម្តាយ ឬចៅហ្វាយនាយផងដែរ ។


0 comments:
Post a Comment