[សូមអាន] សម្រាប់អ្នកកើតខែ មករា និង កុម្ភៈ



អ្នកធ្លាប់ដឹងអំពីការទស្សន៍ទាយ អំពីឆ្នាំកំណើតតាមបែបខ្មែរ (ជូត...ឆ្លូវ... -ល-) ឥឡូវនេះ មហាស្នេហា សូមនាំអារម្មណ៍លោកអ្នក មកមើលការទស្សទាយតាមប្រភេទខែ ក្នុងប្រតិទន្ទ សុរិយគតិ វិញម្តង តើវាមានភាពខុសគ្នា (មករា និង កុម្ភៈ) មកបកស្រាយសិន ថាតើពួកគាត់ មានចរិកលក្ខណៈ លាភសំណាង និងចំណុចពិសេសៗ យ៉ាងម៉េចខ្លះសិន ។

1-អ្នកកើតខែមករា
  • លេខសំណាងគឺលេខ ៖ ០ និង ១ (ចំពោះលេខ ៤ ចិនចាត់ទុកជាលេខមិនល្អ)
  • ថ្ងៃសំណាងគឺថ្ងៃទី ៖ ៥, ១៤,២៣, ២៩, ៣០
ជាប្រភេទមនុស្សរឹងរូស ពិបាកយល់ចិត្ដ មានមហិច្ឆតាខ្លាំង និងចូលចិត្តបង្រៀនគេ ហើយឲ្យគេបង្រៀនវិញ។ មនុស្សនេះតែងតែសម្លឹងមើលគុណវិបត្តិ និងភាពទន់ខ្សោយរបស់អ្នកដទៃជានិច្ច ដើម្បីយកមកកែខៃ រិះគន់ ដើម្បីស្ថាបនាខ្លួនឯង ទន្ទឹមនឹងនេះផងដែរ គេជាមនសុ្សដែលមានរបៀបរៀបរយ និងមានរៀបចំល្អ ហើយមានគំនិតជ្រៅជ្រះ ។ មនុស្សប្រភេទនេះ មិនងាយឈឺជម្ងឺផ្តេសផ្តាសទេ ក្រៅអំពី ផ្តាសសាយ និងជម្ងឺពាក់ព័ន្ធនឹងពោះវៀន ។ ប្រសិនបើជាមនុស្សស្រីកើតឆ្នាំនេះវិញ គឺមានភាពរ៉ូមែនទិច ប៉ុន្តែអៀនខ្មាស់មិនសូវហ៊ានបង្ហាញ និង មានសមត្ថភាពពិសេសខាងផ្នែកទំនាក់ទំនងក្នុងសង្គម ប៉ុន្តែទោះយ៉ាងណាគេមានភាពប្រយ័ត្នប្រយ៉ែងជាខ្លាំងខាងផ្នែកលុយកាក់ ។



2-អ្នកកើតខែកុម្ភៈ
  • លេខសំណាងគឺលេខ ៖ ៧ (ចំពោះលេខ ៤ ចិនចាត់ទុកជាលេខមិនល្អ)
  • ថ្ងៃសំណាងគឺថ្ងៃទី ៖៥, ៩, ១៤, ១៨,​ ២៣, ២៧
ជាប្រភេទមនុស្សមានគំនិតអរូបី ស្រឡាញ់ការពិត និង ភាពអរូបី ឈ្លាសវៃ មានបុគ្គលិកលក្ខណៈគួរឱ្យទាក់ទាញ សិចស៊ី ឆេវឆាវ ស្ងប់ស្ងាត់ ខ្មាស់អៀនច្រើន និង សុភាព ។ មនុស្សកើតខែនេះ មានភាពស្មោះត្រង់ជាដើមទុនតាំងពីកំណើត និងមានការប្តេជ្ញាចិត្តដើម្បីសម្រេចគោលដៅរបស់ខ្លួនជានិច្ច ។ គេជាមនុស្សស្រឡាញ់សេរីភាព និងស្អប់ការរឹតត្បិតសេរីភាព ហើយថែមទាំង មិនចូលចិត្តរឿងអ្វីដែលឥតប្រយោជន៍។ ទន្ទឹមនឹងនេះផងដែរគេ ជាប្រភេទមនុស្សល្អម្នាក់ដែលស្រឡាញ់មិត្តភក្តិជាខ្លាំង ប៉ុន្តែកម្រនឹងបង្ហាញវាចេញមកក្រៅ។ មនុស្សនេះហ៊ានប្រថុយសព្វគ្រប់បែបយ៉ាង ដើម្បីទទួលបានជោគជ័យក្នុងជីវិតរបស់គេ ។


Copyrighted: Moha Sneha
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment