អ្នកធ្លាប់ដឹងអំពីការទស្សន៍ទាយ អំពីឆ្នាំកំណើតតាមបែបខ្មែរ (ជូត...ឆ្លូវ... -ល-) ឥឡូវនេះ មហាស្នេហា សូមនាំអារម្មណ៍លោកអ្នក មកមើលការទស្សទាយតាមប្រភេទខែ ក្នុងប្រតិទន្ទ សុរិយគតិ វិញម្តង តើវាមានភាពខុសគ្នា (មីនា និង មេសា) មកបកស្រាយសិន ថាតើពួកគាត់ មានចរិកលក្ខណៈ លាភសំណាង និងចំណុចពិសេសៗ យ៉ាងម៉េចខ្លះសិន ។
(អត្ថបទមុន៖ [សូមអាន] សម្រាប់អ្នកកើតខែមករា និងកុម្ភៈ)
3-អ្នកកើតខែមីនា
- លេខសំណាងគឺលេខ ៖ ៣ និង ៩ (ចំពោះលេខ ៤ ចិនចាត់ទុកជាលេខមិនល្អ)
- ថ្ងៃសំណាងគឺថ្ងៃទី ៖ ៧, ៩, ១១, ១៣, ១៥, ១៧, ១៩
ជាប្រភេទមនុស្ស ស្អាត សង្ហារ សិចស៊ី គួរឱ្យទាក់ទាញ ពូកែអៀនខ្មាស់ ពូកែស្រគត់ស្រគុំមានអាថ៌កំបាំងច្រើន ។ ប៉ុន្តែទោះជាយ៉ាងណា មនុស្សនេះមានភាពស្មោះត្រង់ និងសប្បុរស ធម៌តាំងពីកំណើតមកម្ល៉េះ ហើយគេជាមនុស្សស្រឡាញ់សន្តិភាព និងភាពស្ងប់ស្ងាត់ និង មិនចេះប្រកាន់ខ្លួនតូច ឬធំទេ ។ គ្រប់ពេលគេជាមនុស្សចូលចិត្តយកអាសារអ្នកដទៃ ប៉ុន្តែ ឆាប់ខឹងបន្តិច ទោះជាបែបនេះ គេនៅតែជាប្រភេទមនុស្សជំពូកលើ ដែលគួរឲ្យទុកចិត្តបាន ។ ចំពោះគ្រួសារ បងប្អូន សាច់ញាតិវិញ គេជាមនុស្ស កតញ្ញូ និងគួរឲ្យរាប់អានបំផុត។ គេចូលចិត្តសង្កេត និងវាយតម្លៃអ្នកដទៃ ហើយបើអ្នកណាធ្វើអាក្រក់ដាក់គេ គេក៏ពូកែសងសឹក ទៅវិញភ្លាមៗដែរ ប៉ុន្តែមនុស្សនេះមិនចេះគុំយូរទេ ។ កំណើតមនុស្សកើតខែនេះ គឺមានទេពកោសល្យ ពីធម្មជាតិដូចជា ពូកែជ្រើសរើសដៃគូជីវិត ពូកែតន្ត្រី ពូកែច្នៃប្រឌិត និងពូកែធ្វើអ្វី ដែលគេមិនអាចធ្វើបាន ។ ប៉ុន្តែមនុស្សនេះជាប្រភេទមនុស្សរៀងប្រើអារម្មណ៍បន្តិចហើយ ។

4-អ្នកកើតខែមេសា
- លេខសំណាងគឺលេខ ៖ ៦ (ចំពោះលេខ ៤ ចិនចាត់ទុកជាលេខមិនល្អ)
- ថ្ងៃសំណាងគឺថ្ងៃទី ៖ ១, ១០, ១៩, ២៨
ជាប្រភេទមនុស្សសកម្ម និងក្លៀវក្លា ចូលចិត្តសម្រេចចិត្តលឿន ប៉ុន្តែស្តាយក្រោយក៏លឿន ។ គេជាមនុស្សដែលស្រលាញ់ខ្លួនឯង ហើយសម្លឹងមើលគេថាមិនដល់ខ្លួន ។ មនុស្សកើតខែនេះ មានប្រាជ្ញាខ្លាំង រួសរាយរាក់ទាក់ ពូកែដោះស្រាយបញ្ហា និងពូកែភាសាការទូត ។ គេចូលចិត្តជួយសម្រាលទុក្ខរបស់មិត្តភ័ក្ត និងមនុស្សជុំវិញខ្លួនគេ ដោយសេចក្តីក្លាហាន និងមិនភ័យខ្លាចឡើយ។ គេនិយមការផ្សងព្រេង និងការអភិរក្ស ។ ជម្ងឺដែលគេជួបជាញឹកញាប់គឺ ផ្នែក ក្បាល និង ទ្រូង ។ ទន្ទឹមនឹងនេះ គេជាមនុស្សមានការចងចាំល្អ ចូលចិត្តសិចស៊ី តែមិនលើស លប់ ពោលសមនឹងភ្នែកអ្នកផងទាំងពួង ។


0 comments:
Post a Comment