មហា​ចង្រៃទាំង១៦ របស់មនុស្សស្រី!


តើ​អ្វី​ជា​មហា​ចង្រៃ? ហើយ​តើ​មហា​ចង្រៃទាំង១៦ របស់មនុស្សស្រី មាន​អ្វី​ខ្លះ?

ចង្រៃ​គឺ ជា ឧបទ្រព ហើយ ឧបទ្រព​ គឺ​សភាព​ដែល​បង្អាប់​សិរី​សួស្ដី, ដែល​បណ្ដាល​ឲ្យ​មាន​ទុក្ខ, មាន​កង្វល់, មាន​ភយន្ដរាយ : មាន​តែ​បុណ្យ​កុសល​ដែល​បុគ្គល​កសាង​សន្សំ​ប៉ុណ្ណោះ​ទេ ទើប​អាច​រំងាប់ អាច​ដេញ​កំចាត់​ចង្រៃ​បាន ។

ដូច្នេះ​អ្នក​ដឹង​ហើយ​ថា មហា​ចង្រៃ គឺស្មើ​នឹង​មហាឧបទ្រព ។

ខាងក្រោមនេះជាអ្វីដែលមនុស្សស្រីមិនគួរប្រព្រឹត្ត ព្រោះ​វា​ត្រូវ​បាន​ចាស់​បុរាណ ហៅ​ថា "ចង្រៃ" ៖

១. កន្លងជើងប្តី
២. ជំទាល
៣. ដេកបែរខ្នងដាក់ប្តី
៤. ងរខុសរឿង
៥. ដើរទាត់ជើងសំពត់ឲ្យលាន់សូរ
៦. ដើរខ្លាំងៗបែបទន្រ្តំជើង
៧. ចេញចូលគ្មានរបៀ​បរៀបរយ
៨. រំសាយសក់នៅមាត់ទ្វារបង្អួច
៩. ដើរកន្លងទ្រព្យ
១០. ហូបបាយគ្មានរបៀប និងសណ្តាប់ធ្នាប់
១១. ប្រើពាក្យ អញ ហែង
១២. ជេរប្តីកប់ៗ មាត់រដឹក
១៣. និយាយគំហុកដាក់ប្តី
១៤. ហៅប្តី អា មឹង ហែ្ហងដាច់សាច់
១៥. ក្រោកពីដេកមិនដែលរៀបមុង ភួយ ខ្នើយ
១៦. ច្រាសបាយហើយលើកជើងម្ខាង




ប្រភព៖ facebook
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment