ជំនឿ​ត្រី​នាគ ឬ​ត្រី​ឆ្តោ​យក្ស នាំសំណាង!


ត្រីខាងក្រោមនេះ ត្រូវបានគេហៅថា «ត្រីនាគ» ឬ «ត្រីឆ្ដោយក្ស» នេះបើផ្អែកតាមសម្ដីរបស់បុរសម្នាក់ កំពុងបម្រើការងារនៅភោជនីយដ្ឋានលំដាប់មួយ ក្នុងរាជធានីភ្នំពេញ។



ប្រភពបានប្រាប់ក្នុងន័យមិនបញ្ចេញឈ្មោះថា គេជឿថាត្រីនាគមានលាភសំណាងប៉ុណ្ណោះ ប៉ុន្តែបើអ្នកណាម្នាក់ ហ៊ានទទួលទានសាច់របស់វា អ្នកនោះនឹងត្រូវយីអ៊ុនដាក់ ដូចជារកស៊ីមិនឡើងជាដើម។

លោកបន្ថែមថា៖ “…បើគេជំនឿ ញ៉ាំទៅដាក់…យើងសង្កេតចឹងមែន ថ្ងៃណាវាលោតខ្លាំង…មួយយប់ហ្នឹងមិនបាច់ទេ ភ្ញៀវច្រើនណាស់។ ថ្ងៃណាវាអត់លោតស្ងាត់ជ្រាប”។



បើនិយាយពីការចិញ្ចឹមវិញ ប្រភពថា មានលក្ខណៈពិបាកបន្តិច ព្រោះវាត្រូវការអុកស៊ីហ្សែន និងបោសសម្អាតលាមករបស់វាជាប្រចាំ ដោយមិនងាយស្រួលដូចចិញ្ចឹមត្រីក្រឹមឡើយ។ ចំណែកឯចំណីក្នុងពីរបីថ្ងៃ វាស៊ីកូនត្រីចន្លោះពីបីទៅបួនគីឡូក្រាម។



ប្រភពបញ្ជាក់ថា ត្រីនាគមានពីរប្រភេទ ដែលមួយប្រភេទទៀត មានខ្លួនវែងសំប៉ែតស្រដៀងសត្វនាគ ហើយលើខ្លួនរបស់វារំលេចដោយអ្វីម្យ៉ាង មានលក្ខណៈស្រដៀងនឹងអក្សរចិន។

អត្ថបទ៖ អ៊ុំ សុភក្តិ
ប្រភព៖ Sabay
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment