ម្សាញ់ មមែ និង វក គ្រួសារ​ណា​មាន​អ្នក គ្រួសារ​នោះ នឹង​មាន​តែ​សុភមង្គល និង លាភសំណាង!



លើលោកនេះ មានមនុស្សច្រើនប្រភេទណាស់ អ្នកខ្លះមាន អ្នកខ្លះក្រ អ្នកខ្លះមានការងារធ្វើ ឯ អ្នកខ្លះគ្មានការងារធ្វើ ... តាមសម្តីរបស់អ្នកគ្រូទស្សន៍ទាយ Sabrina Liao គាត់បាន បរិយាយ​ប្រាប់នៅក្នុងគេហទំព័រ របស់់គាត់ថា ទោះយ៉ាងណា របស់លើលោកនេះ គឺមិនមានភាពទៀងទាត់ ឡើយ ដូច្នេះ បើលោក អ្នកមានជីវិត ដាច់ខាតត្រូវតែ មានសង្ឃឹម សម្លឹងអោយឆ្ងាយ ដើម្បី អភិវឌ្ឍខ្លួន ទៅមុខ ដើម្បី ទទួលបានលាភសំណាង និង ជោគជ័យក្នុងជីវិត ។



ដោយសារ តែបែបនេះ​ ហើយទើបគាត់ បានប្រាប់អោយដឹងទៀតថា ឆ្នាំបី បើបច្ចុប្បន្ន គេមានទ្រព្យហូរហៀរហើយ គេនឹងមានសំណាងផ្សេងៗទៀត នៅចុង ឆ្នាំ២០១៧ នេះ តែបើអ្នកមិនទាន់មានទ្រព្យច្រើនទេ ឬក៏មិនទាន់មានមុខរបរជាប់លាប់ទេ ចាប់ពីចុងឆ្នាំនេះទៅ គេនឹង មានរបស់ទាំងនោះ ជាក់ជាមិនខាន ហើយ បើគេកំពុងមានទុក្ខវិញ ឆ្នាំក្រោយនេះ គេ ក៏នឹងអាចងើបឡើងវិញ ហើយ ងើបខ្លាំង ថែមទៀត ផង ដែល ធ្វើឲ្យគេ សប្បាយចិត្តខ្លាំង មានទ្រព្យ មានយសស័ក្ត ឋានៈ មុខមាត់ មានមនុស្សរាប់អាន មានអ្នកក្រោមឳវាទច្រើន និង មានមនុស្សស្មោះត្រង់ជាមួយក៏ច្រើន និង មានបុត្រជាទីស្រលាញ់ (សម្រាប់អ្នកកំពុងចាប់ផ្តើម គ្រួសារ ហើយរំពឹងចង់បានបុត្រ) ។ មួយវិញទៀត គេនឹង សំណាងកប់ពពក ដែលនឹកស្មានសឹង មិនដល់ ទៅលើរឿងមួយចំនួន ដូចជា បុព្វទ្រព្យ (កំណប់) និង ស្នេហា (គូព្រេងដូចបំណងប៉ង) ជាដើម នៅឆ្នាំបន្ទាប់ៗ។ តើ ឆ្នាំ បី នោះគឺជាឆ្នាំណាទៅ? ពួកគេ គឺមានឆ្នាំ ម្សាញ់ មមែ និង វក ដ៏អស្ចារ្យ ដ៏មហាសាល និង ដ៏មានលាភជ័យ ។

ក្នុងន័យនេះ បើក្នុងក្រុមគ្រួសារ​ណា​មានមនុស្សឆ្នាំ ម្សាញ់ មមែ ឬក៏ វក ឬក៏ ទាំងបី នេះ គឺល្អណាស់ គេនឹងរួចផុតរាល់ក្តីកង្វល់ ហើយគ្រប់បញ្ហានឹងឈានឆ្ពោះ ដល់ចំណុចបញ្ចប់ ដោយ ភាពជោគជ័យ និង ស្រស់ត្រកាល ។ ប្រសិនបើក្រុមគ្រួសារនោះ កំពុងតែខ្វះខាត សូមកុំបារម្ភ ជោគរាសី របស់ឆ្នាំ ម្សាញ់ មមែ និង វក នេះ ពិតជា​អាច ជួយយឹតយោង អោយ​អ្នក​រាល់ គ្នា បានប្រសើរឡើងៗ ជានិច្ច ៕





ប្រភព Facebook: Sabrina Liao Astrology
Copyrighted: Moha Sneha
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment