ជ្រើសមួយលេខរវាង លេខ១ លេខ២ និង លេខ៣ ហើយអានមើល!!!


អ្នកចូលចិត្តលេខណាជាង ក្នុងចំណោម លេខ ១ លេខ ២ និង លេខ ៣?

ក្រោយពីធ្វើការជ្រើសក្នុងចិត្ត ចប់សព្វគ្រប់ ទុកឲ្យមហាស្នេហា បកស្រាយតាម ក្បួន ចិត្តវិទ្យា មើលថា អ្នកគឺជាមនុស្សប្រភេទណា ចរិកបែបម៉េច ហើយ មានចំណុចពិសេសៗ ជាច្រើនអ្វីទៀត!

សូមតាមដានដូចតទៅនេះ!!!!

+អ្នកចូលចិត្តលេខ ១:
ជាប្រភេទមនុស្សដែលទទួលបានការស្ងើចសរសើរ ព្រោះតែភាពប្រយ័ត្នប្រយ៉ែង និងការរៀបចំដ៏ល្អរបស់គេ ។ គេជាជំពូកមនុស្ស ពិសេសម្នាក់ ដែល ចូលចិត្តបង្ហាញអំពីកំហុសរបស់អ្នកដទៃ ហើយរិះគន់គេ ចំៗមុខ ដើម្បីឲ្យគេកែតម្រូវ ។ ទន្ទឹមនឹងនេះ គេក៏ជាមនុស្សរឹងរូស មិនសូវមាត់ក ប៉ុន្តែជាដៃគូពិភាក្សាដ៏ល្អទៅវិញ ហើយគេជាមនុស្សដែលមានចិត្តល្អ អាណិតអាសូរគេឯង មានទំនុកចិត្តលើខ្លួនឯង ឆេវឆាវម្តងម៉្កាល គិតគូជួយគេជួយឯង មានការចងចាំល្អ ឆ្លាត មានចំណេះដឹងច្រើន ចូលចិត្តមើលព័ត៌មាន ចេះគ្រប់គ្រងខ្លួនឯងកុំឲ្យអ្នកដទៃរិះគន់ ចេះអភិវឌ្ឍខ្លួនឯងជានិច្ច ចូលចិត្តមានអាថ៌កំបាំង ។ គេជាមនុស្សចិត្តដាច់ម៉ាំងៗ និងមានជម្រើសច្រើនក្នុងរឿងស្នេហា បើមនុស្សណាដែលគេតាំងចិត្តស្រលាញ់ ហើយ បែរ ជាមិនស្រលាញ់ គេវិញ គេសុខចិត្តដើរចេញ ទៅរកម្នាក់ ទៀត ដោយគ្មាន ពាក្យថា ស្តាយ ស្រណោះ អ្វីបន្តិចឡើយ!!

+អ្នកចូលចិត្តលេខ ២:
ជាប្រភេទមនុស្សចូលចិត្តកំប្លែង ហើយគេជាមនុស្សដែលគួរឲ្យទាក់ទាញ ពូកែប្រុងប្រយ័ត្ន ក្លាហាន ពូកែដឹកនាំ ពូកែដោះស្រាយបញ្ហា សប្បុរធម៌ មានអំនួត ងាយខឹង ពូកែសងសឹក ច្រណែនប្រច័ន្នច្រើន មានគំនិតឯករាជ្យ មិនចូលចិត្តរឿងនឿយហត់ និង ចូលចិត្តសង្កេត ពីមនុស្សនៅជុំវិញខ្លួន ។ តែទោះជាយ៉ាងណា គេជាមនុស្សរ៉ូមែនទិច ចូលចិត្ត និងខ្វល់ខ្វាយ អំពីក្តីស្នេហា និងចូលចិត្តសាងមិត្តជាងសត្រូវ ។ មនុស្សនេះពេលខ្លះ ពូកែមានអារម្មណ៍ អផ្សុក ល្វើយ រហឹតរហៃដៃជើង និងខ្ជិលធ្វើអ្វីគ្រប់យ៉ាង ។ ទន្ទឹមនឹងនេះ គេមិនដែល បាត់បង់ទំនុកចិត្តលើខ្លួនឯងឡើង ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ព្រោះ គេគិតថា មនុស្សលើលោក គឺមិនមែនឥតខ្ចោះឯណា សូម្បីតែព្រះក៏នៅតែខុសដែរ ចុះទំរាំខ្លួនគេ ជាមនុស្សនោះ !!!

+អ្នកចូលចិត្តលេខ ៣:
ជាប្រភេទមនុស្សគួរឲ្យចង់សើច និងធ្វើឲ្យគេមិនងាយយល់ពីចិត្ត តាំងពីកំណើត ។ គេជាមនុស្សស្ងប់ស្ងាត់ លុះត្រាតែមានការរំភើបអ្វីមួយកើតឡើងដល់គេ ។ គេចូលចិត្តចំណាយពេលមោទនភាពទៅលើខ្លួនឯង ជាជាងអ្នកដទៃ ។ គេមនុស្សមានកេរ្តិ៍ឈ្មោះ ប៉ុន្តែងាយស្រួលឲ្យគេលួងលោមប្រើមែនទែន ។ ពីធម្មជាតិគេមានភាពស្មោះត្រង់ ការព្រួយបារម្ភអំពីអារម្មណ៍អ្នកដទៃ ព្រោះខ្លាចថាធ្វើឱ្យគេទាស់ចិត្ដ ។ មនុស្សនេះមានជំនាញពិសេសខាងដឹក នាំមនុស្ស បង្ហាត់បង្រៀនមនុស្ស ដោយប្រុងប្រយ័ត្ន ។ គេស្រលាញ់មនុស្សស្មើៗគ្នា មិនលម្អៀងចិត្តឡើយ ។ មនុស្សនេះបើអ្នកណាបានជាប្តី ឬប្រពន្ធហើយ គឺមិនបាច់ខ្វល់ បារម្ភ ភ័យ ថាមនុស្សនេះ នឹងផិតក្បត់ឡើង ព្រោះមនុស្សនេះ ដឹងខុស ដឹងត្រូវណាស់ អ្វីដែលគេគួរ ធ្វើ គេនឹងធ្វើ ហើយអ្វីដែលមនុស្សទាំងពួងមិនចូលចិត្ត ស្អប់ ឬក៏ខ្ពើមរអើម គេនឹងចៀស រាប់ម៉ឺនគីឡូដី ឯណោះ!!!
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment