ពិធីបុណ្យវិសាខបូជា ថ្ងៃ១៥ កើត ខែពិសាខ ជាពិធីបុណ្យដ៏ធំ ក្នុងព្រះពុទ្ធសាសនា។ វិសាខបូជា ត្រូវបានប្រារព្ធឡើង ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃជាមហាមង្គលទាំង៣ ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូតចាកឧទរព្រះមាតាផង ថ្ងៃដែលទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណផង និងថ្ងៃដែលទ្រង់រំលត់ខ័ន្ធ ចូលកាន់ព្រះបរមនិពា្វន។
នៅថ្ងៃបុណ្យវិសាខបូជា ពុទ្ធសាសនានិកខ្មែរយើង តែងតែប្រារព្ធពិធីបុណ្យ ជារៀងរាល់ឆ្នាំ នៅគ្រប់វត្តអារាម ទូទាំងប្រទេស និងនៅក្រៅប្រទេស ដោយចាត់តាំងទុក ជាមហាកុសលដ៏ថ្លៃថ្លាបំផុត។
នៅថ្ងៃបុណ្យវិសាខបូជា ពុទ្ធសាសនានិកខ្មែរយើង តែងតែប្រារព្ធពិធីបុណ្យ ជារៀងរាល់ឆ្នាំ នៅគ្រប់វត្តអារាម ទូទាំងប្រទេស និងនៅក្រៅប្រទេស ដោយចាត់តាំងទុក ជាមហាកុសលដ៏ថ្លៃថ្លាបំផុត។

រីឯរាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់ចែងរៀបចំពិធីបុណ្យវិសាខបូជា ជាផ្លូវការ នៅបរិវេណព្រះមហាសក្យមុនី ចេតិយ នាភ្នំព្រះរាជទ្រព្យ ( ភ្នំឧត្តុង្គ ) ក្នុងស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះ មហាក្សត្រ ឬក្រោមអធិបតីភាពថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ដោយមាន ការចូលរួមពីមន្ត្រីរាជការ អ្នកមុខអ្នកការ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងពុទ្ធបិរស័ទដ៏ច្រើន កុះករស្របតាមស្មារតីរដ្ឋធម្មនុញ្ញ ដែលបានចែងថា "ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ"។
______________________
ខាងក្រោមនេះ គឺជាវីដេអូជាភាសាខ្មែរ និយាយ អំពីពុទ្ធប្រវត្តិ៖
______________________
Copyrighted: Moha Sneha

0 comments:
Post a Comment