ផ្អែកការទស្សន៍ទាយរបស់ Taiiwan Secret បានប្រាប់អោយដឹងថា មនុស្សកើតឆ្នាំ មមី ជាប្រភេទមនុស្ស គួរជាទីទុកចិត្ត និង គួរឲ្យស្រលាញ់ ជាទីបំផុត ព្រោះ មនុស្សនេះ ពូកែ ខាងយកអាសារ អ្នកដទៃ មនុស្សគេសម្តីអាក្រក់ តែចិត្តល្អ ពេលខ្លះ យើងឃើញថា គេមិន គិតគូរជួយយើង ប៉ុន្តែតាមពិត គេគិតណាស់ ពេលខ្លះគេគេងសឹងតែ មិនលក់ដោយសារ រឿងនោះ ផងដែរ ។
ដោយសារតែបែបនេះហើយ កាលបើគ្រួសារមួយ មានឆ្នាំមមី ជាសមាជិក គ្រួសារនោះ នឹងមានរឿងល្អកើតឡើងជានិច្ច ប្រសិនបើមានរឿងអាក្រក់កើតឡើងវិញ មនុស្សឆ្នាំ មមី នេះ នឹងព្យាយាមរិះរកវិធី មកដោះស្រាយ ដោយមិនចង់អោយ ក្រុមគ្រួសារគេ ពិបាកចិត្ត ឬ ឈឺក្បាល ចំពោះរឿងដែល កំពុងកើតឡើងនោះ ឡើយ ។ ហើយមនុស្សឆ្នាំមមី នេះ គឺជាសមាជិក មួយរូបដែលហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីឲ្យក្រុមគ្រួសារ របស់គេ រីកចម្រើន ទៅមុខ និង មានសុភមង្គល ជានិរន្ត ។
ថ្ងៃអនាគត មនុស្សឆ្នាំមមី នេះ នឹងក្លាយជាមេដឹកនាំ ដ៏ឆ្នើមម្នាក់ ព្រមទាំងមានទ្រព្យធន ច្រើន សឹងនឹកស្មាន មិនដល់ផងដែរ ។
ត្រណមម្យ៉ាងចំពោះ មនុស្សឆ្នាំមមី គឺមិនត្រូវទម្លាយអាថ៌កំបាំង ឬភាពទន់ខ្សោយ របស់ខ្លួន អោយ មនុស្សចម្លែក ឬសត្រូវជាដាច់ខាត!

Copyrighted: Moha Sneha
Source: Taiiwan Secret

0 comments:
Post a Comment