ផ្អែកលើការទស្សន៍ទាយ ក្នុងគេហទំព័រ Taiiwan Secret ជាភាសាចិន បានបង្ហាញឲ្យដឹងថា មានឆ្នាំចំនួន ២ ដែលនឹងហេងៗ និងអាចមានលាភសំណាង តែគ្រាន់តែអ្នកខ្លះ មានលាភតិច អ្នកខ្លះមានលាភច្រើនប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ មហាស្នេហា សូមធ្វើការបកប្រែផ្សាយជូន ដើម្បីលោកអ្នកបានជ្រាបដូចតទៅនេះ! ក្រោយពីអានសូម លោកអ្នកមេត្តាជួយ ចែករំលែក ដើម្បីអោយ អ្នកដទៃបានដឹងផង អរគុណ!!!
១.ឆ្នាំឆ្លូវ
បុគ្គលទាំងឡាយណាដែលមានកំណើតកើតឆ្នាំឆ្លូវ គេគឺជាមនុស្សមានសំណាងខ្លះណាស់ គ្រាន់តែពេលនេះ មានអ្នកខ្លះសំណាងក៏ បានមកដល់ ឯអ្នកខ្លះទៀតមិនទាន់មកដល់ ព្រោះ មនុស្សម្នាក់កើតឆ្នាំដូចគ្នា តែខែ និងម៉ោង គឺខុសគ្នា ។ យ៉ាងណាមិញ មនុស្សឆ្នាំឆ្លូវ នេះ ជាមនុស្សអត់ធ្មត់នឹងការងារណាស់ ស៊ូធ្វើការគ្រប់បែបយ៉ាង ដោយមិនចេះទំរុណ ឬត្អូញ ត្អែរ ឡើយ ឲ្យតែមនុស្សជុំវិញ សាទរ សរសើរ និង ជួយជ្រុមជ្រែង ។
ហេតុដូចនេះហើយ គេជាមនុស្សមួយក្នុង ១០០០ ដែលនឹងអាចទទួល លាភសំណាង នៅមុនចុងខែ ៥ នេះ ហើយលាភសំណាងរបស់គេនោះ ភាគច្រើនគឺបានមកពីគំរោងការរបស់អ្នកនៅដើមខែ៥ ដែលវាជាហេតុដែលធ្វើឲ្យ ឬនាំឲ្យ គេ ទទួលបានផលនៅចុងខែ៥នេះ។ ទន្ទឹមនឹងនេះ គេក៏អាចមានលាភចេញពីមនុស្សផ្ទុយភេទនាំមកឲ្យផងដែរ ។
២.ឆ្នាំកុរ
បុគ្គលទាំងឡាយណាដែលមានកំណើតកើតឆ្នាំកុរ បើជាមនុស្សប្រុសរាងក្បាលខូចបន្តិច ប៉ុន្តែឆ្លាត បើមនុស្សស្រីវិញ ច្រើនលែងឬកជាស្រីស្អាត ហើយក៏មានមនុស្សប្រុសជាច្រើន តាមលួងលោមស្រលាញ់ដែរ តែទោះជាយ៉ាងណាមនុស្សទាំងពីរភេទនេះ មិនងាយ ប្រគល់ ក្តីស្រលាញ់របស់គេឲ្យ ទៅនរណាផ្តេសផ្តាស ដោយមិនបានពិចារណាគ្រប់ជ្រុងជ្រោយឡើយ ។
ដោយសារតែកត្តានេះហើយ ទើបវត្ថុស័ក្ត ប្រសិទ្ធពរជ័យដល់គេ ឲ្យហេងៗ និងអាចមាន លាភសំណាង នៅមុនចុងខែ ៥ នេះ ដែលលាភសំណាងមួយនោះ អាចចេញពីការខិតខំរបស់គេ អស់រយៈពេលជាយូរណាស់មកហើយ ឬក៏អាចត្រូវមេតំឡើងប្រាក់បៀរវត្សន៍ ឋានៈ និង តួនាទី ឲ្យផងក៏ថាបាន ហើយថែមទាំងទទួលបានការយកចិត្តទុកដាក់ពីឪពុកម្តាយ ឬចៅហ្វាយនាយផងដែរ ។

0 comments:
Post a Comment