១- ឆ្នាំជូត មានរាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាតែងសម្រេចជោគជ័យនិងអាចទម្លុះទម្លាយចប់ចុងចប់ដើមថែមទៀត។លោកអ្នកអាចសម្រុកការងារតូចធំបានយ៉ាងពេញទីពីព្រោះឈានដល់ខែក្រោយនេះផលល្អៗនឹងចាំហុចឱ្យជានិច្ច។ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរមិនថាជួញទីជិតឆ្ងាយតែងហុចផលកម្រៃគ្រាន់ហូរចូលតក់ៗសម្រាប់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់រៀបចំគ្រួសារជាពេលវេលាល្អប្រពៃណាស់។
២- ឆ្នាំឆ្លូវ មានរាសីល្អបង្គួរ។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីតែងជឿនលឿនទៅមុខនិងសម្រេចជោគជ័យមកវិញផង។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរថ្មីឬបើកធ្វើជំនួញតូចធំតែងផ្តល់ផលល្អៗមកវិញជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមនិងក្រុមមនុស្សស្វាគមន៍រាក់ទាក់ជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ ប៉ុន្តែមានមនុស្សមួយចំនួនចាំច្រណែន ចំណងស្នេហារបស់អ្នក ផងដែរ ។
៣- ឆ្នាំខាល រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីឡើងខ្ពស់ដូចនេះលោកអ្នកអាចសម្រុកការងារបានពេញទីហើយពីព្រោះផលល្អៗកំពុងរង់ចាំជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញ មិនមានអ្វីមករាំងស្ទះ តាមយាយីឡើយ ។ ឯរឿងស្នេហារវាងប្រុស និងស្រី ក្រមុំ និងកំលោះ ក៏មិនមានអ្វីជាបញ្ហាចោទនាំឲ្យមានភាពម៉ងសៅក្នុងចិត្តទេ ។ ថ្ងៃនេះផងដែរ អ្នកអាចទទួលបានមនុស្សស្រលាញ់ថែមទៀតក៏ថាបាន តែមិនមានបញ្ហាអ្វីកើតឡើង ក្នុងចំណងស្នេហាបច្ចុប្បន្នទេ ។
៤- ឆ្នាំថោះ មានរាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះយីអ៊ុនរបស់លោកមានភាពល្អប្រពៃម្ល៉ោះហើយបើមានកិច្ចការអ្វីសំខាន់ចូរលោកអ្នកកុំខកខានបំពេញព្រោះតែងហុចផ្លែផ្កាគួរជាទីគាប់ចិត្តនៅពេលក្រោយមកវិញជាក់ជាពុំខាន។ក្រៅពីនេះបើលោកអ្នកមានជួបពិភាក្សាការងារអ្វីក៏តែងទទួលលទ្ធផលជាផ្លែផ្កាហើយពិសេសថែមទាំងឆាប់ចុះសម្រុងគ្នាទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃគ្រាន់គួរជាទីកក់ក្តៅជាងមុនហើយពិសេសបើមានអតិថិជនជំពាក់ប្រាក់កាសជាឱកាសល្អក្នុងការទារបំផុតព្រោះច្រើនតែសម្រេចដូចគាប់បំណង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ។
៥- ឆ្នាំរោង មានរាសីល្អបង្គួរ ។ នៅថ្ងៃនេះដួងរាសីរបស់អ្នកមានសភាពបង្គួរប៉ុណ្ណោះ ដូចនេះលោកអ្នកអាចសម្រុកការងារបានពេញទីហើយពីព្រោះផលល្អៗច្រើន ប៉ុន្តែ មិន ១០០%ទេ តែយ៉ាងណាក៏សមស្របទៅនឹងចិត្តដែលលោកអ្នក កំពុងរង់ចាំដែរ។ ការប្រកបការងារសព្វបែបយ៉ាងបើទោះបីជួបការលំបាកលំបិននិងត្រូវការពេលវេលាក្តីតែក៏អាចទទួលលទ្ធផលល្អៗជានិច្ច។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បើករបររកស៊ីថ្មីឬផ្លាស់ទីកន្លែងរកស៊ីជួញដូរតែងផ្តល់ផលល្អៗមកវិញជានិច្ច ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើមានណាត់គូស្នេហាឬសាសងអ្វីមួយតែងមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ ប៉ុន្តែបើស្តាប់សម្តីអ្នកដទៃច្រើន នឹងប្រែជាល្អក់កករទៅវិញ ។
៦- ឆ្នាំម្សាញ់ មានរាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះ មានជោគសិរី ហើយទោះធ្វើអ្វីក៏តែង ផ្ដល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញ ចិត្ដផង។ អ្នកប្រកបរបររកស៊ីជួញដូរ បើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃ មិនគាប់ប្រសើរទេ ប៉ុន្ដែបើចង់បោះ ទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញ ថាគាប់ប្រសើរជាង ។ ការធ្វើដំណើរ ឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយ ដង។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើ ពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការ ស្វែងរកបំផុត ៕
៧- ឆ្នាំមមី រាសីស្រុតចុះ។ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារណាដែលសំខាន់ពេកឡើយពីព្រោះថាផលអាក្រក់នោះឃើញថាងាយកើតឡើងចំពោះមុខផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីទោះចំណូលមិនច្រើនតែក៏មានភាពសុខដុមល្អ។ការធ្វើដំណើរទីជិតឆ្ងាយពេលទៅមានសុវត្តិភាពគួរសមតែពេលត្រឡប់មកវិញគប្បីបន្ថែមការប្រុងប្រយ័ត្នបន្តិចទើបប្រសើរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំជួនត្រូវរ៉ូវជួនរកាំចិត្តមិនសូវទៀតទាត់នោះឡើយ៕
៨- ឆ្នាំមមែ រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរដដែលទេហេតុនេះទោះធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងទើបពុំមានបញ្ហាចោទឡើង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះដែរមិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។ការធ្វើដំណើរឆ្ងាយជិតជួបបញ្ហាប្រទាំងប្រទើសច្រើនគប្បីប្រយ័ត្នប្រយែង។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនតិចតួចតែការថយក្រោយនោះមានច្រើនជាង។
៩- ឆ្នាំវក រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនទាន់ល្អប្រសើរដដែលទេហេតុនេះបើទោះបីធ្វើអ្វីតែងមិនងាយឆាប់ចប់និងពិសេសខុសញឹកញាប់ថែមទៀត។ការប្រកបការងារអ្វីតោងតែប្រយ័ត្នប្រយែងទើបមិនមានបញ្ហាចោទឡើង។ការប្រកបការងារចូរប្រយ័ត្នបញ្ហាប៉ះទង្គិចណាមួយដោយសារការធ្វេសប្រហែសរបស់ខ្លួនឯង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកជួបប្រទះនូវរឿងរ៉ាវប្រទាំងប្រទើសច្រើនហើយបើចេះធ្វើគធ្វើថ្លង់ខ្លះទើបមានភាពសុខដុមទៅរួច។ រីឯសេចក្តីស្នេហាប្រុសស្រីជួបរឿងខ្វាយខ្វល់ព្រោះតែការគិតប្រចែប្រច័ណ្ឌច្រើនរៀងៗខ្លួន។
១០- ឆ្នាំរកា រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការដែលនៅសេសសល់ពីមុនមកតែងផ្តល់ផលល្អនៅពេលក្រោយវិញជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាប្រពៃ។
១១- ឆ្នាំច រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកអាចទទួលរងនូវផលប៉ះទង្គិចនិងមានរឿងរាវយាយីមួយចំនួនត្រូវឆ្លងកាត់ផង។ដូចនេះទោះធ្វើអ្វីក៏ដោយតោងតែមានការអត់ធ្មត់បន្តិចទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយមិនទាស់ខុសអ្វីទេព្រោះថាផ្លែផ្កាដែលទទួលបានក៏មានការរីកលូតលាស់ជាសន្សឹមៗគ្រាន់បំពេញបំពង់ដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំដើរហើរពាសវាលកាលឬប្រព្រឹត្តិស្នេហាភ្លើតភ្លើនប្រយ័ត្នជួបរឿងស៊យកើតរឿងធំគ្មាននរណាជួយស្រោចស្រង់រួច។
១២- ឆ្នាំកុរ រាសីល្អមធ្បម។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីកុំរង់ចាំយូរពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារដួងរាសីងើបឡើងខ្ពស់ដូចនេះទោះជួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃហូរចូលមួយៗគ្រាន់បំពេញបំពង់ផងដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំទោះមានការស្មុគស្មាញក្តីបើលោកអ្នកធ្វើការដោះស្រាយតែងជួបផលសម្រេចជានិច្ច។
Copyrighted: Moha Sneha

0 comments:
Post a Comment