ខាល និង ច ហេតុអ្វីត្រូវអាន ហើយស៊ែរ ?



យោងទៅលើការទស្សន៍ទាយ ក្នុងគេហទំព័រហោរាសាស្រ្តជាភាសាចិនធំមួយ ឈ្មោះថា Feng Shui China បានបង្ហាញឲ្យដឹងថា មានឆ្នាំចំនួន ២ ដែលនឹងមានសំណាង ហេងៗ និង អាចមានលាភគ្រាន់បើ នៅចន្លោះថ្ងៃទី ១៥ ដល់ ទី១៨ ខែឧសភា ឆ្នាំ២០១៧ នេះ តែគ្រាន់តែអ្នកខ្លះ មានលាភតិច អ្នកខ្លះមានលាភច្រើនប៉ុណ្ណោះ ។

ទោះជាយ៉ាងណាក៏ដោយ មហាស្នេហា សូមធ្វើការបកប្រែផ្សាយជូន ដើម្បីលោកអ្នកបានជ្រាបដូច​តទៅ​នេះ!

១.ឆ្នាំខាល
រាល់បុគ្គលដែលមានកំណើត កើតចំឆ្នាំ​ខាល ជាពិសេស ចំថ្ងៃច័ន្ទ ពុធ និង សុក្រ (ប៉ុន្តែអ្នកកើតថ្ងៃផ្សេង ក៏មិនអន់ដែរ ) នឹងអាចទទួល ​លាភ​សំណាង ឈ្នះឆ្នោត ឬក៏ ទទួលបាន ការលើកយស លើកសក្តិ ​នៅចន្លោះថ្ងៃ ១៥ ដល់ ១៨ ខែឧសភា ឆ្នាំ២០១៧ ។ ដោយសារតែបែបនេះ ហើយ អ្នកពុំគួរ ត្បុលក្រោមស្នួល ជណ្តើរ ឬក៏ក្រោមជើង មនុស្សជាដាច់ខាត ព្រោះ វានឹងធ្វើឲ្យយីអ៊ុនអ្នកថយចុះ ។ ក្នុងចន្លោះពេលនេះ ផងដែរ ស្នេហា របស់អ្នកគឺ ឥតខ្ចោះ និង ពោរពេញដោយស្នាមញញឹម ។



២.ឆ្នាំច

រាល់បុគ្គលដែលមានកំណើត កើតចំឆ្នាំច ជាពិសេស ថ្ងៃ ច័ន្ទ ពុធ និង សុក្រ (បើចំថ្ងៃផ្សេង នៅតែមានលាភ ៩០% ដដែល) នឹងទទួលបានលាភជារបស់ខ្យល់ ដូចជាដំណឹង សេចក្តីនឹករលឹក និង ការជូនពរ ។ ហេតុនេះហើយ បើលោកអ្នកកំពុងបំពេញភារកិច្ចអ្វីមួយ វានឹង មានដំណឹងល្អកើតឡើង ក្នុងរវាងថ្ងៃ ១៥ ដល់ ១៨ ខែឧសភា នេះ ហើយ ។ ចូរអ្នកឧស្សាហ៍ បន់ស្រន់ ដល់គុណគ្រូបាធ្យាយ និងជីដូនជីតារបស់អ្នកទៅ ព្រោះ ពួកគេនឹងតាមថែរក្សាអ្នក មិនអោយមាន គ្រោះ ហើយនឹងនាំលាភសំណាងដែលអ្នករំពឹងមិន ឲ្យអ្នកឆាប់ៗនេះ ផងដែរ ។



Copyrighted: Moha Sneha
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment