ផ្អែកលើការទស្សន៍ទាយរបស់ Taiiwan Secret បានប្រាប់អោយដឹងថា មនុស្សកើតឆ្នាំជូតជាប្រភេទមនុស្ស រឹងរួស ចរិកស្តេច ហើយចង់ធ្វើអ្វីតែងតែសំយ៉ុងក្បាល ធ្វើភ្លាមៗ មិនសូវជាបានគិតឲ្យបានវែងឆ្ងាយទេ តែចំពោះរឿងអនាគតរបស់គេ គឺគេគិតបានវែងឆ្ងាយណាស់ ទោះជាយ៉ាងណាក៏ដោយ មនុស្សឆ្នាំនេះ មានចំណុចល្អមិនតិចទេ គឺ រួសរាយ ម៉ឺងម៉ាត់ ស្ងប់ស្ងាត់ គួរឲ្យទុកចិត្ត គួរឲ្យស្រលាញ់ និង ងាយមិនពឹងពាក់ កាលបើអ្នកមកពឹងពាក់ នោះ ចេះ អែបអប លួងលោម ឬចាក់ខ្សែ ឲ្យច្រើនបន្តិច ព្រោះមនុស្សឆ្នាំនេះ បើកាច រាងតក់ម៉ក់ បន្តិច បើស្លូត វិញ និយាយពីថា ធ្វើឲ្យមនុស្សចង់នៅក្បែរ អត់ចង់ដើរចោល មួយជំហ៊ានណាឡើយ ។ ស្របជាមួយគ្នានេះដែរ មនុស្សប្រុសស្រីដែលកើតឆ្នាំនេះ ពូកែមានរឿងគិតច្រើន អន់ចិត្តច្រើន និង អផ្សុកច្រើន ហើយបើគេចូលចិត្តអ្វី គឺចូលចិត្តខ្លាំងបំផុត លុះឈប់ គឺឺឹស្ងាត់ឈឹងតែម្តង ។
ដោយសារតែបែបនេះហើយ កាលបើគ្រួសារមួយ មានឆ្នាំជូត នេះ ជាសមាជិក គ្រួសារនោះ នឹងមានរឿងល្អកើតឡើងជានិច្ច គឺត្រង់ថាឆ្នាំជូតនេះ ស្រលាញ់ស្អាត គេនឹងធ្វើឲ្យផ្ទះសម្បែង ដែលគេរស់នៅនោះ ស្អាតជានិច្ច ហើយមួយទៀត គឺគេម៉ឺងម៉ាត់ ហេតុនេះ គេនឹងធ្វើតែរឿង ដែលមានប្រយោជន៍ដល់ក្រុមគ្រួសារគេជានិច្ច បើគ្រួសារគេមានបញ្ហា គេមិនឈរអោបដៃ មើលទេ គេនឹងរូតរះ ស្វះស្វៀម ប្រញាប់ប្រញាល់ រិះរកវិធីជួយដោះស្រាយ យ៉ាងឆាប់រហ័ស ហើយ បើរឿងណាគេជួយ មិនបាន គេនឹងប្រឹងប្រែង រិះរក មនុស្សដទៃ មកជួយ អោយទាល់តែបាន ។ មនុស្សឆ្នាំជូត នេះ គឺជាសមាជិក មួយរូបដែលចង់បានការសរសើរ ពីក្រុមគ្រួសារ ចំពោះ ការហ៊ានលះបង់គ្រប់បែបយ៉ាង របស់គេ ដើម្បីឲ្យតែក្រុមគ្រួសារ របស់គេ រីកចម្រើនទៅមុខ មានសេចក្តីសុខ និង មានសុភមង្គល ជានិច្ចនិរន្តតទៅ ។
នាថ្ងៃអនាគត ដោយសារតែ ភាពក្លាហាន ម៉ឺងម៉ាត់ និង ការចេះគិតគូរវែងឆ្ងាយចំពោះអនាគត របស់គេនេះហើយ ទើបមនុស្សឆ្នាំជូត នេះ នឹងក្លាយជាបុគ្គលដ៏ឆ្នើមម្នាក់ ឬ អ្នកជំនួញដ៏ជោគជ័យម្នាក់ ជាមួយនឹងទ្រព្យធន មាសប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ។
ត្រណមម្យ៉ាងចំពោះ មនុស្សឆ្នាំជូត គឺមិនត្រូវមានអំនួតខ្លាំងពេក ចំពោះអ្វីដែលខ្លួនមាន ឬ សមត្ថភាពពិសេសរបស់ខ្លួន និង មិនត្រូវមានគំនិតរិះគន់ អ្នកដទៃក្នុងន័យច្រណែនឈ្លានីស ជាដាច់ខាត ។ អ្នកត្រូវគិតរឿងល្អៗឲ្យច្រើនៗ ហើយវានឹងអាចកើតឡើងពិតមែន ព្រោះអ្នក ជាមនុស្សមានពង្សជាទេវត្តាតាំងពីកំណើត !
Copyrighted: Moha Sneha
Source: Taiiwan Secret

0 comments:
Post a Comment