ជូត ខាល និង កុរ នឹងមាន​រឿង​អ្វីគួរ​ឲ្យកត់​សម្គាល់​នៅ ថ្ងៃទី១០ ដល់ ១២ ខែឧសភា?



តាមការទស្សន៍ទាយក្នុងគេហទំព័រហោរាសាស្រ្តចិន Feng Shui China ប្រចាំទីក្រុងប៉េកាំង ប្រទេសចិន បានប្រាប់ឲ្យដឹងថា ចាប់ពីថ្ងៃទី ១០ ដល់ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៧ នេះ នឹងមានឆ្នាំ ៣ ដែលនឹងទទួលបានការផ្លាស់ប្តូរក្នុងជីវិតរស់នៅគួរឲ្យកត់សម្គាល់មួយចំនួន គឺឆ្នាំ ជូត ខាល និង កុរ

ខាងក្រោមនេះគឺជាការផ្លាស់ប្តូរនីមួយៗ របស់ឆ្នាំទាំងបី ខាងលើ សូមតាមដាន៖

១- ឆ្នាំជូត៖
ចំពោះអំឡុងពេល ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែឧសភា នេះ អ្នកនឹងសប្បាយចិត្តកើតឡើង ក្នុងជីវិតរកស៊ីប្រចាំថ្ងៃរបស់អ្នក ពោលគឺ ស្វាមី ឬភរិយា សង្សារ កូន ឬសាច់ញាតិ មិត្តភក្តិ ដែលនៅជុំវិញអ្នក សុទ្ធតែនាំរឿងរីករាយ ដល់អ្នក បើអ្នកកំពុងទន្ទឹងរង់ចាំ ដំណឹងអ្វីមួយ ដំណឹងនោះ នឹងបានមកដល់ក្នុងន័យល្អចំពោះអ្នកផងដែរ ។ រឿងលុយកាក់អ្នកដូចជាមិនមានខ្វះខាត អ្វីទេ មានតែគេឲ្យចាយបន្ថែម ។


២- ឆ្នាំខាល៖
ចំពោះអំឡុងពេល ពីថ្ងៃ ១០ ដល់ថ្ងៃទី ១២ ខែឧសភា នេះ អ្នកនឹងទទួលបានដំណឹងល្អពីអ្នកជិតខាង ឬមនុស្សនៅជុំវិញខ្លួន ពោលគឺដំណឹងពាក់ព័ន្ធនឹងឈ្មួញជើងសារ ឬហៅម្យ៉ាងទៀតថា គួកជេរ ។ ចំណាំអ្វីក៏ដោយដែលគេមកពឹងពាក់អ្នក ទោះជាតូច ឬធំ កុំប្រកែកព្រោះ ម្នាក់នោះនឹង នាំលាភធំដល់អ្នកនៅពេលបន្ទាប់ ជាក់ជាមិនខាន ។ ប៉ុន្តែបើការងារដែល គេបំរុងពឹងពាក់ ឬក៏បបួលចូលហ៊ុន នោះ ពាក់ព័ន្ធ នឹងល្បែង ឬអំពើខុសច្បាប់ សូមដកខ្លួន ចេញឲ្យប្រញាប់ទើបល្អ ។


៣- ឆ្នាំកុរ៖
ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ខាងមុខនេះ អ្នកនឹងសម្រេចបំណងប្រាថ្នាខាងទិញរបស់របរជាទីពេញចិត្តរបស់អ្នកជាក់ជាមិនខាន គ្រាន់តែរបស់នោះ មិនសូវជាធំទេ តែអ្នកចូលចិត្តវាយូរមកហើយ ទន្ទឹមនឹងនេះ អ្នកនឹងត្រូវបានការកើតសរសើរមិនដាច់ ពីឪពុកម្តាយ បងប្អូន ឬក៏ថ្នាក់ដឹកនាំរបស់ខ្លួន ដែលធ្វើឲ្យអ្នកមានកិត្តិនាមល្អ ផងដែរ ។ បើអ្នកធ្លាប់តែ ជាមនុស្សដែលចូលចិត្តញ៉ាំត្រាវ អ្នកគួរតែឈប់ ព្រោះវានឹងនាំដួងរាសីអ្នកធ្លាក់ចុះ ទៅវិញ។


Copyrighted: Moha Sneha
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment