ចូរក្រឡេកមើល ខ្សែបាតដៃ របស់អ្នកបន្តិច មើល!


មិននឹកស្មានថា "ខ្សែបាតដៃ" អាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក បានច្រើនយ៉ាងនេះសោះ...!

ជាក់ស្តែង ខ្សែបាតដៃក៏អាច បង្ហាញពីអារម្មណ៍ ពីបុគ្គលិកលក្ខណៈ ថាអ្នកជាមនុស្សបែបណាបាន យ៉ាងច្រើនដែរ។

ចង់ដឹងថាមានអត្ថន័យយ៉ាងណានោះ សូមអ្នកពិនិត្យមើលខ្សែបាតដៃ របស់អ្នក រួចតាមដានការបកស្រាយដូចខាងក្រោមនេះ ទាំងអស់គ្នា ៖



A. អ្នកកើតមកជាអ្នកដឹកនាំគេ មានមហិច្ឆតា ឯករាជ្យ ឆ្លាត ពូកែខាងវាយតម្លៃ និងជំនាញខាងសម្រេចចិត្ត បានយ៉ាងត្រឹមត្រូវ។ ប៉ុន្តែ ទន្ទឹមនឹងនោះដែរអ្នកក៏ជាមនុស្សចិត្តរឹង ហើយជួនកាល ចិត្តដាច់ដាក់អ្នកដទៃណាស់។

B. អ្នកជាមនុស្សដែលសុភាព និងចូលចិត្តគិតពីអ្នកជុំវិញខ្លួនណាស់។ អ្នកក៏ជាមនុស្សដែលមានភាពរុញរាច្រើន ពីព្រោះអ្នកគិតពីអ្នកដទៃច្រើនពេក ប៉ុន្តែទន្ទឹមនឹងនោះដែរ អ្នកជាមនុស្សដែលចុះចំណោមគេ និងអាចទុកចិត្តបានបំផុត។

C. អ្នកក៏ជាមនុស្សដែលដូចនឹង អ្នកមានខ្សែដៃទីមួយដែរ ដោយអ្នកជាមនុស្សដែលមានភាពជាអ្នកដឹកនាំ មានមហិច្ឆតា ឯករាជ្យ ឆ្លាត ពូកែវាយតម្លៃ និងសម្រេចចិត្តបានត្រឹមត្រូវ ព្រមទាំង ជាមនុស្សដែលមានចិត្តដែក (ចិត្តរឹង) ផងដែរ។

D. អ្នកគឺជាមនុស្សដែលមាន ទំនុកចិត្តលើខ្លួនឯងខ្ពស់ និងមានជំនាញជាអ្នកដឹកនាំ យ៉ាងប៉ិនប្រសព្វ។ អ្នកក៏ជាមនុស្សដែល ពូកែអត់ធ្មត់ ខ្វល់ខ្វាយ សុភាព ចិត្តទន់ និងមានចិត្តមេត្តាករុណាខ្ពស់៕

ប្រភព : Amazing World និង Khmerload
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment