ខាល និង មមី មានរឿងអ្វីកើតឡើងនៅ ៣ ថ្ងៃក្រោយ?



៣ ថ្ងៃទៀត ជាថ្ងៃអ្វី ? ហេតុអ្វី បានត្រូវលើកយកតែ ឆ្នាំ ខាល និង មមី មក បកស្រាយ ទៅវិញ ចុះឆ្នាំដទៃ ហេតុអ្វី មិនលើក មកនិយាយផង ?

ពិតជាអស្ចារ្យណាស់ៗ ចំពោះឆ្នាំ ខាល និង មមី ព្រោះថា ៣ ថ្ងៃទៀត ជា ថ្ងៃ ៣ រោច នៃខែថ្មី ហើយ ជាពេលវេលាល្អ ដែលអំណោយផលដល់ពួកគេ ក្នុងការបណ្តាក់ទុនរក​ស៊ី មិនថាតិច ឬច្រើនទេ តែបើច្រើន គឺកាន់តែល្អ ក្នុងនោះផងដែរ ពួកគេនឹងមានលាភសំណាងច្រើនយ៉ាង ជះមកដល់​ខ្លួនរបស់ពួកគេ​ផ្ទួនៗ សឹងតែ ធ្វើឲ្យពួកគេមានអារម្មណ៍ អរផង ភ័យផង មិនជឿផង ហើយស្រឡាំងកាំង ព្រោះ ឆ្នាំទាំងពីរ នេះ ស្ទើរ តែអស់សង្ឃឹម ជីវិតរស់នៅរបស់គេទៅហើយ ព្រោះកាលកន្លងទៅ អ្វីដែលកើតឡើង​នៅជុំវិញគេ ហាក់មិនសមប្រកបទាល់តែសោះ ។ ដោយសារ តែឆ្នាំខាល និង មមី មានរាសីល្អ ហើយត្រដែតត្រដឹម ក្នុង ពេល ៣ ថ្ងៃខាងមុខ នេះ គេនឹងទទួលបានរបស់បីយ៉ាងចូលមក ជាបន្តបន្ទាប់ ក្នុងជីវិត របស់ពួកគេ ស្រដៀងៗគ្នា ៖



១. ប្រាក់កាស់ សម្រាប់បម្រើក្នុងការរស់នៅ និងចាយវាយ ច្រើនជាងមុន មិនតិចជាង ២ ទៅ ៣ ដង ទេ ហើយអ្នកកុំបារម្ភ ទោះជាប្រាក់ចំណូល ដែលបានមកនេះ ត្រូវអ្នកចាយវាយ អស់ ក៏មានមនុស្សចាំឲ្យអ្នកបន្ថែមដែរ ។

២. មានដំណឹងល្អ ទាំងក្នុងគ្រួសារ សម្ព័ន្ធភាព និងការរស់នៅ ចូលមកជាហូរហែរ បើអ្នក កំពុងតែស្វែងរកការងារធ្វើ នឹងបានគេទំនាក់ទំនងហៅឲ្យចូលសម្ភាសន៍ ឬ ចូលធ្វើការតែម្តង ។

៣. សប្បាយចិត្ត ព្រោះមានមនុស្សល្អៗជាច្រើន ដណ្តើមគ្នាចូលក្នុងជីវិត អ្នក និង ចង់ជួយជ្រុមជ្រែង របររកស៊ី ឬ ការរៀនសូត្រ របស់អ្នក ម្នាក់ ហើយ ម្នាក់ទៀត ទោះអ្នក មិនចង់រំខានគេ ក៏គេពេញចិត្តនឹងជួយអ្នកដែរ ។

Copyrighted: Moha Sneha
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment