ទោះបីជានៅលើលោកនេះ មាន ឬគ្មានទំនាយក៏ដោយ តែអ្នកក៏អាចកែប្រែទំនាយអាក្រក់របស់អ្នក ឲ្យប្រែក្លាយជាល្អឡើងវិញបានដែរ ប្រសិនបើមាននូវ ៣ ចំណុចខាងក្រោមនេះ។
១. ការលើកទឹកចិត្ត ៖
- ផ្ដល់កម្លាំងចិត្តដល់ខ្លួនឯង
- កសាងទម្លាប់ល្អៗ ក្នុងការរស់នៅប្រចាំថ្ងៃ
- បង្កើតទំនុកចិត្តចំពោះខ្លួនឯង ក្នុងការធ្វើកិច្ចការណាមួយ
- ចេះលួងលោមខ្លួនឯង ពេលជួបបញ្ហា និងការបរាជ័យ។
២. សុខភាពរាងកាយ ៖
- ហាត់ប្រាណ ដើម្បីសុខភាព
- បរិភោគអាហារឲ្យបានទៀងទាត់ពេលវេលា និងមានវីតាមីនចំពោះរាងកាយ
- ដើរកម្សាន្តទៅកន្លែងផ្សេងៗនៅពេលទំនេរ ឬពេលសម្រាកពីការងារ
- សើច, ញញឹម និងមានរឿងកំប្លែងល្អៗសម្រាប់ខ្លួនឯង។
៣. អាកប្បកិរិយាវិជ្ជមាន ៖
- មានទំនាក់ទំនងល្អជាមួយអ្នកនៅជុំវិញខ្លួន
- រៀនសូត្រពីបុគ្គលជោគជ័យ
- មិនតម្កើងខ្លួនឲ្យខ្ពស់ ហួសពីអ្វីដែលខ្លួនមាន
- ត្រូវទទួលខុសត្រូវនូវរាល់ទង្វើរដែលខ្លួនបានធ្វើ៕
ប្រភព៖ Life Hack

0 comments:
Post a Comment