ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភសំណាងដែលឆ្នាំទាំង ៦ ខាងលើអាចទទួលបាននៅមុនថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៧ ។ តើមានឆ្នាំអ្វីខ្លះទៅ ?
១.ឆ្នាំឆ្លូវ
នៅមុនចុងខែនេះ អ្នកនឹងអាចទទួលបានលាភសំណាងមួយ ដែលអ្នកនឹកស្មានមិនដល់ ពោលគឺមានមនុស្សម្នាក់នាំលាភនោះមកអោយអ្នក ។ លាភសំណាងនោះអាច ស្នេហា ឬទ្រព្យសម្បត្តិ ប៉ុន្តែក្នុងពេលចុងខែនេះ ចំពេលអ្នកមានរាសីល្អ ថាមិនបានអ្នកអាចទទួល បាន ទាំងពីរយ៉ាងក៏ថាបាន ។
២.ឆ្នាំខាល
នៅមុនចុងខែនេះ អ្នកនឹងអាចទទួលបានសំណាងពីមនុស្សដែលនៅជុំវិញខ្លួនអ្នក ដោយធ្វើឲ្យអ្នកអាចចំណេញបានទ្រព្យធំមួយចូលផ្ទះ អាចជាលុយកាក់ ឬក៏វត្ថុមួយ ដែលមានតម្លៃ ជាទីពេញចិត្ត ។ ប្រសិនលោកអ្នកមានការបណ្តាក់ទុនកាលពីពេលកន្លងមក នោះ លាភនេោះអាច កើតចេញពីការបណ្តាក់ទុននោះយ៉ាងច្រើនសន្ធឹក សន្ធាប់ផងដែរ ។
៣.ឆ្នាំម្សាញ់
លាភសំណាងដែលអ្នកអាចទទួលបាននៅមុនចុងខែនេះ ភាគច្រើនគឺបានមកពីគំរោងការរបស់អ្នកនៅដើមខែ៤ ។ ជាហេតុដែលធ្វើឲ្យអ្នកទទួលបានផលនៅចុងខែ៤នេះ។ ទន្ទឹមនឹង នេះអ្នកក៏អាចមានលាភចេញពីមនុស្សផ្ទុយភេទនាំមកឲ្យផងដែរ ។
៤.ឆ្នាំមមី
នៅមុនចុងខែនេះ អ្នកនឹងអាចទទួលបានលាភសំណាងមួយ ចេញពីការខិតខំរបស់អ្នក អស់រយៈពេលជាយូរណាស់មកហើយ ឬក៏អាចត្រូវមេតំឡើងប្រាក់បៀរវត្សន៍ ហើយថែមទាំងទទួលបានការយកចិត្តទុកដាក់ពីឪពុកម្តាយ ឬចៅហ្វាយនាយផងដែរ ។
៥.ឆ្នាំរកា
នៅមុនចុងខែនេះ អ្នកនឹងអាចទទួលបានលាភសំណាងម្យ៉ាង ពីមិត្តរួមការងារ ឬក៏បានកាដូ ជាទីពេញចិត្តពីមិត្តរួមការងារ ឬក៏មានមនុស្សប្រុសម្នាក់នាំយកកាដូពីចម្ងាយមកអោយអ្នក (កាដូមិនសំដៅលើតុក្កតា ឬសូកូឡាអីទេ) គឺសំដៅដល់ជាកេរ្តិ៍មរតក ឬវត្ថុមានតម្លៃ ដូចជាដីធ្លី ឡាន ផ្ទះ ជាដើម ។
៦.ឆ្នាំច
នៅមុនចុងខែនេះ អ្នកនឹងអាចទទួលបានលាភសំណាងមួយ ឬអាចឈ្នះរង្វាន់ (ឆ្នោតផ្សង សំណាង ឬក៏ការចាប់រង្វាន់) ជាទីពេញចិត្ត និងមានមនុស្សមករាប់អានអ្នកច្រើន!
Copyrighted: Moha Sneha

0 comments:
Post a Comment