
៥ ថ្ងៃទៀត វាគឺខ្ទង់ថ្ងៃទី ៣ ឬ ទី ៤ ខែឧសភា ដែលជាខែថ្មីហើយ ! ហេតុដូចនេះហើយ ទើបជាពេលវេលាមួយដ៏សមគួរ និងប្រពៃជាទីបំផុត សម្រាប់ បុគ្គលដែលមានកំណើត កើត ក្នុងឆ្នាំ កុរ និង មមី ទទួលបាននូវពរជ័យ សំណាង និង រឿងល្អៗជាច្រើនទៀត អំពី ទេវត្តា ដែលថែរក្សាដួងព្រលឹង របស់ខ្លួន ក៏ដូចជាទេវត្តា ដែលថែរក្សាទីឋាន ដែលគេកំពុងរស់នៅ ។ ដើម្បីឲ្យកាន់តែជាក់ច្បាស់ សូមអានការទស្សន៍ទាយខាងក្រោម ដូចតទៅ៖
ឆ្នាំទាំងពីរនេះ ពិតជាមានលក្ខណៈល្អស្រដៀងគ្នា ស្ទើរតែគ្រប់យ៉ាង ក្នុងរវាង ៥ ថ្ងៃទៀត ហេតុដូចនេះ យើងខ្ញុំ សូមធ្វើការបកស្រាយរួមថា ឆ្នាំទាំងពីរនេះ មានរាសី ល្អល្អែកក្រៃ លែង ទោះជាដួងជីតាប្រចាំថ្ងៃចំថ្ងៃ ៣ ឬក៏ ៤ ខែឧសភា នោះ អាចធម្មតា តែដោយសារតែពរ ពីទេវត្តា ធ្វើឲ្យរាល់កិច្ចការងារដែលគេ កំពុងបំពេញ ឬប្រាថ្នា ចង់បំពេញ នៅតែទៅមុខ ដោយ រលូន ហើយ បើគេជាមនុស្សលោភលន់បន្តិចនោះ (លើផ្លូវល្អ៖ ដូចជាការផ្សងសំណាង ការខិតខំបញ្ចេញវោហារ ដើម្បីបានជាប្រាក់ចំណេញ) គេនឹងទទួលបានលាភ សំណាងកាន់តែ ក្រាស់ក្រែលជាក់ជាមិនខាន ។ ទន្ទឹមនឹងនេះផងដែរ វត្ថុបំណងដែល គេប៉ង ប៉ុន្តែប្រែជា ខកចិត្តនៅពេលកន្លងមកនោះ នឹងប្រែជាល្អ ហើយផ្តល់ផលល្អ ដល់គេទៅវិញ ។ ចំពោះរឿង ស្នេហាប្រុស និងស្រី ប្តី និងប្រពន្ធ គឺល្អូកល្អឺន ណាស់ សឹងតែធ្វើឲ្យមនុស្សដទៃខ្លះ ច្រណែន ខ្លះទៀត ស្ងើចសរសើរជាប់មាត់មិនដាច់ផងដែរ ៕
Copyrighted: Moha Sneha


0 comments:
Post a Comment