ឆ្នាំទាំង ១២ មានរាសីយ៉ាងណា ស្អែកនេះ?
យើងខ្ញុំសូមជូន ហោរាសាស្រ្ត ប្រចាំថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៧ ដូចតទៅនេះ!
1-ឆ្នាំជូត រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេម្ល៉ោះហើយទោះធ្វើអ្វីឃើញថាជឿនលឿននិងហុចផលមកវិញគ្រាន់កក់ក្តៅផ្លូវចិត្ត។នៅខែនេះបើទោះបីស្ថិតនៅដំណើរជីវិតរដិបរដុបដោយសារដួងរាសីស្រុតចុះពិតមែន ប៉ុន្តែនៅថ្ងៃល្អបើលោកអ្នកខិតខំពុះពារកិច្ចការនោះឃើញថាតែងដំណើរការទៅមុខជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំចង់មានចិត្តរេព្រោះតែឃើញអ្នកថ្មីព្រោះអាចនាំមកនូវរឿងសោកកានៅពេលក្រោយ។
2-ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដំណើរជីវិតល្អប្រសើរម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ឬរឿងរាវធំណាមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញផង។ រីឯសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃ។
3-ឆ្នាំខាល រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកគាប់ប្រសើរគួរសមហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។ ការរស់នៅថ្ងៃនេះមិនមានអ្វីប្រទាំងប្រទើសគួរកត់សម្គាល់ទេហើយបើមានការប្រយ័ត្នប្រយែងនោះដំណើរជីវិតមានភាពរលូនល្អដូចសព្វមួយដង។ អ្នកប្រកបរបររកស៊ីជួញដូរបើចង់សាកល្បងជួញឆ្ងាយក៏តែងផ្តល់ផលល្អៗមកវិញជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងមានភាពស្រស់ស្រាយ។
4-ឆ្នាំថោះ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរដូចនេះអាចសម្រេចចិត្តរឿងសំខាន់បានពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញជានិច្ច។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបរឿងការយល់ខុសនិងភាពប្រចែប្រច័ណ្ឌចូលលុកលុយច្រើនដូចនេះត្រូវកាត់បន្ថយការបង្កជម្លោះវិវាទចេញពីខ្លួនខ្លះទើបប្រសើរ។
5-ឆ្នាំរោង រាសីល្អជាមធ្យម។ នៅថ្ងៃនេះកិច្ចការងារធ្ងន់ស្រាលបើលោកអ្នកខិតខំពុះពារដោះស្រាយតែងសម្រេចជោគជ័យមកវិញផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគប្បីមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃ។
6-ឆ្នាំម្សាញ់ រាសីល្អជាមធ្យម។ នៅក្នុងថ្ងៃនេះលោកអ្នកអាចទទួលរងផលលំបាកទាំងផ្លូវកាយនិងផ្លូវចិត្តដោយក្នុងនេះគប្បីមានការប្រយ័ត្នក្រុមមនុស្សទាំងនៅពីចម្ងាយនិងនៅក្បែរខ្លួនផង។ ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញលោកអ្នកត្រូវចេះសន្សំទ្រព្យល្អិតល្អោចឡើងទៅកុំខំប្រមូលតែទ្រព្យធំព្រោះថ្ងៃនេះសម្បូរតែទ្រព្យល្អិតល្អោចប៉ុណ្ណោះ។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានដំណើរថយក្រោយនិងប្រឆាំងគ្នាច្រើន។
7-ឆ្នាំមមី រាសីល្អជាមធ្យម។ នៅខែថ្មីនេះលោកអ្នកតោងតែសម្រុកការងារឱ្យបានពេញទីពីព្រោះថាផលល្អៗតែងហុចមកវិញជានិច្ច។ ក្រៅពីនេះបញ្ហាប្រាក់កាសក៏តែងមានលក្ខណៈល្អប្រសើរដែរពីព្រោះថាអាចទទួលផ្លែផ្កាដូចជាទីពេញចិត្តទៀតផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញលោកអ្នកជួបប្រទះនូវរឿងរ៉ាវប្រទាំងប្រទើសច្រើនហើយបើចេះធ្វើគធ្វើថ្លង់ខ្លះទើបមានភាពសុខដុមទៅរួច។ រីឯសេចក្តីស្នេហាប្រុសស្រីជួបរឿងខ្វាយខ្វល់ព្រោះតែការគិតប្រចែប្រច័ណ្ឌច្រើនរៀងៗខ្លួន។
8-ឆ្នាំមមែ រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែងប្រយ័ត្នប្រយែងពីព្រោះថាងាយកើតបញ្ហាមិនល្អយាយីណាស់ដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយមិនទាស់ខុសអ្វីទេព្រោះថាផ្លែផ្កាដែលទទួលបានក៏មានការរីកលូតលាស់ជាសន្សឹមៗគ្រាន់បំពេញបំពង់ជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំដើរហើរពាសវាលកាលឬប្រព្រឹត្តិស្នេហាភ្លើតភ្លើនប្រយ័ត្នជួបរឿងស៊យកើតរឿងធំគ្មាននរណាជួយស្រោចស្រង់រួច។
9-ឆ្នាំវក រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះទោះធ្វើអ្វីក៏តែងមិនទទួលរងការលំបាកដែរហើយបញ្ហាលទ្ធផលទៀតសោតក៏តែងហុចមកវិញគ្រាន់គាប់ប្រសើរផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនគ្រាន់គួរសម។រីឯសេចក្តីស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគួរជាទីកក់ក្តៅ។
10-ឆ្នាំរកា រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយក៏តែងជួបរឿងរាវប្រទាំងប្រទើសនិងបញ្ហាមិនល្អចូលមកលុកលុយយាយីច្រើនផង។ ក្រៅពីនេះបើមានការប្រកបការងារអ្វីក៏តែងមិនសម្រេចដល់គោលដៅប៉ុន្មាននោះឡើយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខយឺតហើយក៏ងាយថយក្រោយវិញណាស់។
11-ឆ្នាំច រាសីល្អជាមធ្យម។ ថ្ងៃនេះជោគល្អនិងជោគអាក្រក់នៅលាយឡំគ្នាម្ល៉ោះហើយចូរប្រយ័ត្នធ្វើអ្វីមួយបានជាផ្លែផ្កាហើយបែរជាអសារបង់ទៅវិញ។ អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីកុំសូវចាប់កំហុសអ្នកដទៃពេកប្រយ័ត្នត្រូវគេវាយបកវិញនាំក្តីលំបាកដល់អាត្មាខ្លួន។ សម្ព័នស្នេហាប្រុសស្រីមានដំណើរថយក្រោយនិងជម្លោះវិវាទឥតសូវស្រួលចិត្តឡើយ។
12-ឆ្នាំកុរ រាសីស្រុតចុះ។ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារប៉ុន្មានទេ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះដែរមិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនតិចតួចតែការថយក្រោយនោះមានច្រើនជាង៕
Copyrighted: Moha Sneha

0 comments:
Post a Comment