ចង់ដឹងថា «ប្រវែងម្រាមដៃ» របស់អ្នក បង្ហាញពីបុគ្គលិកលក្ខណៈ បានដូចម្តេចខ្លះ ដែរឬទ


គន្លឹះទាំងនេះ នឹងចូលរួមចំណែកមួយផ្នែក បើទោះបីជាមិនបានមួយរយភាគរយក៏ដោយ ដើម្បីជួយឲ្យអ្នកអាចយល់ច្បាស់ពីខ្លួនឯង និងមនុស្សជុំវិញខ្លួនអ្នក បានល្អប្រសើរជាងមុន ដោយគ្រាន់តែពិនិត្យមើល និងប្រៀបធៀបប្រវែងម្រាមដៃចង្អុល និងម្រាមដៃនាង រួចតាមដានការបកស្រាយ ដូចខាងក្រោម៖

A. ម្រាមដៃចង្អុល ខ្លីជាង ម្រាមដៃនាង

អ្នកជាមនុស្សដែលមានភាពទាក់ទាញ មានមន្តស្នេហ៍ និងងាយរាប់រកណាស់។ អ្នកជាមនុស្សមិនចេះរារែក ដូចអ្នកដទៃនោះទេ ដោយហ៊ានទទួលយកហានិភ័យគ្រប់បែបយ៉ាង ព្រមទាំងដោះស្រាយបញ្ហាបានគ្រប់ស្ថានភាព។ អ្នកក៏ជាមនុស្សដែលមានចិត្តថ្លើមជួយអ្នកជុំវិញជានិច្ច។ ភាគច្រើន អ្នកដែលមានម្រាមដៃចង្អុល ខ្លីជាង ម្រាមដៃនាងនេះ អាចក្លាយខ្លួនជាអ្នកវិទ្យាសាស្រ្ត ឬជាវិស្វករដ៏ជំនាញ។

B. ម្រាមដៃចង្អុល វែងជាង ម្រាមដៃនាង

អ្នកជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯង និងពឹងពាក់លើខ្លួនឯងជាធំ។ អ្នកចូលចិត្តធ្វើអ្វីដោយខ្លួនឯង និងមិនចូលចិត្តចំណាយពេលខ្ជះខ្ជាយ ទៅលើបញ្ហាកំប៉ិកកំប៉ុកឡើយ។ ប៉ុន្តែអ្នកជាមនុស្សដែលមិនមានឆន្ទៈក្លាហានចាប់ផ្តើមមុនឡើយ មិនថាជាការចាប់ផ្តើមអាជីវកម្ម ឬការចាប់ផ្តើមទំនាក់ទំនងស្នេហានោះទេ។ ទោះជាយ៉ាងណា ក៏អ្នកជាមនុស្សមានការយកចិត្តទុកដាក់ខ្ពស់ និងមានចិត្តសប្បុរសល្អណាស់។

C. ម្រាមដៃចង្អុល និងម្រាមដៃនាង មានប្រវែងស្មើគ្នា

អ្នកជាមនុស្សដែលមានសន្តិភាពផ្លូវចិត្ត, ចិត្តល្អ, រួសរាយ, អត់ធ្មត់, និងមិនចូលចិត្តមានជម្លោះជាមួយអ្នកជុំវិញខ្លួនទេ។ អ្នកជាមនុស្សមានសណ្តាប់ធ្នាប់ ចេះរៀបចំទុកដាក់ ជាពិសេសចុះចំណោមជាមួយមនុស្សគ្រប់គ្នា។ អ្នកក៏ជាមនុស្សស្មោះត្រង់ ជាមួយមិត្តភក្តិ និងមនុស្សជាទីស្រលាញ់ទាំងឡាយផងដែរ។ ប៉ុន្តែផ្ទុយមកវិញ អ្នកគឺជាមនុស្សដែលឆាប់ខឹងបន្តិច៕

ប្រភព: Khmerload and Bright Side
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment