ឆ្នាំចំនួន ៤ ដែលគីឡូនៅនឹង នឹងមានលាភធំឆាប់មកដល់!


ក្នុងឆ្នាំទាំង ១២ មានឆ្នាំខ្លះតម្រូវឲ្យឡើងគីឡូ ទើបអាចមានទ្រព្យច្រើនហូរហៀរ ហើយក៏មានឆ្នាំខ្លះទាល់តែស្រកគីឡូខ្លះៗ ទើបអាចមានលាភសំណាង ប៉ុន្តែនៅពេលនេះ មហាស្នេហា សូមលើកយកចំណុចរប​ស់ឆ្នាំកំណើត ៤ ដែលទាល់តែទប់គីឡូឲ្យនៅនឹង ទើបអាច មានឳកាស អាចចាប់បានសំណាង និងលាភធំក្នុងពេលឆាប់ៗនេះ!

ឆ្នាំដែលតម្រូវឲ្យទប់គីឡូឲ្យនៅនឹងនោះ មានដូចខាងក្រោម៖

1-ឆ្នាំជូត
ប្រសិនបើចុងខែ ៤ នេះអ្នកអាចទប់គីឡូកុំឲ្យឡើងលើសពី កន្លះគីឡូនោះ មានន័យថា អ្នកនឹងមានលាភធំ ហើយរកចំណូល បន្ថែមចូល​ក្នុងហោប៉ៅរបស់អ្នក ១០០% ទៅ ២០០% នៃចំណូលបច្ចុប្បន្ន ។

2-ឆ្នាំម្សាញ់
ប្រសិនបើចាប់ពីចូលឆ្នាំថ្មីហើយ រហូតដល់ចុងខែ ៤ នេះអ្នកអាចទប់គីឡូអ្នកកុំឲ្យឡើងបានសូម្បីតែ ១ខាំ នោះ គឺមានន័យថា អ្នកនឹងជួបមនុស្សល្អម្នាក់ ហើយនាំអ្នកឲ្យជួបលាភធំ បើប្រែជាចំណូលវិញក៏មិនតិចដែរអាចចន្លោះពី ១៥០% ទៅ ៣០០% នៃចំណូលបច្ចុប្បន្ន ក៏អាចថាបាន ។

3-ឆ្នាំមមែ
ប្រសិនបើចុងខែ ៤ ឬដើមខែ៥ នេះអ្នកមិនមានបម្រែបម្រួលគីឡូរបស់អ្នក ឬក៏ប្រែប្រួលដែរ តែបន្តិចបន្តួចនោះ គឺមានន័យថា អ្នកនឹងជួបប្រទះតែរឿងហេងៗ ហើយរឿងបញ្ហាលុយវិញ លែងជាកង្វល់សម្រាប់អ្នកទៀតហើយ គឺហូរចូលឈឹបៗតែម្តង ។ អំឡុងពេលនេះ អ្នកនឹងក្លាយជាមនុស្សជាទីរាប់អានក្នុងក្រសែភ្នែកអ្នកដទៃ និងមនុស្សដែលធ្លាប់តែអួតក្អេងក្អាង ដាក់អ្នកកាលពីមុន ។

4-ឆ្នាំច
ប្រសិនបើក្រោយចូលឆ្នាំថ្មី នេះ អ្នកអត់មានឡើងគីឡូ ឬក៏អត់មានស្រកគីឡូ នោះ គឺ មានន័យថា អ្នកនឹងក្លាយជាអ្នកមានក្នុងពេលឆាប់ៗ ព្រោះយីអ៊ុនអ្នកឡើងខ្ពស់ មានមនុស្សមករកពឹងពាក់ច្រើន ហើយនាំលាភមកឲ្យក៏ច្រើន ។

Copyrighted: Moha Sneha
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment