
ដោយសារតែជារៀងរាល់ថ្ងៃមានឆ្នាំ ខ្លះមានរាសីឡើងខ្ពស់ ឆ្នាំខ្លះមានរាសីល្អបង្គួរ ឆ្នាំខ្លះមានរាសីមធ្យម ឯឆ្នាំខ្លះទៀតមានរាសីស្រុតចុះ ហេតុដូចនេះ ដើម្បីកុំអោយមានការប៉ះពាល់ដល់អារម្មណ៍ ប្រិយមិត្ត មហាស្នេហាសូមលើកយកមកតែឆ្នាំដែលមានរាសី ឡើងខ្ពស់ និងបង្គួរមកបកស្រាយតែប៉ុណ្ណោះ!
ឆ្នាំចំនួន ៦ ដែលមានរាសីឡើងខ្ពស់ត្រដែត និងល្អបង្គួរ នាថ្ងៃទី១៦/០៤/២០១៧ គឺ៖
១- ឆ្នាំខាល មានរាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាតែងសម្រេចជោគជ័យនិងអាចទម្លុះទម្លាយចប់ចុងចប់ដើមថែមទៀត។លោកអ្នកអាចសម្រុកការងារតូចធំបានយ៉ាងពេញទីពីព្រោះឈានដល់ខែក្រោយនេះផលល្អៗនឹងចាំហុចឱ្យជានិច្ច។ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរមិនថាជួញទីជិតឆ្ងាយតែងហុចផលកម្រៃគ្រាន់ហូរចូលតក់ៗសម្រាប់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់រៀបចំគ្រួសារជាពេលវេលាល្អប្រពៃណាស់។

២- ឆ្នាំថោះ មានរាសីល្អបង្គួរ។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីតែងជឿនលឿនទៅមុខនិងសម្រេចជោគជ័យមកវិញផង។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរថ្មីឬបើកធ្វើជំនួញតូចធំតែងផ្តល់ផលល្អៗមកវិញជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមនិងក្រុមមនុស្សស្វាគមន៍រាក់ទាក់ជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ ប៉ុន្តែមានមនុស្សមួយចំនួនចាំច្រណែន ចំណងស្នេហារបស់អ្នក ផងដែរ ។

៣- ឆ្នាំមមី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីឡើងខ្ពស់ដូចនេះលោកអ្នកអាចសម្រុកការងារបានពេញទីហើយពីព្រោះផលល្អៗកំពុងរង់ចាំជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញ មិនមានអ្វីមករាំងស្ទះ តាមយាយីឡើយ ។ ឯរឿងស្នេហារវាងប្រុស និងស្រី ក្រមុំ និងកំលោះ ក៏មិនមានអ្វីជាបញ្ហាចោទនាំឲ្យមានភាពម៉ងសៅក្នុងចិត្តទេ ។ ថ្ងៃនេះផងដែរ អ្នកអាចទទួលបានមនុស្សស្រលាញ់ថែមទៀតក៏ថាបាន តែមិនមានបញ្ហាអ្វីកើតឡើង ក្នុងចំណងស្នេហាបច្ចុប្បន្នទេ ។

៤- ឆ្នាំវក មានរាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះយីអ៊ុនរបស់លោកមានភាពល្អប្រពៃម្ល៉ោះហើយបើមានកិច្ចការអ្វីសំខាន់ចូរលោកអ្នកកុំខកខានបំពេញព្រោះតែងហុចផ្លែផ្កាគួរជាទីគាប់ចិត្តនៅពេលក្រោយមកវិញជាក់ជាពុំខាន។ក្រៅពីនេះបើលោកអ្នកមានជួបពិភាក្សាការងារអ្វីក៏តែងទទួលលទ្ធផលជាផ្លែផ្កាហើយពិសេសថែមទាំងឆាប់ចុះសម្រុងគ្នាទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃគ្រាន់គួរជាទីកក់ក្តៅជាងមុនហើយពិសេសបើមានអតិថិជនជំពាក់ប្រាក់កាសជាឱកាសល្អក្នុងការទារបំផុតព្រោះច្រើនតែសម្រេចដូចគាប់បំណង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ។

៥- ឆ្នាំរកា មានរាសីល្អបង្គួរ ។ នៅថ្ងៃនេះដួងរាសីរបស់អ្នកមានសភាពបង្គួរប៉ុណ្ណោះ ដូចនេះលោកអ្នកអាចសម្រុកការងារបានពេញទីហើយពីព្រោះផលល្អៗច្រើន ប៉ុន្តែ មិន ១០០%ទេ តែយ៉ាងណាក៏សមស្របទៅនឹងចិត្តដែលលោកអ្នក កំពុងរង់ចាំដែរ។ ការប្រកបការងារសព្វបែបយ៉ាងបើទោះបីជួបការលំបាកលំបិននិងត្រូវការពេលវេលាក្តីតែក៏អាចទទួលលទ្ធផលល្អៗជានិច្ច។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បើករបររកស៊ីថ្មីឬផ្លាស់ទីកន្លែងរកស៊ីជួញដូរតែងផ្តល់ផលល្អៗមកវិញជានិច្ច ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើមានណាត់គូស្នេហាឬសាសងអ្វីមួយតែងមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ ប៉ុន្តែបើស្តាប់សម្តីអ្នកដទៃច្រើន នឹងប្រែជាល្អក់កករទៅវិញ ។

៦- ឆ្នាំច មានរាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះ មានជោគសិរី ហើយទោះធ្វើអ្វីក៏តែង ផ្ដល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញ ចិត្ដផង។ អ្នកប្រកបរបររកស៊ីជួញដូរ បើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃ មិនគាប់ប្រសើរទេ ប៉ុន្ដែបើចង់បោះ ទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញ ថាគាប់ប្រសើរជាង ។ ការធ្វើដំណើរ ឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយ ដង។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើ ពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការ ស្វែងរកបំផុត ៕

Copyrighted: Moha Sneha
0 comments:
Post a Comment