ស្អែកនេះ ឆ្នាំ ជូត រោង មមី វក និង រកា នឹងជួបរឿងអ្វី???


គេរាល់គ្នាតែងនិេយាយថាមនុស្សគ្មានសំណាង មិនអាចក្លាយជា អ្នកមាន ឬក៏ សេដ្ឋី បានទេ តែបើយើងចេះបង្កើតសំណាង ដោយខ្លួនឯង ពីការខិតខំប្រឹងប្រែងនោះយើងនឹងក្លាយជាអ្នកមាន ឬ សេដ្ឋីប្រាក់វាល់លាន នៅក្នុងថ្ងៃណាមួយជាក់ជាមិនខាន។ ទន្ទឹមនឹងនេះ ក្នុងថ្ងៃស្អែក មានឆ្នាំបួន ដែលល្អ ហើយមានរឿងមួយចំនួនល្អ កើតឡើងចំពោះរូបគេ ។ តើឆ្នាំណា ខ្លះទៅ?

ឆ្នាំជូត៖ ស្អែកនេះ ជោគសំណាងអ្នក ពិតជាល្អ ត្រចះត្រចង់ ខ្លាំងណាស់ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាស្រស់ស្រាយ គំនិតភ្លឺស្វាង និងស្ងប់ស្ងាត់ល្អ ដែលអាចធ្វើឲ្យអ្នកអាច ដឹកនាំដំណើរការការងាររបស់អ្នក ប្រព្រឹត្តិទៅបានយ៉ាងល្អផងដែរ ជាពិសេសអ្នកនឹងទទួលបានពរសំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់ពីទេវតាឆ្នាំថ្មីឆ្នាំរកានេះ ពោលគឺ មាសប្រាក់ សំណាង និង សុភមង្គល ក្នុងជីវិត ។

ឆ្នាំរោង៖ ក្នុងថ្ងៃស្អែកនេះ ស្របគ្នាជាមួយនឹងពេលវេលាដែលជោគសំណាងរបស់អ្នកកំពុងតែកើនឡើងជាបន្តបន្ទាប់នោះ វានឹងក្លាយជាថ្ងៃល្អមួយសម្រាប់អ្នកព្រោះលាភ និង ទ្រព្យនឹងធ្វើដំណើរសំដៅមករកអ្នក ព្រមគ្នា ហើយ ហេតុដូចនេះអ្នកគប្បីធ្វើចិត្តឱ្យល្អ កុំឆាប់ខឹង ត្រូវចេះអត់ធ្មត់ឱ្យបានច្រើនដម្បីកុំខាតលាភ ។ ប្រសិនបើមានមនុស្ស មកអុជអាល នាំចិត្តអ្នកឲ្យក្តៅក្រហាយ ចូរអ្នកចាត់ទុកវាជាសុបិន្ត ឬក៏ផ្សែងហើរកាត់មុខចុះ កុំគិតទុក អូសបន្លាយឲ្យវែងឆ្ងាយ ព្រោះអាចនាំស៊យដល់អ្នកទៅវិញ ។

ឆ្នាំមមី៖ ស្អែកនេះដំណើរការផ្លូវជីវិតរបស់អ្នកនឹងប្រព្រឹត្តទៅដោយរលូន ព្រោះសំណាងអាក្រក់ដែលធ្លាប់បានកើតឡើងលើអ្នក នឹងត្រូវរលាយផុតទៅក្នុងថ្ងៃស្អែកនេះហើយ ដោយសារតែទេវតាទេពទ្រព្យ និងលោកយាយសំណាង កំពុងតែដើរតាមអ្នកហើយ។ មិនតែប៉ុណ្ណោះអ្នកក៏មានមនុស្សផ្ទុយភេទម្នាក់ តាមជួយជ្រោមជ្រែងអ្នកជានិច្ចផងដែរ ។

ឆ្នាំវក៖ ជាមួយនឹងសុភវិនិច្ឆ័យ សុច្ចរិតភាព និង ភាពថ្លៃថ្នូរ របស់អ្នក វាបានធ្វើឲ្យអ្នក ប្រព្រឹត្តដំណើរជីវិតរបស់អ្នក ទៅមុខ ដោយរលូន និងមិនមានសត្រូវ តាមយាយី រំខាន អ្នក ឡើយ ហើយក្នុងថ្ងៃស្អែកនេះផងដែរ អ្នកនឹង មានដំណឹងល្អមកពីទីឆ្ងាយផងដែរ អ្នកគួរ តែត្រៀមខ្លួន ឲ្យរួចរាល់ និងញញឹមសា្វគមន៍វាចុះ ។

ឆ្នាំរកា៖ ស្អែកនេះ ជាមួយនឹងភាពវៃឆ្លាតនិងមានការគិតគូរម៉ត់ចត់របស់អ្នក វាបានធ្វើឱ្យជីវិតរបស់អ្នកប្រកបដោយភាពសុខដុមរម្យនាជាពិសេសតែម្តង អ្នកនឹងទទួលបានលាភសំណាងយ៉ាងធំពីទេវតាទេពទ្រព្យដែលតែងតែជួយតាមថែរក្សានិងផ្គត់ផ្គង់អ្នកតាំងពីពេលកន្លងមក ដូចនេះអ្នកគួរតែត្រៀមខ្លួនយកលាភធំឱ្យហើយទៅ ហើយក៏នឹងមានមនុស្ស មកពឹកពាក់អ្នក ហើយនាំប្រយោជន៍អោយអ្នកផងដែរ ៕

Copyrighted: Moha Sneha
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment