យោងតាមការទស្សន៍ទាយ របស់ TAIIWAN SECRET បានឲ្យដឹងថា ក្នុងខែ ៥ ខាងមុខនេះ នឹងមានឆ្នាំ ៤ ពិសេស ជាឆ្នាំណា ទាំងអស់ ត្រង់ថា បើគេឈ្លក់វង្វែង នឹងអ្វី គេនឹងបានលាភចេញ ពីរបស់នោះ តែទន្ទឹមនឹងនោះ របស់ដែលគេ ត្រូវឈ្លក់ វង្វែង ហើយអាចទទួលផលនោះ ត្រូវតែឋិតក្នុងបរិបទខាងក្រោម ជាដាច់ខាត!!
1-ឆ្នាំជូត:
ឆ្នាំជូតជាឆ្នាំដែលឋិតក្នុងប្រភេទពពួកទេវត្តា ហេតុដូចនេះហើយ ក្នុងខែ ៥ ខាងមុខ នេះ គេ គឺមានសំណាងជាងឆ្នាំទាំង ៣ ខាងក្រោម ត្រង់ថា លាភដែលគេត្រូវបាននោះ គឺស្រនុក សុខស្រួល ជាឆ្នាំទាំងនោះ ។ លាភដែលគេត្រូវបាន ត្រូវឆ្លងការចូលចិត្ត និងឈ្លក់វង្វែងរបស់គេ ទៅលើ ក្រដាសប្រាក់ (នឹងនាំឲ្យគេរកស៊ីមានបាន) និង សៀវភៅ (នឹងនាំគេឲ្យក្លាយ ជាបុគ្គលឆ្នើម ទាំងក្នុងការងារ និងសាលារៀន) ។

2-ឆ្នាំឆ្លូវ:
ឆ្នាំឆ្លូវជាឆ្នាំដែលឋិតក្នុងប្រភេទ ជំពូក មនុស្សសារ ដែលជាហេតុធ្វើឲ្យគេអាចទទួល លាភសំណាង ក្នុងខែ ៥ តាមរយៈ គំនិត ប្រាជ្ញា និង ការជ្រុមជ្រែងពីអ្នកជុំវិញខ្លួន បន្តិច ។ ទោះជាយ៉ាងណាមនុស្សកាលបើគេ ងប់ងុល ឬឈ្លក់វង្វែង នឹងអ្វីមួយ គេនឹងទទួលបាន លាភ សំណាងចេញពីរបស់នោះផងដែរ តែមិនមែនគ្រប់យ៉ាងនោះទេ គឺមានតែ ការឈ្លក់វង្វែង លើ ការងារ (នឹងធ្វើឲ្យទទួលបានប្រាក់លើកទឹកចិត្តបន្ថែម ឬតំឡើងតំណែង នៅកន្លែងការងារ) និង ការជួយអ្នកដទៃ (នឹងធ្វើឲ្យគេ ទទួលបានការសរសើរ លាភសក្ការៈយ៉ាងច្រើន ពី មនុស្សដែលគេជួយនោះ ដោយនឹងស្មានមិនដល់) ។
3-ឆ្នាំថោះ:
ឆ្នាំថោះជាឆ្នាំដែលឋិតក្នុងប្រភេទ ជំពូក មនុស្សសារ មិនខុសពីឆ្នាំឆ្លូវនោះទេ ប៉ុន្តែគ្រាន់ ថា ឆ្នាំថោះជាមនុស្សមានភាពស្មោះត្រង់ជាង ហេតុនេះ គេ អាចទទួលបានសំណាង ចេញពីការ ឈ្លក់វង្វែងរបស់គេ គ្រាន់បើជាង ឆ្នាំឆ្លូវបន្តិច ត្រង់ថា ការឈ្លក់វង្វែងរបស់ឆ្នាំថោះ អាចមាន ដល់ទៅ ៣ យ៉ាង ៖ ១ គឺលុយ (នឹងធ្វើឲ្យគេមិនចេះខ្វះខាតពេញ១ ខែ ៥), ២ គឺ ការងារ (នឹងធ្វើឲ្យទទួលបានប្រាក់លើកទឹកចិត្តបន្ថែម ឬតំឡើងតំណែង នៅកន្លែងការងារ) និង ៣ គឺ ការជួយអ្នកដទៃ (នឹងធ្វើឲ្យគេ ទទួលបានការសរសើរ លាភសក្ការៈយ៉ាងច្រើន ពី មនុស្សដែលគេជួយនោះ ដោយនឹងស្មានមិនដល់) ។

4-ឆ្នាំមមី:
ឆ្នាំមមី ជាឆ្នាំដែលឋិតក្នុងក្របខណ្ឌពពួក ទេវត្តា ប៉ុន្តែមានលក្ខណៈអន់ ខ្សោយជាងឆ្នាំជូត បន្តិច ត្រង់ថា ឆ្នាំជូត ជាទេវត្តាប្រុស ឯឆ្នាំមមី ជាទេវត្តាស្រី ។ តែទោះជាយ៉ាងណា គេនៅតែ មិនអន់នោះឡើយ ព្រោះ ឆ្នាំនេះ បើឈ្លក់វង្វែងនឹងអ្វីហើយ ច្រើនតែទទួលបានលទ្ធផល ជាទីគាប់ចិត្ត សឹងតែនឹកស្មានមិនដល់ ហើយការឈ្លក់វង្វែងរបស់គេ អាចជា ការឈ្លក់វង្វែង លើ ប្រាក់កាស់ (ធ្វើឲ្យគេមានផ្លូវស្វែងរកលុយ ច្រើនតាមដែលចិត្តគេប្រាថ្នា) និង ការនិយាយច្រើន (ធ្វើឲ្យគេមានមិត្តច្រើន និងអ្នកជួយជ្រុម ជ្រែងច្រើន ក្នុងខែ ៥នេះ ដែល នឹងនាំផ្លូវជីវិតរបស់គេ ឲ្យឆាប់ទទួលបានភាពជោគជ័យ) ។

Copyrighted: Moha Sneha


0 comments:
Post a Comment