ផ្អែកលើការទស្សន៍ទាយ ក្នុងគេហទំព័រ Taiiwan Secret ជាភាសាចិន បានបង្ហាញឲ្យដឹងថា មានឆ្នាំចំនួន ៦ ដែលនឹងហេងៗ និងអាចមានលាភសំណាង តែគ្រាន់តែអ្នកខ្លះ មានលាភតិច អ្នកខ្លះមានលាភច្រើនប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ មហាស្នេហា សូមធ្វើការបកប្រែផ្សាយជូន ម្តងពីរឆ្នាំសិន ប៉ុន្តែមិនបាច់កង្វល់ទេ ឆ្នាំដែលនៅសល់ នឹងត្រូវបកស្រាយជូនជាបន្តបន្ទាប់ ដើម្បីឲ្យលោកអ្នកបានទទួលជ្រាប ។ លើកចុងក្រោយនេះ សូមធ្វើការបកស្រាយអំពីឆ្នាំពីរទៀត ដែលមាន ឆ្នាំរកា និង ឆ្នាំច ។
(ចុចទីនេះ ដើម្បីអានពីឆ្នាំឆ្លូវ និង ខាល)
(ចុចទីនេះ ដើម្បីអានពីឆ្នាំម្សាញ់ និងមមី)
៥.ឆ្នាំរកា
បុគ្គលទាំងឡាយណាដែលមានកំណើត កើតឆ្នាំរកា មិនថាចាស់ មិនថាក្មេង សុទ្ធតែសំណាង ដូចគ្នា នៅចុងខែ ៤ នេះ គ្រាន់តែសំណាង ផ្អែកតាមជើងលេខ និង អាយុរបស់គេ ប៉ុណ្ណោះ។
-អ្នកមានអាយុពី ១០-២០ ឆ្នាំ មានលាភត្រឹម ៥០%
-អ្នកមានអាយុពី ២១-២៥ ឆ្នាំ មានលាភត្រឹម ៧០%
-អ្នកមានអាយុពី ២៦-៤៥ ឆ្នាំ មានលាភត្រឹម ៩០%
-អ្នកមានអាយុពី ២៦-៤៥ ឆ្នាំ មានលាភត្រឹម ៩០%
-អ្នកមានអាយុពី ៤៦+ ឆ្នាំ មានលាភដល់ទៅ ១០០%
ក្រោយពីមើលអាយុរួចហើយ នេះគឺជាលាភសំណាង ដែលគេនឹងអាចទទួលបាន គឺ ការយកចិត្តទុកដាក់ពីសំណាក់មិត្តរួមការងារ ហើយនឹងអាចទទួលបានកាដូពីពួកគេផងដែរ យ៉ាងណាមិញ ក្រៅពីមិត្តរួមការងារ ឆ្នាំរកានេះផងដែរ ក៏អាចមានលាភសំណាង ពីក្រុមគ្រួសារ (ភេទប្រុស) ពោលគឺ មានមនុស្សប្រុសម្នាក់នាំយកកាដូពីចម្ងាយមកអោយអ្នក (កាដូមិនសំដៅលើតុក្កតា ឬសូកូឡាអីទេ) គឺសំដៅដល់ជាកេរ្តិ៍មរតក ឬវត្ថុមានតម្លៃ ដូចជាដីធ្លី ឡាន ផ្ទះ ជាដើម ។

៦.ឆ្នាំច
បុគ្គលទាំងឡាយណា ដែលមានកំណើត កើតឆ្នាំច គឺជាមនុស្សអង់អាចក្លាហាន ហ៊ានថា ហ៊ានធ្វើ ជាមនុស្សមិនលេបសម្តី និងមិនចូលចិត្តមនុស្សមើលងាយស្រាលខ្លួន ។ ហេតុដូចនេះ ហើយគេតែងតែមានមហិច្ឆិតា ចង់បាននូវអ្វីដែលគេចង់បាន ដោយពេលខ្លះគេខំ លាក់បាំងវានៅក្នុងចិត្តមិនប្រាប់នរណាម្នាក់ឡើង ព្រោះគេខ្លាចអ្នកដទៃខកចិត្ត ប្រសិនបើគេ មិនអាចសម្រេចនូវអ្វី ដែលគេចង់បាននោះ ឬក៏ វត្ថុបំណងនោះបាន ។ មនុស្សឆ្នាំនេះ ភាគច្រើនកាច ប៉ុន្តែចិត្តល្អណាស់ ។

ដោយសារតែបែបនេះហើយ មនុស្សនេះ តែងតែមានសំណាងជានិច្ច គ្រាន់តែតិច ឬច្រើន ប៉ុណ្ណោះ ។ នៅមុនចុងខែ ៤ នេះ គេនឹងអាចទទួលបានលាភសំណាងមួយ ឬអាចឈ្នះរង្វាន់ (ឆ្នោតផ្សង សំណាង ឬក៏ការចាប់រង្វាន់) ជាទីពេញចិត្ត និងមានមនុស្សមករាប់អានអ្នកច្រើន! លាភសំណាងទាំងនេះ ម្ចាស់ខ្លួនស្តាប់ហើយសឹងតែមិនជឿថា វាពិត ហើយអាច កើតឡើងចំពោះខ្លួនគេ ផងដែរ ។

0 comments:
Post a Comment