បើតាមការទស្សន៍ទាយរបស់គេហទំព័រហោរាសាស្រ្តចិន Taiiwan Secret និង Feng Shui China បានបញ្ជាក់ប្រាប់ពីការផ្លាស់ប្ដូររាសីអាក្រក់ប្រែជាល្អ ជួបមហាសំណាង មានលាភមាស លាភប្រាក់ ដែលជាការកែប្រែជីវិតថ្មីចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧។ ឆ្នាំទាំងអស់ដែលមានការកែប្រែខ្សែជីវិតមកល្អត្រចះត្រចង់ នោះ រួមមាន ឆ្នាំជូត, ឆ្នាំរោង , ឆ្នាំមមី , ឆ្នាំវក និង ឆ្នាំកុរ ។
មហាស្នេហា សូមធ្វើការបកស្រាយជាមួយលាភសំណាង និងជោគជតារាសីនៃឆ្នាំទាំង 5 ដូចខាងក្រោមនេះ ៖
-ឆ្នាំជូត ៖ ចាប់ថ្ងៃទី១៩ ដល់ថ្ងៃទី ២៤ នេះ សម្រាប់មនុស្សដែលកើតឆ្នាំជូត ដែលមានតំណាងដោយសត្វកណ្តុរស្ពាយថង់មាស នឹងជួបសំណាងធំ ដោយរាសីស្ថិតនៅលើកំពូលប្រាសាទកែវចរណៃ ដែលអាចកែប្រែជោគវាសនាអាក្រក់កាលពីឆ្នាំចាស់ ឬអតីតកាល ឱ្យក្លាយមកជាល្អប្រសើរ ។ នៅក្នុងពេលវេលានេះដែរ ទោះជាប្រកបការងារអ្វីរមែងបានជួបលាភធំ ហើយបើចំពោះស្ត្រីនឹងជួបលាភជាទ្រព្យច្រើនៗចូលមកក្នុងជីវិតឆាប់ៗនេះ ថែមទៀតផង ។
-ឆ្នាំរោង ៖ ជាឆ្នាំដែលមានរូបសត្វនាគមាសពាំគុជកែវ ធ្វើជាតំណាងក្នុងចំណោមសត្វទាំង12 សម្រាប់ជោគជតារាសីក្រោយឆ្នាំរកាឆ្នាំថ្មីនេះ គិតចាប់ថ្ងៃទី១៩ ដល់ ២៣ នឹងលេចឡើងត្រដែតត្រឌឹម ជួបព្រេងសំណាងល្អជាងឆ្នាំចាស់។ នៅក្នុងថ្ងៃកំណត់ខាងលើនេះ ទោះជាលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយ ក៏តែងទទួលបានជោគជ័យ ដ្បិតមានក្រុមមនុស្សល្អៗនៅឈរចាំជួយយិតយោងជានិច្ច ។ ដោយឡែកសម្រាប់អ្នកជាមន្ត្រីរាជការវិញ នឹងបានទទួលដំណឹងអំពីការឡើងបុណ្យស័ក្ដិយស ដោយសារមានអ្នកមានអំណាចនៅឈរចាំជួយយិតយោងសណ្តោង និងជម្រុញពីក្រោយខ្នង។
-ឆ្នាំមមី ៖ ស្ទើរតែពេញ១ខែនេះ អ្នកដែលកើតឆ្នាំមមី ដែលមានសត្វសេះមាសជាតំណាង នឹងមានភាពរហ័សរហួន អារម្មណ៍ភ្លឺថ្លា មានរាសីខ្ពស់ ជាពិសេស បានជួបនឹងក្រុមមនុស្សល្អៗ ។ ប៉ុន្តែតាមការបកស្រាយក្នុងគេហទំព័រ Feng Shui China គឺចង់ សំដៅថា ក្នុងថ្ងៃទី១៩ ដល់ ២៤ គឺល្អជាងគេ ។ នៅក្នុងវេលានេះ រឿងរ៉ាវអាក្រក់ៗទាំងប៉ុន្មានដែលកើតមានតាំងពីខែចាស់ ឬក៏ឆ្នាំចាស់ នឹងរលាយសាបសូន្យ ដោយជំនួសមកវិញលាភធំ ហើយគោលបំណងដែលព្រៀងទុកតាំងពីឆ្នាំកន្លងទៅនោះ នឹងបានសម្រេចដូចការគិតនៅត្រឹមចុងខែមេសានេះ ។

-ឆ្នាំវក ៖ ចាប់ពីថ្ងៃទី ២០ ដល់ ២៤ ខែមេសា នេះ អ្នកនឹងមានរាសីខ្ពស់ និងឈរនៅលើចំណុចកំពូលនៃជើងលេខ ។ នៅក្នុងពេលនេះដែរ បើទោះជាលោកអ្នកជួបនឹងឧបសគ្គ ឬបញ្ហាធំយ៉ាងណា ក៏មានក្រុមមនុស្សនៅចាំជួយដោះស្រាយបានយ៉ាងប្រសើរ ជាពិសេស សម្រាប់អ្នកដែលប្រកបកិច្ចការងារនៅក្នុងរដ្ឋាភិបាលតែម្ដង ។ ដោយឡែកសម្រាប់អ្នកប្រកបជំនួញជួញដូរវិញ ក៏នឹងទទួលបានភាគលាភយ៉ាងធំធេង ដែលសូម្បីតែបំណុលដែលគេជំពាក់ និងត្រូវបានគេបំភ្លេចចោលកាលពីខែចាស់ ឬក៏ឆ្នាំចាស់នោះ ក៏នឹងវិលត្រឡប់មកវិញផងដែរ គឺគេយកមកសងវិញដោយដៃពីរ ហើយទាំងដើមទាំងការទៀត ។

-ឆ្នាំកុរ ៖ ជាសត្វនាំសំណាងមួយផងដែលក្នុងចំណោមសត្វតំណាងឆ្នាំទាំង៣ ដែលមាន រោង ច និង កុរ ។ ក្នុងចុងខែមេសានេះ លោកអ្នកនឹងជួបតែសំណាងល្អៗ ទទួលបានលាភសក្ការៈយ៉ាងត្រចះត្រចង់ ។ នៅចាប់ពីថ្ងៃទី ១៩ ដល់ ២៤ ខែមេសានេះ ផងដែរ បើសិនលោកអ្នកមានបំណង ឬគម្រោងធ្វើអ្វីមួយ សូមកុំរុញរា ហើយត្រូវសម្រុកធ្វើទៅតាមគម្រោង និងជាធ្វើជាជំហានៗ ដ្បិតភាពជោគជ័យនឹងតោងនៅជាប់ខ្លួនអ្នកជានិច្ច ប៉ុន្តែលោកអ្នកក៏ត្រូវតែប្រុងប្រយ័ត្នផងដែរចំពោះមនុស្សនៅជិតខ្លួន ដែលមាននិស្ស័យយកចិត្តអ្នក បើមិនដូច្នោះទេ ព្រេងសំណាងនឹងត្រូវប្ដូរមកជាគ្រោះចាញ់បោកគេវិញជាមិនខានឡើយ៕




0 comments:
Post a Comment