បើតាមការទស្សន៍ទាយរបស់គេហទំព័រហោរាសាស្រ្តចិន Taiiwan Secret និង Feng Shui China បានបញ្ជាក់ប្រាប់ពីការផ្លាស់ប្ដូររាសីអាក្រក់ប្រែជាល្អ ជួបមហាសំណាង មានលាភមាស លាភប្រាក់ ដែលជាការកែប្រែជីវិតថ្មីរបស់ឆ្នាំកុរ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧។
-ឆ្នាំកុរ ៖ ជាសត្វនាំសំណាងមួយផងដែលក្នុងចំណោមសត្វតំណាងឆ្នាំទាំង៣ ដែលមាន រោង ច និង កុរ ។ ក្នុងចុងខែមេសានេះ លោកអ្នកនឹងជួបតែសំណាងល្អៗ ទទួលបានលាភសក្ការៈយ៉ាងត្រចះត្រចង់ ។ នៅចាប់ពីថ្ងៃទី ១៩ ដល់ ២៤ ខែមេសានេះ ផងដែរ បើសិនលោកអ្នកមានបំណង ឬគម្រោងធ្វើអ្វីមួយ សូមកុំរុញរា ហើយត្រូវសម្រុកធ្វើទៅតាមគម្រោង និងជាធ្វើជាជំហានៗ ដ្បិតភាពជោគជ័យនឹងតោងនៅជាប់ខ្លួនអ្នកជានិច្ច ប៉ុន្តែលោកអ្នកក៏ត្រូវតែប្រុងប្រយ័ត្នផងដែរចំពោះមនុស្សនៅជិតខ្លួន ដែលមាននិស្ស័យយកចិត្តអ្នក បើមិនដូច្នោះទេ ព្រេងសំណាងនឹងត្រូវប្ដូរមកជាគ្រោះចាញ់បោកគេវិញជាមិនខានឡើយ៕

Copyrighted: Moha Sneha

0 comments:
Post a Comment