មួយណាជាស្នាមក្រយ៉ៅដៃរបស់អ្នក?


តើស្នាមក្រយ៉ៅម្រាមដៃ អាចដឹងថាអ្នក ជាមនុស្សបែបណា បានយ៉ាងដូចម្តេចខ្លះ?

ការសិក្សាបែបវិទ្យាសាស្រ្តមួយ ទៅលើស្នាមក្រយ៉ៅម្រាមដៃ (មានឈ្មោះថា dermatoglyphics) បានជួយឲ្យមនុស្សដឹងពី បុគ្គលិកលក្ខណៈ និងលំនាំអាកប្បកិរិយារបស់ខ្លួនឯងកាន់តែច្បាស់។

ចង់ដឹងការបកស្រាយយ៉ាងណាខ្លះនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោម ៖

១. ក្រយ៉ៅរង្វិលជុំ

ជាទូទៅពួកអ៊ឺរ៉ុបមានក្រយ៉ៅមួយប្រភេទនេះ។ វាបង្ហាញពី បុគ្គលិកលក្ខណៈ ស្ងប់ស្ងាត់ និង នឹងនរ។ អ្នកដែលមានក្រយ៉ៅម្រាមដៃបែបនេះ ក៏ជាមនុស្សមានសមានចិត្តល្អ ចូលចិត្តជួយអ្នកដទៃ ឧស្សាហ៍ព្យាយាម និងរាប់អានមិត្តបានយ៉ាងឆាប់រហ័ស។ ពួកគេជាមនុស្សដែលមានចិត្តនឹងនរ និងបើកចំហ ជាពិសេស មានគំនិតសុទិដ្ឋិនិយមណាស់ ដោយមិនងាយមានអារម្មណ៍ធុញទ្រាន់ឡើយ ទោះបីជាធ្វើការងារមិនចូលចិត្តក៏ដោយ។ ជាងនេះទៅទៀត ពួកគេជាមនុស្សមានការស្រមើស្រមៃខ្ពស់ ថែមទៀតផង។

២. ក្រយ៉ៅកោងស្មើ

អ្នកដែលមានក្រយ៉ៅបែបនេះ គឺជាមនុស្សដែលមានថាមពល និងពោរពេញដោយជំនឿចិត្ត ទាំងក្នុងនិងក្រៅ។ ជួនកាលពួកគេក៏ជាមនុស្សរឹងរូស និងចចេសដែរ ដោយមិនផ្លាស់ប្តូរគោលជំហរ ព្រមទាំងមិនងាយទទួលខុស ហើយសម្រេចចិត្តដោយមិនគិតច្រើនឡើយ។ ពួកគេក៏ជាមនុស្ស ដែលមិនងាយនឹងសម្របខ្លួន ក្នុងការផ្លាស់ប្តូរដែរ ជាពិសេស គឺមិនងាយស្តាប់គំនិតយោបល់របស់អ្នកដទៃនោះទេ ហើយថែមទាំង ប្រើប្រាស់គេ ដើម្បីសម្រេចបំណងខ្លួនឯងក៏មាន។ មួយវិញទៀត ពួកគេជាមនុស្សឆាប់ខឹងបន្តិច ប៉ុន្តែផ្ទុយទៅវិញ ពួកគេជាមនុស្សដែលមានភាពស្មោះត្រង់ខ្ពស់ មិនបោះបង់មិត្តភក្តិចោលជាដាច់ខាត។

៣. ក្រយ៉ៅគូទខ្យង

អ្នកដែលមានក្រយ៉ៅគូតខ្យងនេះ ជាមនុស្សដែល ឆាប់ខឹងបន្តិច តែគ្មានចិត្តច្រណែននឹងអ្នកណាឡើយ។ ពួកគែជាមនុស្សមានទេពកោសល្យពីកំណើត រៀនឆាប់ចេះ និងវិភាគរាល់រឿងរ៉ាវជុំវិញខ្លួនរបស់ពួកគេ។ ជូនកាលពួកគេអាចធ្វើការ ២ ឬ ៣ ក្នុងពេលតែមួយ ប៉ុន្តែងាយឆេះដុំ និងមានអត្តចរិតមិនងាយទាយដឹងឡើយ ក៏ព្រោះតែពួកគេ ពូកែខាងលាក់អារម្មណ៍ និងគំនិតក្នុងខ្លួនណាស់។ ពួកគេក៏ជាមនុស្ស ដែលមិនពេញចិត្តនឹងខ្លួនឯង មិនសូវបង្ហាញអារម្មណ៍ក្នុងខ្លួន មិនមាត់មិនក និងធ្វើអ្វីយឺតៗ និយាយរួមគឺពូកែតែខាងគិត៕

ប្រភព : Bright Side
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment