នៅថ្ងៃទី ២៩ និង ៣០ ខែ មេសា ឆ្នាំ ២០១៧ នេះ នឹងមានឆ្នាំកំណើតចំនួន ៦ ដែលនឹងមានលាភ ឬទទួលបានសំណាង ។ តើមានអ្វីខ្លះទៅ?
១.ឆ្នាំខាល:
នៅមុនចុងខែនេះ អ្នកនឹងអាចទទួលបានលាភសំណាងមួយ ដែលធ្វើឲ្យអ្នកអាចទទួលផលពីលាភនោះ ពោលគឺបើអ្នកបានទិញអ្វី ឬបណ្តាក់ទុនលើអ្វីនោះ វានឹងអោយផលនៅមុនចុង ខែមីនា នេះហើយ។
២.ឆ្នាំរោង:
នៅមុនចុងខែនេះ អ្នកនឹងអាចទទួលបានសំណាងពីមនុស្សដែលនៅជុំវិញខ្លួនអ្នក ដោយធ្វើឲ្យអ្នកអាចចំណេញបានទ្រព្យធំមួយចូលផ្ទះ អាចជាលុយកាក់ ឬក៏វត្ថុមួយ ដែលមានតម្លៃ ជាទីពេញចិត្ត ។
៣.ឆ្នាំម្សាញ់:
លាភសំណាងដែលអ្នកអាចទទួលបាននៅមុនចុងខែនេះ ភាគច្រើនគឺបានមកពីគំរោងការរបស់អ្នកនៅដើមខែ៣ ។ ជាហេតុដែលធ្វើឲ្យអ្នកទទួលបានផលនៅចុងខែ៣នេះ។
៤.ឆ្នាំមមី:
នៅមុនចុងខែនេះ អ្នកនឹងអាចទទួលបានលាភសំណាងមួយ ចេញពីការខិតខំរបស់អ្នក អស់រយៈពេលជាយូរណាស់មកហើយ ឬក៏អាចត្រូវមេតំឡើងប្រាក់បៀរវត្សន៍។
៥.ឆ្នាំមមែ:
នៅមុនចុងខែនេះ អ្នកនឹងអាចទទួលបានលាភសំណាងម្យ៉ាង ពីមិត្តរួមការងារ ឬក៏បានកាដូ ជាទីពេញចិត្តពីមិត្តរួមការងារ។
៦.ឆ្នាំរកា:
នៅមុនចុងខែនេះ អ្នកនឹងអាចទទួលបានលាភសំណាងមួយ ឬអាចឈ្នះរង្វាន់ (ឆ្នោតផ្សង សំណាង ឬក៏ការចាប់រង្វាន់) ជាទីពេញចិត្ត និងមានមនុស្សមករាប់អានអ្នកច្រើន!
Copyrighted: Moha Sneha

0 comments:
Post a Comment